Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីប្រកាសបិទឆ្នេរចំនួន ៩ ភ្លាមៗដោយសាររកឃើញវត្ថុចម្លែកមួយ

អូស្ត្រាលីប្រកាសបិទឆ្នេរចំនួន ៩ ភ្លាមៗដោយសាររកឃើញវត្ថុចម្លែកមួយ

79
0

ប្រទេសអូស្ត្រាលី៖ ប្រទេសអូស្ត្រាលីបានរកឃើញដុំមូលតូចៗដ៏អាថ៌កំបាំងជាច្រើនអណ្តែតរសាត់តាមឆ្នេរ បង្ខំឱ្យរដ្ឋាភិបាលប្រកាសបិទឆ្នេរល្បីៗចំនួន ៩ នៅទីក្រុងស៊ីដនី។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស BBC ឆ្នេរចំនួន ៩ ពី Manly ដល់ North Narrabeen ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែការរកឃើញ កំទេចកំទីតូចៗស្រដៀងនឹងថ្មម៉ាបដែលមានប្រហែល ២០០០ ដុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_H_4Ie8S0C6aXmRR5nn1HRdOYTRdZe_ff_otSYO6Msa4vdXmMxE8FhJZV_K8UqzdrIUDV5iLt8xK59r63MuegLNUG8tM9dnKlnhvE8MV-nSR9Ig-_lhnaAopB4vmKoZPqDoma3Cvo97KLMC4YKBNtxLIuPjj9A5GxdQ_3Hpi-NWW9taHw97Y2Z7a3lt2U/s4000/image_2025-01-16_10-23-53.png

យោងតាមការចុះផ្សាយវត្ថុទាំងនេះមិនមែនកើតឡើងពីធម្មជាតិនោះទេ វាជាវត្ថុចម្លែងអ្វីម្យ៉ាងដែលមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ជាច្រើន។ បច្ចុប្បន្នក្រុមប្រឹក្សាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារការពារបរិស្ថាន New South Wales (EPA) ដើម្បីប្រមូលគំរូសម្រាប់ការធ្វើតេស្ត ក៏ដូចជាកំពុងរៀបចំការឈូសឆាយប្រកបដោយសុវត្ថិភាពនៃលំហ និងការត្រួតពិនិត្យឆ្នេរផ្សេងៗទៀត រួមទាំងសម្អាតភាពកខ្វក់ពីឆ្នេរ និងណែនាំប្រជាជនឱ្យនៅឱ្យឆ្ងាយពីកម្ទេចកម្ទីគ្រោះថ្នាក់ទាំងនេះប្រសិនបើឃើញវាដោយចៃដន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIWAHSIiWqW5x8fbqW4QorIIoePKbV9y5n7ToJ5L4XSVU7TaQJlVL_cz78kZ7GZGPqoyvPBCW9im-XfSXczgBYrBo9MACgdXlELd-VPiU2U0xtx_owwT67x3YCm1jeoSb85WtayaJGCSXJkwqQvqziZjWzXc42PkxLZ42_qDyODWEhg0fEgUBIEiMzkO0h/s1536/image_2025-01-16_10-24-03%20(2).png

យោងតាមការស្រាវជ្រាវ ដុំមូលតូចៗដ៏អាថ៌កំបាំងជាច្រើនអណ្តែតរសាត់តាមឆ្នេរ មានផ្ទុកអ្វីៗគ្រប់យ៉ាងតាំងពីប្រេងឆា និងម៉ូលេគុលសំណល់សាប៊ូ រហូតដល់ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំសម្លាប់សត្វល្អិត ថ្នាំលាបសក់ សមាសធាតុស្តេរ៉ូអ៊ីត និងថ្នាំពេទ្យសត្វ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយរបស់មនុស្សប្រសិនបើប៉ះពាល់វា។ អភិបាលក្រុង Northern Beaches លោក Sue Heins បាននិយាយថា ដុំមូលចម្លែកទាំងនេះទំនងចេញពីប្រភពលូទឹកស្អុយ ហើយអណ្តែតមកលើសមុទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV7akDgB8P_TFIRCbLyXiCM1-K0KzkMr_XTGupJFVgWapl8DknqhKfwHlzY6MVLZHe2swdQE7IJkwuL5h9QhwFNfSvLP4xXcGue5LfM9fvgJ1ZE2mdscinLTJABlXRglAEspE2E1yAomZFpchRkD8Tanyf30TCusk-dDQgO25y6VTCUiYjaz1xGGN5BbWx/s1024/image_2025-01-16_10-24-03.png

ទោះជាយ៉ាងណា ពួកគេនៅមិនអាចកំណត់ពីប្រភពដើមជាក់លាក់របស់វត្ថុអាថ៌កំបាំងទាំងនេះនោះទេ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលវត្ថុចម្លែកបានបង្ហាញខ្លួននៅលើឆ្នេរស៊ីដនី។ កាលពីខែតុលា និងខែធ្នូឆ្នាំមុន ឆ្នេរស៊ីដនីដ៏ពេញនិយមមួយចំនួន រួមទាំងឆ្នេរ Coogee នៅតំបន់ភាគខាងកើតក៏ត្រូវបានបិទផងដែរ ដោយសារតែការរកឃើញ គ្រាប់បាល់តូចៗដែលអណ្តែតរសាត់តាមឆ្នេរ ហើយតំបន់នៅជិតអាកាសយានដ្ឋានស៊ីដនីក៏បានកត់ត្រាបាតុភូតស្រដៀងគ្នានេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY7AOv3uMq8XB3PtiTjnj4OA9dhLQFND7tm-APuuy_wAUZQRhg9pKSB90WPnPmkjg7yNmlsH1tsQ2RxWQwllND6GjrYMBdMCjH2D2QvjqmiDdLjSqQQtbA6zufY6cSTFf_cdLr0FaI_ubIPVVmYA3cxBMIcwbHDvH7EPuii0d-pxeO-lvlzGtLbwI07ncq/s4032/image_2025-01-16_10-24-04.png