Home ព័ត៌មានអន្តរជាតិ កន្លែងបញ្ចុះសពសម្រាប់អ្នកមាន កំពុងក្លាយជាទីជម្រករបស់ប្រជាជនក្រីក្រក្នុងប្រទេសហ្វីលីពីន

កន្លែងបញ្ចុះសពសម្រាប់អ្នកមាន កំពុងក្លាយជាទីជម្រករបស់ប្រជាជនក្រីក្រក្នុងប្រទេសហ្វីលីពីន

100
0

Manila North Cemetery ដែលជាទីបញ្ចុះសពចំណាស់ជាងគេ និងធំជាងគេមួយនៅក្នុងប្រទេសហ្វីលីពីន កំពុងក្លាយជាទីជម្រករបស់ប្រជាជនក្រីក្ររាប់រយនាក់។
កន្លែងនេះគឺជាទីបញ្ចុះសពសម្រាប់អ្នកមានៗ ចាប់ពីអតីតប្រធានាធិបតី រហូតដល់តារាភាពយន្តល្បី និងក្រុមអភិជនជាច្រើននាក់ទៀត។ បច្ចុប្បន្នគឺបានក្លាយជាទីជម្រកដ៏សំខាន់មួយរបស់ប្រជាជនក្រីក្រដែលកំពុងស្វែងរកកន្លែងរស់នៅឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlOYnQBL0tNa2g5Nb-XV3NYbWkDFFvcWz9zPmsgoh-Uz1gWafuGTV8h67kcZZRLE66gISnsVuJI0FugdJaVh_njkgOoudjUNalF1ke0pjnwsEqpgam5jPYEy5qWP9vYFt7Zn4ZBdLUonV7me5ejyfPjZSu2D00KdJlGbL5d0TtzXlTaQdjq8idDiBKurR/s1900/image_2025-01-15_13-16-20.png

De Los Santos អាយុ ៤០ ឆ្នាំបានធំឡើងនៅទីបញ្ចុះសពនេះ បាននិយាយថា ទោះបីជាទីបញ្ចុះសពងងឹត ក្តៅខ្លាំង និងត្រជាក់ខ្លាំងនៅពេលយប់ក៏ដោយ ក៏នាងនៅតែអាចទ្រាំបាន។ De Los Santos បានបន្តថា គ្រួសាររបស់ម្ចាស់ផ្នូ បានអនុញ្ញាតឱ្យពួកគេរស់នៅទីនេះ ដើម្បីសម្អាតផ្នូរ និងការពារផ្នូរពីពពួកចោរ។ សព្វថ្ងៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់រយនាក់ ដែលរស់នៅក្នុងទីបញ្ចុះសព Manila North Cemetery គឺប្រកបរបរឆ្លាក់ផ្នូរ ធ្វើសេវាកម្មជីកផ្នូរ និងសម្អាតផ្នូរ ដោយទទួលបានប្រាក់បៀវត្សរ៍ប្រហែល ០.៨៥ ដុល្លារ ក្នុងមួយខែសម្រាប់ផ្នូរមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD0s2eb6-ySLmEnmQzOCunsvP2WcaYSeztmI0AW8bruj0snczGVqyKkH3ioTiXN7KN39CvSU7p1B_yAqi52lEOsj7IebftyfoAS5ZMZKLAMwuFyAuYIWYNyP0WA4XS10E5ic_ouiZuDXdAbrwlEDE7QEFlWuw89ggopjTsjp-ncFrFfgRYfUeSKRsiopN8/s1400/image_2025-01-15_13-16-21.png

អ្នកខ្លះទៀតក៏ជ្រើសរើសសម្អាតផ្នូរដោយឥតគិតថ្លៃ ដើម្បីត្រូវបានអនុញ្ញាតឱ្យសាងសង់ខ្ទមនៅលើដីនោះ។ អ្នកស្រុកនៅទីនេះបានដំឡើងខ្សែភ្លើងពេញផ្លូវក្នុងទីបញ្ចុះសព ដើម្បីផ្តល់ពន្លឺដល់មនុស្សខ្លះទៅលេងផ្នូរនៅពេលយប់។ គ្រួសារនីមួយៗក៏មានអគ្គិសនីប្រើប្រាស់ដែរ ប៉ុន្តែត្រូវបង់ថ្លៃអគ្គិសនីលើសពីទីផ្សារពីរដង។ ដោយសារការខ្វះថវិការ ប្រជាជនក្រីក្រជាច្រើនក៏សម្រេចរស់នៅបែបនេះ ដោយពួកគេជឿថា នៅទីបញ្ចុះសព Manila North Cemetery គ្មានខ្មោច ឬបិសាចអ្វីនោះទេ ដូច្នេះពួកគេមិនមានភាពភ័យខ្លាចឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDzix0FDjfKQCejpkZBfsq9-7w-IbB18kADZLhv3s4D3LKv9jPAmcwICAUFbvubQJAjXrMHbN2NOiYGJxKDmpe9Ds8t501Ay7zATMj2fYngfvy0kd4xqDqUni69cjtEtoIgpgw3i2waE8K87pq_u-8JbRdSC3KnBT6yUIgLYtqTw-Y4i4wSVNJsjVy8VXA/s1180/image_2025-01-15_13-16-22.png

នៅថ្ងៃឈប់សម្រាកនាដើមខែវិច្ឆិកា អ្នកកាន់សាសនាកាតូលិករាប់លាននាក់នៅប្រទេសហ្វីលីពីនបាននាំគ្នាទៅទីបញ្ចុះសពទាំងនោះ ដើម្បីរំលឹកការចងចាំរបស់ពួកគេជាមួយអ្នកស្លាប់ ក្នុងពេលនោះដែរអ្នករស់នៅទីបញ្ចុះសពក៏មានការមមាញឹកខ្លាំង ដោយពួកគេបានសម្អាតផ្នូរទាំងអស់ ហើយលក់អាហារសម្រន់ពីតូប ដែលជួយឱ្យពួកគេរកប្រាក់បានច្រើន។ ដូច្នេះក្រៅពី Manila North Cemetery កន្លែងបញ្ចុះសពផ្សេងទៀត ក៏កំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ប្រជាជនក្រីក្រក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyqMI4DAHMfZ2i5fPF4WcmF1B3IkKmCB5jKPYyO8CjDWH2ImhdDp_Em5OSSLrqpTLVhjZqHD-f3G6fkOBnrqStRRFGl2w0BaOAewzZtrta6FfZvYwL6sa1mPm6jgr5vmqTaNmyA58jJ380g4YYZjGqntO_YHct9iEtHb7krRJIMb7fiSm43h5c1GsasSCV/s1600/image_2025-01-15_13-16-23.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzdmj77LKJ-ulbLUCzhQWdIsBxwa2OVGuCK2oeA6ZCuoeQqH6WRZV_uGkWU38TsIgc0DXWoBwlYAvjm0Jk6wEjZUoWqq_vYgNyHhH8bpy4GWrCBWBWjB6h8iG8piOpY7gUgNyCSc7eBSt_6DeitTGIyjAzv7ZsqeYl-K7DfuxFUVL7RTatYd95JX2zXX-i/s1600/image_2025-01-15_13-16-24.png