ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាបានជ្រាបហើយអំពីកម្មវីធីដ៏ពេញនិយមមួយគឺ Tik Tok របស់ក្រុមហ៊ុនចិន ByteDance មានអ្នកប្រើប្រាស់រហូតដល់ ២.០៥ ពាន់លាននាក់នៅទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWH8dHclgMVpbUOzTsfNw158gk_x_uVcmYymWLplKVeUR2qmkR7DVQADu2GIi_r-vK0JIFi7by5gWDejUbkRbtXJx4rqbQnQYC3OTaqHzuD8Ln7A8da3nMNk076MaOHpt9KQ7emwFCtOmRbk9E583BFHL37dIPJ0kI3oYaoEwJLYq0FZ5Mbz4s-mOWPoW4/s1000/image_2025-01-20_14-20-16%20(2).png
យ៉ាងណាថ្មីៗនេះ ប្រជាជនអាមេរិករាប់លាននាក់កំពុងតែធ្លាក់ចូលក្នុងភាពចលាចលជុំរិញរឿងរ៉ាវបើកនិងបិទកម្មវិធី Tik Tok លើទឹកដីខ្លួន។ នាថ្ងៃទី ១៩ ខែមករា Tik Tok បានបិទដំណើរការនៅសហរដ្ឋអាមេរិក យ៉ាងណាត្រឹមរយៈពេល ១២ ម៉ោងក្រោយបិទ កម្មវីធីមួយនេះក៏ត្រូវបានបើកដំណើរការវិញហើយ ក្រោមកិច្ចចរចារបស់លោកត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaA4EfPlEHPP1bEm3Jd9mqR3qjEyR0WJKb7lnFFl78wAxv66YqjbnYfBExqQanpAuT5_HeqT2iVMC0Mz84M9aI9TgSxJgfa36AU7xCTsslcAUPKRSTCkF904CoeAWsMI-6sTAXXd-u4rSP1DOXN-xOtGReG9JsT4KJrRNDJACNRUKSAgaGxSdp6J4e6oe2/s1800/image_2025-01-20_14-20-17.png

បណ្តាញសង្គម Tik Tok ត្រូវបានគេទទួលស្គាល់អំពីសារសំខាន់របស់វា ជាពិសេសនោះគឺអាចរកប្រាក់ចំណូលបានយ៉ាងងាយស្រួល តាមរយៈការលក់ផលិតផល សេវាកម្ម ការផ្សាយពាណិជ្ជកម្ម ការបង្កើត Content ថ្មីៗ ក៏ដូចជាដើម្បីលេងកម្សាន្តសប្បាយ ជាមួយនឹងមាតិកាចម្រុះយ៉ាងច្រើនសម្បូរបែប។ បណ្តាញសង្គមមួយនេះហាក់មានភាពលេចធ្លោនិង Viral ខ្លាំងមែនទែន ខណៈដែលគ្រប់មាតិកាទាំងអស់នឹងបញ្ជូនទៅកាន់ទស្សនិកជនជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZYAP6jY1QZmGP1eLHBSMHn4VQX2MAqiQBmfFemMHScFt80CKXR3svzIqxazTkafprGZDIWtCv0anjBIAecVBMqeYUdVUOumFrrb1EHLEcstbsQGzyjMQythwOJJEzZUXWj4adIM4VKYSlZsSSQME_LhOqk4BMGmtmICGZQaPzocCajQ8a9hGPOLrTwIv2/s1881/image_2025-01-20_14-20-16.png

យោងតាមរបាយការណ៍ ឆ្នាំ ២០២៤ ចំនួនអ្នកចូលប្រើប្រាស់បណ្តាញ Tik Tok គឺមានចំនួន ២.០៥ ពាន់លាននាក់នៅទូទាំងពិភពលោក ខណៈគេរំពឹងថា ចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់នាឆ្នាំក្រោយៗ។ នៅសហរដ្ឋអាមេរិក មានអ្នកលេងបណ្តាញសង្គមនេះរហូតដល់ ១៧០ លាននាក់។ ការប្រកាសបិទ Tik Tok ក្រោមហេតុផលថា បណ្តាញសង្គមចិនមួយនេះនឹងចូលទៅគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ ដែលនាំប៉ះពាល់ប្រព័ន្ធនយោបាយអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLIgZaDDOK6iJXHtjBeypTpu-mt210hcxwGc1lOOtESNSfg9BPSXALk8CiE_W6Hic41rOPNj7R1g4exfKbAXURgLORUqxXQKJVAvHip4z-9Nj6fFR6m2WsmbROCKhxQbaiLKsx9wBnFZmg2rbhuTJZPWE4r8F4laAoK-t8bhXV_VaSSVcXeUtaoFtvXypg/s1200/image_2025-01-20_14-20-19.png

ក្រឡេកទៅកាន់ប្រទេសកម្ពុជា ទិន្នន័យឆ្នាំ ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គម Tik Tok គឺមានរហូតដល់ ៩.៩៦លាននាក់ឯណ្ណោះ ដែលភាគច្រើនសុទ្ធតែជាតែក្រុមយុវវ័យ។ យ៉ាងណា នាពេលបច្ចុប្បន្ន Tik Tok កំពុងដំណើរការជាធម្មតានៅប្រទេសកម្ពុជា និងមិនមានលេចឮដំណឹងថានឹងបិទដំណើរការនោះទេ៕