នាយព្រែក បាននិយាយនៅក្នុងបទសម្ភាសន៍ដោយបានលើកឡើងនូវរឿងរ៉ាវជាច្រើនក្នុងដំណើរជីវិតជាអ្នកសិល្បៈតាំងពីវ័យកុមាររហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងនោះលោកបានពន្យល់ពីមូលហេតុលោកមិនចង់ធ្វើជាពិធីករក្នុងកម្មវិធីប្រគំតន្រ្តីដោយសារតែតារាចម្រៀងមួយចំនួនមិនឱ្យតម្លៃ។ បន្ថែមពីលើនេះ នាយព្រែក បាននិយាយទាក់ទងនិងអ្នកសិល្បៈមួយចំនួនដែលទាមទារឱ្យលោកគោរពទាំងដែលមិនគោរពម្តាយលោកផងរឿងអីលោកត្រូវគោរពនោះ។

ទស្សនិកជនមួយចំនួនធំស្គាល់មកហើយពីនាយព្រែក ដែលជាពិធីករជាតារាសម្តែងតាំងពីកុមារខណៈបានវិវត្តន៍ខ្លួនធ្វើជាអ្នកដឹកនាំរឿងខ្លីៗដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។ ទេពកោសល្យរបស់ នាយ ព្រែក ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់មិនថាសម័យឬបុរាណគឺលោកចេះទាំងអស់ដែលលោកជាកូនប្រុសរបស់តារាកំប្លែង យាយយ៉យ។ នាពេលថ្មីៗកន្លងមកនេះ នាយ ព្រែក បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី សខ្មៅ ដោយបានលើករឿងរ៉ាវជាច្រើន។
មួយក្នុងចំណោមនោះ នាយ ព្រែក បាននិយាយពីក្នុងការដឹកនាំរឿងកាលពីមុនពេលមិនទាន់ល្បីតួមួយចំនួនមិនស្តាប់លោកព្រោះតែទឹកមាត់សាបតែបានធ្វើឱ្យលោកមានដើមទុនចេះដឹករឿងហើយជំនាន់កូវីដចេះធ្វើរឿងខ្លាំង តម្រូវតាមទីផ្សារហើយការធ្វើរឿងកំប្លែងនេះមានរយៈពេលជិត៥ឆ្នាំមកហើយ។.png)
នាយ ព្រែក បាននិយាយទៀតថា មូលហេតុដែលលោកមិនចង់ធ្វើជាពិធីករខនសឺត លោកមិននិយាយទាំងអស់តែអ្នកចម្រៀងមួយចំនួនក្នុងនាមលោកធ្វើជាពិធីករខំលើកលើឆាកយ៉ាងខ្លាំងតែពេលចុះពីលើឆាកអ្នកចម្រៀងនោះតែមុខលោកក៏មិនមើល អ្នកមួយចំនួនខ្លះមិនឱ្យតម្លៃយើងធ្វើជាពិធីករ។ 
ការគោរពរៀមច្បងអ្នកណាអាយុបងលោក លោកលើកដៃទៅមុនហើយកុំបារម្ភ ប៉ុន្តែអ្នកខ្លះទៀតដោយ នាយ ព្រែក បានលើកឧទាហរណ៍ថា ខ្លួនទៅជាមួយម្តាយ ប៉ុន្តែបែរជាមិនជម្រាបសួរម្តាយរបស់លោក រឿងអីដែលលោកទៅជម្រាបសួរនោះហើយរឿងនេះពិតជាមានហើយលោកធ្វើដាក់វិញកុំថាលោក៕










