ថ្មីៗនេះ នៅលើបណ្តាញសង្គម គេសង្កេតឃើញមានកសិករហាក់រអ៊ូរទាំងនឹងតម្លៃស្រូវចុះថោកខ្លាំង ដោយតម្លៃស្រូវអូអឹម (OM 54.51) ត្រូវបានឈ្មួញកណ្តាលមកទិញដល់ផ្ទះឱ្យត្រឹម៨០០រៀលក្នុងមួយគីឡូ ខណៈពូជស្រូវ៥៥៥ ឬស្រូវ៨៥ បានត្រឹម៧០០រៀលក្នុងមួយគីឡូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgocEnVgLlKSQ7aZq0v-ZhlCVRq26n8umTmdhe-WSCQ6BGPCWZwkXct5LgBxMgaSzqKql7P4cngIRYB7rcwx46kOI1Nge-MNf9aatQv4m8LKwtAhvgHfObpBuYjU89jM-cEE3OWcCH4qlWXyGo92SCY-UxoOwsKs-yBQevey3pUedFDcCWNbMjhSKeC-ZV2/s958/image_2025-01-14_15-51-50.png
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានបញ្ចេញសារសំឡេងពិសេស ពន្យល់ច្បាស់ៗទៅកាន់កសិករ ដោយលើកឡើងថា៖” បច្ចុប្បន្នស្រូវមិនធ្លាក់ថ្លៃទាំងគ្រប់ប្រភេទនោះទេ ដោយស្រូវវស្សាមិនមានបញ្ហា ដូចស្រូវប្រាំងនោះទេ ព្រោះកសិករចង់ចំណេញច្រើន នាំគ្នាសម្រុកធ្វើជាង៧០មុឺនហិកតា គិតជាទន្និផលប្រមាណជា៥លានតោន ដែលសុទ្ធតែស្រូវប្រភេទអូអឹម (OM 54.51)”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLXgW9UbYxc9B0zwLGvRKAj38qowpjdlVx4yF5Zlge6Wq9558MdVVsErobb6R50-2c913fmZULCOlkrrHPnX8mSyNxI2_41qJ8_cALljIHWbPczuL3k2AckU9MKFQJ76sh-iQkxCiCiI8B8h1FX2TBb2ZwVOerBx4KrGFRGgQL4PtBCRs3QJFrjsHlhx0J/s768/image_2025-01-14_15-53-15.png
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បន្ថែមខថា ៖” សម្រាប់ស្រូវប្រភេទអូអឹមនេះ ពីមុនវៀតណាមត្រូវការច្រើន ដោយហ៊ានឱ្យតម្លៃខ្ពស់ ទើបកសិករនាំគ្នាសម្រុកធ្វើ តែបច្ចុប្បន្នស្រូវប្រភេទនេះ នៅទីផ្សារវៀតណាមមិនសូវត្រូវការទៀតនោះទេ ខណៈមន្រ្តីកសិកម្មធ្លាប់ប្រាប់ឱ្យកសិករផ្លាស់ប្តូរមកដាំប្រភេទស្រូវខ្មែរវិញ តែកិសករមិនព្រម”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0JYHJ-wSj8hTEESI7xockgGlqFn2UgIWjU3gRngN3t9wTuxh_79lhysnYwB4W7fBk_q_oerW8y7OjwAfOOBFL9jbnGHiMf0zK_xC9nZt9eqELlgDohy8lYuzTBeMH4Q2R6tTzSIARFc1LRAldan4-4aN5fFp9U5uj2XGH8cF1opuEgjC5n0un3gWzvJy7/s960/image_2025-01-14_15-52-13%20(2).png
ឯកឧត្តម ឌិត ទីណា ក៏បានសង្កត់ធ្ងន់ថា៖” សម្រាប់តម្លៃស្រូវអូអឹមនេះ នឹងមិនងាយឡើងថ្លៃវិញនោះទេ ព្រោះមិនមែនជាប្រភេទស្រូវក្នុងស្រុក ដែលមានតម្រូវឱ្យការជាប្រចាំថ្ងៃ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3qkiBWE8u_Di1gmpJLW8R1vrH85Xn3TC6h94EworO-sLgOc2Yu7e0vtamgSKRMbDGbCioF4YqA6-QxPYUHtrcujtK9Ccd2voYioj1Dsog3LyfcPcedxyrjvY7o6t2fL2A_vskC7OffrdrHoCSPJIfUb07fyRf_dwDbKMIKxgBsJXZN4ShE0kR7pf5F_Tf/s1080/image_2025-01-14_15-54-32.png
យ៉ាងណាមិញ ជុំវិញបញ្ហានេះ ក្រសួងកសិកម្ម បាននឹងកំពុងទំនើបកម្មកសិកម្ម ដោយចងក្រងជាសហគមន៍ ដែលតម្រូវឱ្យកសិករ ធ្វើស្រូវចូលគ្នា និងអាចខ្ចីថវិការពីក្រសួង ដែលមានការប្រាក់ទាប ងាយស្រួលសងមកវិញ ៕