Home ព័ត៌មានអន្តរជាតិ ដល់ថ្នាក់ហ្នឹងផង ! ជប៉ុនផលិតឆ្មាយន្តតូចជួយផ្លុំកាហ្វេក្តៅឱ្យឆាប់ត្រជាក់បានលឿន

ដល់ថ្នាក់ហ្នឹងផង ! ជប៉ុនផលិតឆ្មាយន្តតូចជួយផ្លុំកាហ្វេក្តៅឱ្យឆាប់ត្រជាក់បានលឿន

48
0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនផលិតមនុស្សយន្តនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឈ្មោះ Yukai Engineering បានបង្ហាញឆ្មាយន្តខ្នាតតូច Nékojita FuFu ក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា «CES 2025» ដែលឆ្មាយន្តនេះមានសមត្ថភាពពិសេសអាចជួយផ្លុំកាហ្វេក្តៅក្នុងកែវឱ្យឆាប់ត្រជាក់ ឬអាហារក្តៅក្នុងចាន ។ ការផលិតឆ្មាយន្តនេះ ក្នុងគោលបំណងជួយអ្នកដែលមានបញ្ហាអណ្តាតពេលផឹកភេសជ្ជៈក្តៅ និងជួយអ្នកមានកូនតូច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz0fXpbT4tCe715queWluMpkiJg-f4NsaiP3ywBBHe1iqvqJadythyH56si4SV2llrPzc49oto9FnX6uk06qCSKy3AwWuYWL3ToqQZIDM-T3xfmqV1dsOiMaeqO8-46np6wx0JwpWjI6KBRR5TXW4OLRBBDKFnzfkWb4L-XimUhVtOh6BaAyrGcto7QGOb/s1200/photo_2025-01-18_13-23-12%20(2).jpg
ឆ្មាយន្ត Nékojita FuFu ត្រូវបានបំពាក់កង្ហារខ្នាតតូចនៅខាងក្នុង និងប្រើប្រាស់បច្ចេកវិទ្យា AI ពិសេសឈ្មោះ Fuing System ដើម្បីឱ្យវាអាចផ្លុំកាហ្វេក្តៅដូចមនុស្សបំផុត ហើយក្រុមហ៊ុនមានគម្រោងលក់ឆ្មាយន្តនៅប្រទេសជប៉ុន នាពាក់កណ្តាលឆ្នាំ២០២៥ ក្នុងតម្លៃប្រមាណ ២៥ដុល្លារអាមេរិក ។ Nékojita FuFu គឺជាឧបករណ៍តូចមួយអាចដាក់លើកែវកាហ្វេ ឬចានអាហារតាមតម្រូវការ និងអាចបញ្ជាវាឱ្យផ្លុំកាហ្វេខ្លាំង ឬផ្លុំថ្នមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFJR2-adioJpVFqS-rnkdy9Ku4-S7UucBEeHMhQNpulZ4siUbhGXKorSgbfQ944ghAPMjfetUeAUrBBW4wCdWrCTCH3dIcS7Md8uTRUCWJepEt1TIBf3FGM63xo5bafdCO4qN50bOg3B_NthfFKDa7b6AXdap-XOKLScJsrAVh9ypiBjZBbNm_OQym7pJ/s1200/photo_2025-01-18_13-23-12%20(3).jpg
ឆ្មាយន្តនេះមិនត្រឹមតែជួយលោកអ្នកឱ្យរីករាយក្នុងការផឹកកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាជួយមនុស្សចាស់ងាយស្រួលផឹកភេសជ្ជៈក្តៅ ព្រមទាំងជួយឪពុក-ម្តាយងាយស្រួលបញ្ចុកអាហារកូនតូចៗផងដែរ ។ យើងរីករាយណាស់សម្រាប់ការបង្ហាញឆ្មាយន្តក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា «CES 2025» ហើយសង្ឃឹមថា លោកអ្នកនឹងពេញចិត្តវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAKa2KzEp3bxP30D668uSygNi-e1QjKjkQZjIGFmYQqZmS8yHN4Gkw95iKuQ120DL3a80C0nXzUETL4tGaM-S-59K9lGIwfluluNhj1jyJ8gAMkCYsH7rL1VFBA2AqhlctykJ-KbA37JKXuJVTk77MDtXvA0Yn5WGr3kiehCJGcN41vLUn7BZSct3g6Sn/s818/photo_2025-01-18_13-23-12.jpg

លោកអ្នកអាចដាក់ឆ្មាយន្តតូចច្រឡឹងនេះលើកែវកាហ្វេក្តៅ រួចហើយ បញ្ជាវាឱ្យផ្លុំកាហ្វេឱ្យឆាប់ត្រជាក់ ។ បើទោះជាមើលទៅឃើញថា វាដូចជាឆ្មាជ័រធម្មតា ប៉ុន្តែបច្ចេកវិទ្យានៅផ្នែកខាងក្នុងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Yukai Engineering ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYZaE7QcIiBRUUHWDPnQHVYjhk1ToPUgKlcnTiLzDdSoTwIaPzOl4Nd0Ks5ROED7QTy5Fb0YtD633iQRwe9RPLiytql_z5FEVdqi-FsHmQfY3mAfz2uE3kBivuaMBzYixavxo7C1MXOhcZHwprF5rI28vnWUlKSgcbS1GeIitFTmx32X4mLw9BJ7dUjkw/s1071/photo_2025-01-18_13-23-14.jpg

កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Yukai Engineering បានបង្ហាញខ្នើយទន់កន្ទុយឆ្មាសិប្បនិម្មិត ឈ្មោះ Qoobo ដែលអាចយកតាមខ្លួនដូចឆ្មាពិតប្រាកដ សម្រាប់ជួយព្យាបាលផ្លូវចិត្តអ្នកប្រើប្រាស់ ។ រីឯឆ្មាយន្ត Nékojita FuFu គឺសម្រាប់ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ពីព្រោះឪពុក-ម្តាយមួយចំនួននឿយហត់ក្នុងការផ្លុំអាហារបញ្ចុកកូនតូច ៕