Home ព័ត៌មានអន្តរជាតិ ជំងឺគ្រុនផ្តាសាយកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅកូរ៉េខាងត្បូង

ជំងឺគ្រុនផ្តាសាយកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅកូរ៉េខាងត្បូង

38
0

កូរ៉េខាងត្បូង៖ អាកាសធាតុត្រជាក់ខ្លាំង រដ្ឋាភិបាលទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងថ្មីៗនេះ បានប្រកាសចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីលើកទឹកចិត្តប្រជាជនឱ្យពាក់ម៉ាស់គ្រប់គ្នា នៅពេលដែលជំងឺគ្រុនផ្តាសាយកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQKtlBsBwhZRGqqiYykXnefkWyrOBBhK11GpaPaeAhkwJOAA7CoxFK3A7YUtlDwu-LfrJqF142_7rG4o9PGGGL4_ot2XSUy_MQjBHIYAgmZBKx3b5ckemLxOEpX9BFwsGfIwivfDDVueXfq5moEvKivaOTjIa10Sx59r2QFNfMHQFyAPVrfxSG1EiT-EhK/s1200/image_2025-01-15_10-58-41.png

យោងតាមសារព័ត៌មានបរទេស YTN មេរោគគ្រុនផ្តាសាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ដូចជារីករាលដាលលឿនជាងមុន ហើយក៏មានភាពធ្ងន់ធ្ងរជាងមុនផងដែរ ដោយសារគ្រុនផ្តាសាយពីរប្រភេទគឺ A-H1N1 និង A-H3N2 កើតមានក្នុងពេលដំណាលគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVoWYAiw9Yd7AWDHGH7xgDUjdtAbMAbMa1G7pi7mV6x0TBsXjMgqOzDkCXk3CrHvg3VPmEKIYzccLD-WwOiix3-MqvJchmxZAqEoET0oDbFMRYf7hv50YrfB3kfa-E0N-6CyilNlqbKna5zjy7PtK6CLCqC0gc7eOm44EiJtSzDSC8CTHGnJ7Q7ix3GQpC/s862/image_2025-01-15_10-58-42%20(2).png

ខណៈការកើនឡើងភាពខុសគ្នានៃសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុភ្លាមៗ ក៏បណ្តាលឱ្យមេរោគគ្រុនផ្តាសាយរីករាលដាលយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនអ្នកជំងឺគ្រុនផ្តាសាយកំពុងឡើងដល់កម្រិតខ្ពស់ថ្មីជារៀងរាល់ថ្ងៃក្នុងរយៈពេលប្រាំបីឆ្នាំ។ ចំនួនអ្នកជំងឺដែលមានរោគសញ្ញាគ្រុនផ្តាសាយក្នុងសប្តាហ៍ដំបូងនៃខែមករាឆ្នាំនេះមានចំនួន ៩៩ នាក់ក្នុងចំណោមអ្នកជំងឺ ១,០០០ នាក់ កើនឡើង ១៣.៧ ដងធៀបនឹងរយៈពេលបួនសប្តាហ៍មុន។ ក្មេងជំទង់កំពុងនាំមុខគេដោយ ១៧៧ នាក់ និងកុមារ ១៦១ នាក់ ក្នុងចំណោម ១,០០០ នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGf_Mf7QrzT83I4YlvxP2PMPZ52_eO_7iKuFEuWt3kNYARLSyf31PQYR8U91BRfaM25b_l1v1xpr9-c3IjlLlwtlzPLtVqWGgzyqr1o9YBo3_7_JiuARHTX621g2kWCYFYk8QHQdAJN8o4_tpYab3LsICsGGiH140wp8kKJKymhyWY7RaawjKne7WulI3x/s1280/image_2025-01-15_10-58-42%20(3).png

លើសពីនេះចំនួនអ្នកជំងឺឆ្លងតាមផ្លូវដង្ហើមផ្សេងទៀតក៏កំពុងកើនឡើងខ្លាំងផងដែរ។ ទោះបីជាយ៉ាងនេះក្តីទីក្រុងសេអ៊ូលបច្ចុប្បន្នបានពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដើម្បីការពារជំងឺគ្រុនផ្តាសាយសម្រាប់ប្រជាជននៅក្នុងទីក្រុង ជាពិសេសអ្នកដែលស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់នៃជំងឺផ្តាសាយ។ ដូច្នេះមារអាយុចាប់ពី ៦ខែ ដល់អាយុក្រោម ១៣ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ នឹងទទួលបានវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr2fzyxWq7YzpWOGE1w29BmiOAI-HsEfkO0SwQibjFGpemcuTVrX-43SHIvvf5-u5QSQ4MvUYqVjItjXpHrxa0YbSMTyv5zrmzOKO05q9uzdayFNBOyty9rrI647AeT2ZD5qvlvnGLdU8KKBJAhD9y_OEKfz9lWWxXrmKst_IyP58BfZcjnXtRwCR7weCc/s860/image_2025-01-15_10-58-42.png

បុគ្គលិកដែលធ្វើការនៅសាលាមត្តេយ្យ កន្លែងថែទាំមនុស្សចាស់ និងគ្រូពេទ្យឆ្មបក៏នឹងទទួលបានវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយដោយឥតគិតថ្លៃចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ផងដែរ។ បន្ទាប់ពីចាក់វ៉ាក់សាំងរួច រដ្ឋាភិបាលកូរ៉េខាងត្បូងក៏ស្នើឱ្យប្រជាជនពាក់ម៉ាស់គ្រប់គ្នា និងរក្សាអនាម័យជានិច្ច៕