រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានម្ហូបសុភមង្គល ម្ហូបនាំលាភ ម្ហូបមហាសម្បត្តិ សេវាកម្មស្ប៉ាសម្រាប់សុខភាព ការតុបតែងលម្អដ៏ប្រណីត ការសម្តែងសិល្បៈ និងការផ្តល់ជូនជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl7_977sB_d2LHs5p5Yfq-LmQB76L33s0QUgMDZwkPYSfz2OTmhjwRm_wKqnkzyhktZMxx3Kcw3YSmQkgF-n9Z432AmGIHf0aRsXGyhL95NOkK6RNr2mZgz17guIUh6bCyg0p2Leq_Xb9pha7Sq3648z3ORjAQocu1i0DtV7La0ua4T7DA__aXEu7VOmn9/s1400/1-01.jpg

ម្ហូបអ៊ីសាងដែលតំណាងឱ្យលាភសំណាង មានបម្រើជូនជាមួយជម្រើសត្រីសាលម៉ុនស្រស់ ត្រីសាលម៉ុនអប់ផ្សែង បង្កងអូស្ត្រាលី សាច់មាន់ និងផ្លែឈើ

ណាហ្គាវើលដ៍ មានបម្រើជូនមុខម្ហូបប្រពៃណីចិនដ៏សម្បូរបែបក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ នៅភោជនីយដ្ឋានចិន Fortune Palace មានខឈ្លើងសមុទ្រជាមួយសាច់ក្តាម និងគ្រំសមុទ្រក្នុងទឹកស៊ុប ខសាច់ជ្រូកបីជាន់ និងត្រីតុកកែចម្អិនពីររសជាតិដែលមានជាមុខម្ហូបដាច់ដោយឡែក ឬជាឈុត តម្លៃចាប់ពី ២៣៥.០០០៛ ក្នុងម្នាក់សម្រាប់គ្នាយ៉ាងតិច ៥ នាក់។ រីឯម្ហូបបែបប្រណីតដូចជា កូនជ្រូកខ្វៃ អយស្ទ័រខជាមួយអណ្តាតជ្រូក និងសារាយសមុទ្រ ថ្លើមក្ងានជាមួយប្រហិតបង្គា និងសាច់មាន់បំពងស្រួយជាមួយបង្គាស្រស់ មានបម្រើជូននៅភោជនីយដ្ឋានចិន Hall of Golden Chimes ។ ណាហ្គាវើលដ៍ ក៏មានម្ហូបឈុតពិសេសផងដែរ តម្លៃចាប់ពី ១.៤៧២.០០០៛ សម្រាប់ ៦ នាក់ រហូតដល់ ៣.៥៥២.០០០៛ សម្រាប់ ១០ នាក់ដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានជុំគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ។ សម្រាប់ម្ហូបបែបប្រពៃណី អតិថិជនអាចជ្រើសរើសម្ហូបមហាសម្បត្តិដែលមានគ្រឿងសមុទ្របែបព្រីមៀម និងសាច់ខ្វៃ តម្លៃចាប់ពី ៥៥២.០០០៛ សម្រាប់ ៦ នាក់។ ចំណែកម្ហូបអ៊ីសាងដែលជាម្ហូបនាំលាភសំណាង មានផ្តល់ជូនជាមួយជម្រើសត្រីសាលម៉ុន បង្កងអូស្ត្រាលី សាច់មាន់ ឬផ្លែឈើ តម្លៃចាប់ពី ១០០.០០០៛ នៅភោជនីយដ្ឋានទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUOcdTQyHx73lKbx7UB_DuX6UuGa3fwlaY29aqhke04tnHRD6mwiAV6yam2KxmGerfqLcSx3n6pDPLTXzfw6EE2OtxtaxF8fecQhSHsSqcqSo5EJ9AxVhkCqcQUUylr-FwFs1fsNaYk1IOuLlHAfoJFQzWdy0q-JZ928tzDH_TL2BHa46CLlKNvpjCT1B9/s1754/1-02.jpg

