តារាចម្រៀងនិងសម្តែង ព្រីន ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកក្រោយពីចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីមួយហើយបាននិយាយថាលោកមិនដែលបង្ហោះនៅលើហ្វេកប៊ុកទាក់ទងនឹងការដាច់លុយចាយ។ លោកថា ខ្លួនលោកមិនមែនជាអ្នកមានអ្វីនោះទេប៉ុន្តែគឺចាយទៅតាមសមត្ថភាពលុយដែលរកបាននោះគ្មានថ្ងៃដាច់លុយនិងមិនមានបំណុលរស់នៅខ្វះមុខខ្វះក្រោយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDDb2oK5xliwNLLbjQWh7bn_D1Bqhmt8SYozsf48gr7LJjmUKdG6eLNgZI11gh6hMPV42SxS8_CALH19hSQUclbsYZbyioVJEUkhuP3fMcLMnF2s0YTWMFXHJ9sTTAElQFa8wYoa_FV4uaviNNPcFa8ly1cLfxXV7MtFCqVRvsJH28pKuvkUA82P48Fw5_/s1320/image_2025-01-14_13-58-36.png
នៅថ្ងៃទី១២ មករា ព្រីន បានបង្ហោះវីដេអូខ្លីដកស្រង់ចេញពីបទសម្ភាសន៍មួយហើយលោកបាននិយាយថា នៅលើហ្វេកប៊ុករបស់ខ្លួនមិនដែលឃើញលោកផុសដាច់លុយនោះទេមិនមែនជាអ្នកមានតែចាយតាមសមត្ថភាព។ លោកបានបញ្ជាក់ថាបើសិនជាលោកចង់ទិញអ្វីមួយដូចជាម៉ូតូ ដោយដឹងថាខ្លួននឹងមានលុយប៉ុន្មានម៉ឺនទិញម៉ូតូហ្នឹងមួយពាន់ពីរពាន់លោកនឹងនៅសល់ប៉ុន្មានបានលោកទិញ ហើយទៅលើសំលៀកបំពាក់ដូចគ្នាបើទៅកម្មវិធីច្រៀងបាន២ពាន់ហើយចំណាយថ្លៃលើខោអាវ១០០ទៅដកហើយអីហើយនៅសល់ប៉ុន្មានរួចឱ្យលុយគេហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiinMo2bzoLIQS9rj0bB0GSojdY9fJw-dgwHMo8HpA2_SluhBYywoOAGiMyoY8qwf8OLYrrfTdDTiMkUgkIf1FYVSy5FrgJ6Hr9f46xsb5cmlG7pwQg-FNPW41F_Ov8fArmbUv9jIbnHaM6Oj0CHwQpnjXTzAzpWH2Y6ushlyT3PcSJU_Q-rxmHdV19Wp7O/s2048/image_2025-01-14_13-58-41.png

តារាចម្រៀងនិងសម្តែងរូបនេះបានបន្តទៀតថា ប្រសិនជាទាំងអស់គ្នាមិនចង់ឱ្យខ្លួនឯងជំពាក់លុយគេអត់ចង់ឱ្យខ្លួនឯងគ្មានបំណុល រស់នៅក្នុងបំណុលរស់នៅខ្វះមុខខ្វះក្រោយចាយវាយតាមសមត្ថភាពដែលរកបាន រកបានប៉ុណ្ណាចាយវាយនឹងសន្សំទុកផងដើម្បីទុកពេលជួបបញ្ហាហានិភ័យលើការងារដែលយើងមើលមិនឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8dF_gULIzpX-9CQ5dGx2FvIhLJyw-__zqedLCpsv6KuHufzsEjUy4aea_H_YEDroFESY1Dmaf51WIlIzX7Nh0b8AHM86F7Z9LWud5IIvacDF1t7sCrhLkO0s67a1CPDNRM-ztwYpS1D09KV4VLde8NM5CkLiVitF0pSDo9enrnXQ4zsTzB-BtUoH-64YG/s1542/image_2025-01-14_13-58-45.png

ការលើកឡើងរបស់ ព្រីន ខាងលើនេះបានទទួលនូវប្រតិកម្មចម្រុះមានទាំងការគាំទ្រនិងមិនគាំទ្រ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា«មិនមែនអ្នកគ្រប់គ្នារកចំណូលបានដូចបងទេ មុននិយាយអីបងត្រូវគិតថាពេលខ្លះបងអាចរកចំណូលបានច្រើនបងនិយាយអ៊ីចឹងបាន។ចុះបងប្អូនយើងអ្នកក្រច្រើនធ្វើស្រែខាតអ្នករំពឹងតែស្រែដល់ពេលស្រែអត់បានគ្នាមិនដឹងទៅរកណាបានមានតែជំពាក់គេ។ ,ប្រាក់200 $ អី នៅបង់បន្ទប់ជួលទៀត បានលុយណាសល់ ,និយាយបានតែនិយាយបងតារាបងឯងនិយាយភាសាហ្នឹងបាន ចុះអ្នកស្រែអ្នកចម្ការអ្នកធ្វើការរោងចក្រគេរំពឹងអីនៅសល់។ស្រូវថោកប្រាក់ខែតិច និយាយអីគិតអារម្មណ៍គេផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieSXuLcDeXMFqrw14zhJc4kG5TrQJsICfGiIHkzPDGXGt0VbySPrvFzOTzFejEdoXFnx5X8IYLgeoqwkjGM-2ry_MJ82GorCE-kzbWs_oGciJvFpekoSbG0K1KbxeFy-1408CnltRllpWvYu8Yj4V_9F436EWWUlCcvI1FRIeeNKTtKAkk51ZAMZ_CfHch/s624/image_2025-01-14_13-32-58.png

គណនីបណ្តាញសង្គមផ្សេងទៀតបានខម្មិនថា «ខ្ញុំចង់និយាយថាគាំទ្រអ្វីការគិតរបស់ព្រីឯងប៉ុន្តែបងត្រូវដឹងថាប្រជាពលរដ្ឋខ្មែរយើងគ្មានអ្នកណារកលុយស្រួលទេតែនិយាយរបស់បងវាមិនត្រូវ 100% ទេបង។ , ប្រាក់ខែ250$ក៏ចង់ចាយតាមសមត្ថភាពដែរ តែវាអត់គ្រាន់ចាយដឹងខ្ទង់បងប្រាក់ខែ1ពាន់2ពាន់ខ្ញុំប្រាក់ខែមិនបាន1ពាន់ផងឱ្យចាយតាមខ្ទង់ដូចបងនិយាយលេង…»៕