Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនលើពិភពលោកស្មើ៤១% គ្រោងបញ្ឈប់បុគ្គលិកមួយចំនួន និងប្រើប្រាស់បច្ចេកវិទ្យា AI ជំនួស

ក្រុមហ៊ុនលើពិភពលោកស្មើ៤១% គ្រោងបញ្ឈប់បុគ្គលិកមួយចំនួន និងប្រើប្រាស់បច្ចេកវិទ្យា AI ជំនួស

70
0

បច្ចុប្បន្ន បច្ចេកវិទ្យា AI បានក្លាយជាផ្នែកមួយនៃការងាររបស់មនុស្ស ហើយគេរំពឹងថា នាថ្ងៃអនាគត ការងារមួយចំនួននឹងលែងត្រូវការមនុស្ស ប៉ុន្តែនឹងជំនួសដោយបច្ចេកវិទ្យា AI ។ លទ្ធផលស្ទង់មតិស្តីពី «Future of Jobs» របស់ World Economic Forum (WEF) កាលពីដើមខែមករា ឆ្នាំ២០២៥ បង្ហាញថា ក្រុមហ៊ុននៅទូទាំងពិភពលោក ស្មើ៤១% គ្រោងកាត់បន្ថយ ឬបញ្ឈប់បុគ្គលិក និងប្រើប្រាស់បច្ចេកវិទ្យា AI ជំនួស នៅឆ្នាំ២០៣០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjGjqujMHKfljN5i1onzuJ6_rP6TSNQUULC37ZOAWu1H1E-u52wLhyphenhyphenERv5gWaE4bcspgvUEbFprxYZ4wStXbewO9bwu4d4LQjwsToi8PFWo1J9v9Cl90JkBdEHHXogoro9_CqVR50NCnXOzlqXJXcFYe4uI6nKXD8vP6bNLIKVB0YXTEe_GYd4lGasMN7m/s3698/image_2025-01-16_14-21-48.png
វាជាការស្ទង់មតិក្រុមហ៊ុនធំៗរាប់រយនៅលើពិភពលោក ហើយលទ្ធផលស្ទង់មតិបង្ហាញទៀតថា ក្រុមហ៊ុនជាង៧៧% មានគម្រោងបណ្តុះបណ្តាលជំនាញថ្មីដល់បុគ្គលិក ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ដើម្បីឱ្យបុគ្គលិកអាចធ្វើការជាមួយបច្ចេកវិទ្យា AI បានល្អ ។ តាមរបាយការណ៍ឆ្នាំ២០២៥ បង្ហាញថា បច្ចេកវិទ្យាទំនើបនឹងផ្តល់លទ្ធផលល្អ១០០% ដល់គ្រប់តួនាទីការងារ ដែលរបាយការណ៍នេះផ្ទុយពីរបាយការណ៍កាលពីឆ្នាំ២០២៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifRPqrdhEVy4Yi_1anr-kwaSCjCRj5OFK_f3hd4kBiKwsusK993BjyfUe3dVa9j8lxgtTf-8UTra8DeP0KnRLUZ2qHR9KRRg_SsF1eJ6bc_PkfPK8fgGURWiXuQoacO0a03RFQY9XhmZoTv1-yGzWqDxTWeFrwloh62ud_xabi_230FxQmEgCCBmt9Qt8k/s1024/image_2025-01-16_14-21-52.png
ការរីកចម្រើននៃបច្ចេកវិទ្យា AI បានផ្លាស់ប្តូរទីផ្សារការងារយ៉ាងឆាប់រហ័ស និងធ្វើឱ្យក្រុមហ៊ុននានាត្រូវការបុគ្គលិកមានជំនាញបច្ចេកវិទ្យាកាន់តែច្រើន ខណៈជំនាញផ្សេងៗធ្លាក់ចុះ ដូចជា ៖ Graphic Designer ។ បច្ចេកវិទ្យា AI បានធ្វើឱ្យផ្លាស់ប្តូរក្នុងផ្នែកឧស្សាហកម្ម និងការងារគ្រប់វិស័យ ដោយបច្ចេកវិទ្យានេះអាចបង្កើតសារ រូបភាព និងខ្លឹមសារផ្សេងៗតាមតម្រូវការអ្នកប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjngxlcgLOZJjWVM1YFEYLjEf3b8FFuZNUkcov2R_X9UN5u8At2v-p7AN3nf75wfyfiFAYK4h0hNbxzJBzntTQuhBb9TtgSf2vXp3KhI-2LYjTCxuSxKagcXbpDedamUoIAl-FTKyaiICoOuA8imgolz2V4FFVx-jtA19zGs9kWa6elFBt_U1tfxH8V3OYh/s1312/image_2025-01-16_14-21-53.png
ចំណែកការងារដែលនាយកក្រុមហ៊ុនគិតថា ចំនួនបុគ្គលិកនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សនាពេលឆាប់ៗ រួមមាន ៖ បុគ្គលិកប្រៃសណីយ៍, ផ្នែកបេឡា និង Graphic Designer ខណៈបុគ្គលិកមានជំនាញបច្ចេកវិទ្យា នឹងមានតម្រូវការច្រើន។ រីឯការស្ទង់មតិកាលពីឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមហ៊ុនជិត៧០% មានគម្រោងជួលបុគ្គលិកថ្មីមានជំនាញ AI ឬអាចធ្វើការជាមួយ AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvy83w2yuA_oTcn8bQZSJAngU5qzSTZnalL0niqJO9hFZd4G7XK9OdphCdqn9G4Vj23GUQOm_ckMGYi0SOaHS1mT257GlkAahj2CDehiwL_4PKn7xLopBDK8UwsshtR3aDklrrOZwAyT9GAUFbp0OrmNnXhpmanCkD_O_Ih5kig9Zkp5NR7cCcdeMXCa_/s2880/image_2025-01-16_14-21-54.png

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា AI បានចូលមកធ្វើការងារជំនួសមនុស្សជាបន្តបន្ទាប់ ។ ជាក់ស្តែង ក្រុមហ៊ុនរក្សាទុកឯកសារ ឈ្មោះ Dropbox និង Duolingo គឺជា App រៀនភាសា បានបញ្ឈប់បុគ្គលិកមួយចំនួនដោយសារបច្ចេកវិទ្យា AI ៕