ក្នុងកម្មវិធីសម្ភាសន៍ដែលមានតារាកិត្តិយស នាយ ព្រែក ពិធីការិនី ពេជ្រ សិរីរ័ត្ន បានបង្ហើបប្រាប់ថាពិធីមង្គលការរបស់ សុភ័ក្រ្ត កុសុម៉ា ខាតអស់ទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ។ ការលើកមកនិយាយនេះគឺនៅពេលអ្នកនាង ពេជ្រ សិរីរ័ត្ន ជីកសួរពីអំពីទំនាក់ទំនង នាយ ព្រែក និងគូស្នេហ៍ជាតារាសម្តែង ឈិន មុន្នីនាថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivTlHZHkMfibl9rCqN5-yEj8bnnFHbgW6TSecagTGBcHjM7UIta166jkONi3M_o6N1Bija-vRhgWyYkg8A9dSaXgQPd6iXpTMbnoce_wy5Um3ldo8v8pkQ7BlJWXFPtM5zdAN7ler6Oc3dBAAGb3Atkuq7zyC6Z4Mhz-iEPpWDMNwKYK8YBunkzi6ofmfe/s1440/image_2025-01-17_11-44-05.png

កម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី១៦ មករា ដែលមានរយៈពេលជិត៥០នាទី មានតារាកិត្តិយស នាយ ព្រែក ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនជាមួយនឹងការជជែកពីប្រធានបទនានា។ ក្នុងនោះដែរ ពិធីការិនី ពេជ្រ សិរីរ័ត្ន ក៏បានសួរពីជីវិតឯកជនទំនាក់ទំនងស្នេហារបស់នាយ ព្រែក ជាមួយនឹងតារាសម្តែង ឈិន មុន្នីនាថ ។ អ្នកស្រករខ្លួន នាយ ព្រែក ថាគេរៀបការមានកូនអស់ហើយ ដូចជា កុសុម៉ា ដែលជាមិត្តភក្តិជាដើមរៀបការហើយ បន្តិចទៀតក៏មានកូន ហើយឃើញគេការបែបនេះលោកក៏ចង់ការដូចគ្នា ប៉ុន្តែគូស្នេហ៍របស់ខ្លួននៅក្មេងខ្លាំងខណៈចង់ស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងសិន នឹងគិតគូរច្បាស់លាស់ពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrSTT9no8NKMmfQZ1x2K_ymAab543P0GG-kWq6nSQM6Kg8FiKCqm5xwXNSnQWxgrcmjWRZKHECnoATjieo6Sx4bb3fkLjjxaer4ac7vRk9_X2zowTVy-1JHcZn42j7mxDr8xzXha3EfchyphenhyphenvtXKwHSssbYlzq3XL9H0-YnjPb4XeTt-1Lo4VNYYUo875JVg/s1080/image_2025-01-17_11-44-08%20(2).png

នៅពេលផ្តល់ចម្លើយថា ចង់ការដូចជា សុភ័ក្រ្ត កុសុម៉ា ពិធីការិនីបានបញ្ជាក់ថាពិតជាចង់ការដូចនាងពិតមែនឬយ៉ាងណា ដោយនាយ ព្រែក បានឆ្លើយថា មិនការដូចជាគាត់ក៏បានតូចជាងគាត់ក៏បានឱ្យតែបានការ។ ខណៈ ពិធីការិនី បាននិយាយថាចង់ខាតដូចជាគាត់ទេដោយ កុសុម៉ា ខាតអស់ចំនួន៦ម៉ឺនដែលធ្វើឱ្យនាយ ព្រែក សឹងតែមិនជឿហើយធ្វើឱ្យលោកចង់ការតែ៥តុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTtGII1sw5qiaDQMRavBPzv9B04ckSGc0iNqXjlK4HgIOJNLAPWa9RdvgLp6QamribVmnTiBJUGN1J8Nmwi19wASn4mbYz8u9fNyLa6_YYG31iFkx_O2snRnAdcKnt-7SuxsLq38TDtOYjTDGbXFtFLFyDul2oR5ml68WR0eLMEh-Z3RpRdxj4TlmFB-YL/s2048/image_2024-11-05_13-29-23.png
គួរបញ្ជាក់ផងដែរថា សុភ័ក្រ្ត កុសុម៉ា និងស្វាមី បានដឹកដៃគ្នារៀបចំពិធីមង្គលការនៅថ្ងៃទី៤ វិចិ្ឆកា ឆ្នាំ២០២៤ យ៉ាងអធិកអធមក្រោមវត្តមានតារាល្បីៗជាច្រើនរូបចូលរួមនិងមានការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន៕