រីករាយជាមួយការទទួលទានម្ហូបឈុតសុភមង្គល ម្ហូបមហាសម្បត្តិ ម្ហូបនាំលាភពិសេស និងនំប្រពៃណីចិនជាមួយមនុស្សជាទីស្រឡាញ់

ជម្រើសមួយទៀត អតិថិជនអាចអញ្ជើញទៅភោជនីយដ្ឋាន Chopstick និង Golden Bowl ដែលមានមុខម្ហូបរសជាតិដើមពិសេសៗដូចជា ខជើងជ្រូកជាមួយសារាយសមុទ្រ បង្គាឆាជាមួយពងទាប្រៃ ភ្លៅមាន់ចំហុយជាមួយថ្នាំចិន ខមីអាយុវែងជាមួយប៉ាវហ៊ឺក្នុងទឹកជ្រលក់ និងនំនៀនកៅចំហុយជាមួយសាច់ដូងកោស តម្លៃចាប់ពី ១៥.២០០៛ ។ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ភោជនីយដ្ឋាន 2Pangea នឹងមានអាហារប៊ុហ្វេពេលល្ងាចពិសេសដើម្បីអបអរបុណ្យចូលឆ្នាំចិនផងដែរ តម្លៃ ១៨០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦ ៣០ ៣១ ឬអ៊ីម៉ែល dining@nagaworld.com ។
នៅកន្លែងទទួលភ្ញៀវ (Lobby Lounge) អតិថិជនអាចរីករាយជាមួយអាហារសម្រន់ពេលរសៀលដែលមាននំស្នូលផ្អែម នំស្នូលប្រៃ និងសាំងវិចរួមជាមួយភេសជ្ជៈ។ អតិថិជនអាចទទួលទានផ្ទាល់ ជាវដើម្បីធ្វើជាកាដូ ឬខ្ចប់ដើម្បីទទួលទានជុំគ្នានៅគេហដ្ឋានជាមួយតម្លៃចាប់ពី ៧២.០០០៛ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Bnud82UClUpOmmixDqc9g8x8mw9wDvtOSOivXRACwUfa5Z04d2iqfmJe8SWeeXIj-FxX38nzdXv4JQdnI6w8CirqRKgZynjUGX_a2uGrkG4qVldRLIMZ9iYtkK1j1smdYh4tdDFclgnC7b9Hsk7SjEWpDrX-08rJzJwTpt8Oo_zIlLhDLW99Xs9FkOwe/s1754/1-03.jpg

ណាហ្គាវើលដ៍ មានការតុបតែងលម្អយ៉ាងប្រណីតទាំងក្នុង និងក្រៅអគារដើម្បីផ្តល់ឱកាសឱ្យសាធារណជន និងអតិថិជនទទួលបានអារម្មណ៍រីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្រាប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ មានកញ្ចប់រចនាម៉ូដសក់ និងក្រចកសម្រាប់ពីរនាក់តម្លៃ ៣៩២.០០០៛ និងមានបន្ថែមជូនតុក្កតាមួយដ៏ស្រស់ស្អាតឥតគិតថ្លៃ ឬរីករាយជាមួយសេវាកម្មស្ប៉ាបែបបាលី និងម៉ាស្សាបាតជើងរយៈពេល ២ ម៉ោង តម្លៃ ៣៥២.០០០៛ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIia0V28WRajQObk3U3sCu1qRfzo04ytc5iyK7zuYkkGUYK7Qx8O-VLhi-HDR12XITn2xgXR6BzPGtP11DHbWJF6XzisnOjRk-hrpN_OHj_0p_WSzxRpYGEzocAnzDfxNiw3x5RsBtBapTj1HD59gwojRorCuYfqaoMemCQuOrqh2LB8cTSO8Xh66st0kz/s1400/1-04.jpg

រីករាយទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិនដែលមានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

សម្រាប់អ្នកដែលចង់ទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិន ណាហ្គាវើលដ៍មានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលមានការតុបតែងលម្អយ៉ាងប្រណីត ឬអតិថិជនអាចអញ្ជើញទៅទស្សនា និងផ្តិតយករូបភាពនៃការតុបតែងលម្អយ៉ាងស្រស់ស្អាតនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ។

សម្រាប់បទពិសោធន៍ថ្មីៗ និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍៕