បុរសចំណាស់លក់អាហារនៅតាមដងផ្លូវក្នុងប្រទេសប៉ាគីស្ថានបានទាក់ទាញការចាប់អារម្មណ៍ពីមហាជន ដោយសារតែមានមុខមាត់ស្រដៀងនឹងប្រធានាធីបតីអាមេរិកលោក Donald Trump។
.png)
នៅឯផ្សារដ៏មមាញឹកក្នុងខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន លោក Saleem Bagga អាយុ ៥៣ ឆ្នាំ ជារឿយៗតែងតែរុញរទេះឈើចម្រុះពណ៌របស់លោកដើរជុំវិញផ្លូវដើម្បីលក់អាហារ ខណៈថ្មីៗនេះលោកកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានពណ៌សក់ មុខមាត់ និងរូបរាងស្រដៀងនឹងលោក Trump ខ្លាំងពេក។
នៅពេលដែលអតិថិជនមកទិញអាហាររបស់លោក លោក Bagga បានច្រៀងចម្រៀងក្នុងស្រុកយ៉ាងសប្បាយរីករាយ ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន។ មនុស្សគ្រប់គ្នានៅទីនោះបាននិយាយថា ពួកគេមើលមួយភ្លេតស្មានតែ Trump កំពុងឈរលក់អាហារ តាមពិតគឺជាលោក Bagga សោះ។ បច្ចុប្បន្នបុរសវ័យ ៥៣ ឆ្នាំរូបនេះគឺមានភាពល្បីល្បាញខ្លាំងណាស់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយមនុស្សជាច្រើនបាននាំគ្នាថតរូប Selfie ជាមួយលោក ហើយបាននិយាយថា អាហាររបស់លោកគឺពិតជាឆ្ងាញ់ណាស់។.png)
លោក Bagga បាននិយាយថា លោកពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលលោកមានមុខមាត់ និងភិនភាគស្រដៀងប្រធានាធីបតីអាមេរិក ដូច្នេះលោកមិនខ្មាសអៀនក្នុងការថតរួបជាមួយអតិថិជនឡើយ។ លោក Bagga បានបន្តទៀតថា កាលដែលលោកមានសក់ពណ៌ស និងសម្បុរស គឺដោយសារលោកមានជំងឺអាល់ប៊ីន ទោះជាយ៉ាងណាសុខភាពលោកគឺល្អធម្មតាទេ ហើយបច្ចុប្បន្នការលក់ដូររបស់លោកក៏ដាច់ជារៀងរាល់ថ្ងៃផងដែរ៕










