Home ព័ត៌មានអន្តរជាតិ កុំចេះតែរាំខុសទីតាំង និងពេលវេលា! នារីអាកាសចរណ៍ម្នាក់ត្រូវបានបណ្តេញចេញពីការងារក្រោយពីរាំបញ្ចេញក្បាច់ដាស់អារម្មណ៍ក្នុងយន្តហោះ

កុំចេះតែរាំខុសទីតាំង និងពេលវេលា! នារីអាកាសចរណ៍ម្នាក់ត្រូវបានបណ្តេញចេញពីការងារក្រោយពីរាំបញ្ចេញក្បាច់ដាស់អារម្មណ៍ក្នុងយន្តហោះ

59
0

សហរដ្ឋអាមេរិក ៖ វីដេអូមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមបរទេសជជែកគ្នាយ៉ាងច្រើន គឺនារីអាកាសចរណ៍ម្នាក់របស់ក្រុមហ៊ុន Alaska Airlines នៅសហរដ្ឋអាមេរិក ត្រូវបានបណ្តេញចេញពីការងារ ក្រោយពីនាងបង្ហោះវីដេអូរាំបញ្ចេញក្បាច់ដាស់អារម្មណ៍ក្នុងបណ្តាញសង្គម ដើម្បីអបអរថ្ងៃចុងក្រោយនៃការសាកល្បងការងារ និងក្លាយជាបុគ្គលិកពេញសិទ្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd7KDaQ82_xwCzlPNNNG_ljPs5b1-7uROxiHXs_LCppVG5mD3gbFvRqLKOkVpvE0xSvK_3iUigbRLZiz1qnCS3Hos_Szu9B3YYADl74O8eGafrSL3nFTKmY_Dye0u0qO9ug-u7J1YRTTKBDmz3winOvK-s0cou4LzRb0O7lvijJamC9YwBk65XLiKZGMNP/s1200/image_2025-01-18_08-26-04%20(2).png
នារីអាកាសចរណ៍រូបនេះឈ្មោះ ណេល ឌៀឡា បានបង្ហោះវីដេអូក្នុង TikTok និង Instagram របស់ខ្លួន ក្រោយពីនាងដល់ពេលបញ្ចប់ការសាកល្បងការងារ ហើយទើបតែចុះហត្ថលេខាបំពេញការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ ។ ប៉ុន្តែនាងពុំបានពិចារណាថា វីដេអូនេះធ្វើឱ្យមហាជនរិះគន់ពេញបណ្តាញសង្គមពីការរាំមិនសមរម្យលើយន្តហោះ និងត្រូវក្រុមហ៊ុនបណ្តេញចេញ ដែលធ្វើឱ្យនាងបាត់បង់អ្វីគ្រប់យ៉ាងត្រឹមមួយប៉ព្រិចភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfaxt2F7m1noxj6t94rNbH-ajcq6biVyhag5O1zVz5clhMz6ls9MEo081L2vyWyvURcDEhacCJUAXjQb_NV_BIj3pV9knbzqKW70RuKXdmEgf1BYXV83TGCSN6ffj0Jkm3weH7T1Je8ZNH1hfL52OcTtLT2n82nG0XfTncHfXal12AzNgokHAvOkUrRHQH/s1248/image_2025-01-18_08-26-04.png
ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គម ក៏ផ្ទុះការរិះគន់យ៉ាងច្រើនថា ការរាំរបស់នាងពុំស័ក្តិសមជានារីអាកាសចរណ៍ទេ ខណៈអ្នកខ្លះថា នាងពុំគោរពឯកសណ្ឋានអាកាសចរណ៍ ។ ប៉ុន្តែអ្នកខ្លះទៀតបានការពារនាង និងថានាងមានសិទ្ធិរាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjF3Y-Ug_4JZXeeSb8avk-PZw0KVLDntHqZls5iKWtxB0HbT5Jz7n0r0PmgIr41z6G5myrtWJzRWDfpNKAWaUn0WDZAlsDhDsvIhzeuYQr-62t1pKP2SuPz7WT2qUo2MPWR7EDxth6AYh7nEA0Jf7Layp9ya7MRRC77HYsyabRAkuvqHq5OzWSeU7rFVfK/s696/photo_2025-01-17_15-18-33%20(2).jpg

បន្ទាប់ពីត្រូវក្រុមហ៊ុនបញ្ចេញចេញពី នារីឈ្មោះ ឌៀឡា ដែលមានគណនី TikTok ឈ្មោះ «jvnelle415» បានប្រកាសទទួលប្រាក់បរិច្ចាគពីមហាជននៅលើគេហទំព័រ GoFundMe ដើម្បីរកប្រាក់ចាយវាយក្នុងអំឡុងពេលស្វែងរកការងារថ្មី ។ នាងមានគោលដៅទទួលបានប្រាក់បរិច្ចាគរហូតដល់ ១ម៉ឺន២ពាន់ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhempZ0Dwv-5GG7owvoV-JyV7JO7TMsqWv-bBQk_2mOn3G6oalpibTRt4QGFnOhw_BtA9SF7XSuJvkNRmBfAgKeseSy_zs_2fh5vH9vMdcEc6JommS3BD8N36SnooAJnKqw6vawds74h3R0EBXrmY9-oLc2YuL7P9Mo2QsREcE64yZHQ4wqUtrM-0o3GF92/s696/photo_2025-01-17_15-18-33%20(3).jpg

រីឯក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ពុំទាន់លើកឡើងលម្អិតពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិកទេ គ្រាន់តែនិយាយថា រឿងរ៉ាវរបស់បុគ្គលិក គឺជាការសម្ងាត់ ។ ការរាំរបស់បុគ្គលិកធ្វើឱ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គម គឺធ្វើឱ្យប៉ះពាល់ដល់វិជ្ជាជីវៈការងារ ៕