តារាសម្តែងដ៏ល្បីល្បាញ Song Hye Kyo បានធ្វើឱ្យអ្នកគាំទ្រមិនតិចនោះទេភ្ញាក់ផ្អើលបន្ទាប់ពីតារាស្រីរូបនេះចូលរួមក្នុងកិច្ចសម្ភាសន៍កម្មវិធីកម្សាន្តលើកដំបូងក្នុងរយៈពេល៣២ឆ្នាំ។ នាមជាមនុស្សរបស់មហាជនតារាសម្តែងរូបនេះបានទទួលនូវមតិជាច្រើនខណៈ៥ឆ្នាំចុងក្រោយនេះនាងបានទម្លាប់សរសេរកំណត់ហេតុដើម្បីអនុវត្តន៍ស្រលាញ់ខ្លួននិងមានទំនុកចិត្តជាងមុនបន្ទាប់ពីទទួលរងនូវមតិអវិជ្ជមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDqVG2JIxFSryPyAudCY2y9T8DeMX914u4RBM9m3Rbb03XwaAjLLPaIwkINhvaONSiE4aVsHu8iYA4du-WhC_1rXGXjWw_FYS4yrKn5DPhjW9t-TBa3O4eIHMoj51JJH5mMn2xexe5DdukkipAFR5XXDbh1flkkLkkGeqFlPc2TbQaEASA7-CBcXmQDcnD/s680/image_2025-01-09_15-17-21%20(2).png
ក្នុងកម្មវិធីជជែកគ្នាលើកញ្ចក់ទូរទស្សន៍ tvN កាលពីល្ងាចថ្ងៃទី៨ ខែមករា តារាសម្តែង Song Hye Kyo បាននិយាយថាធ្វើការក្នុងវិស័យសិល្បៈតាំងពីក្មេងមក នាងទទួលបានពាក្យចចាមអារ៉ាមរាប់មិនអស់ មិនថាតូចធំ ដោយកំណត់ថាជាផ្នែកនៃអាជីពសម្តែង។ ដោយពាក្យចចាមអារ៉ាមភាគច្រើននាងស្តាប់ដឹងមិនឆ្លើយ។ ពេលខ្លះតារារូបនេះគ្រាន់តែគិតថា «ហេតុអ្វីមនុស្សនិយាយច្រើនម្ល៉េះ? ខ្ញុំទទួលការអត្ថាធិប្បាយ ឬជេរប្រមាថច្រើនពេក និយាយតាមត្រង់ទៅ ពេលនេះមតិទាំងនោះគ្មានអ្វីសម្រាប់ខ្ញុំទេ។ ខ្ញុំអាចទ្រាំទ្ររាល់មតិអវិជ្ជមានដែលតម្រង់មកខ្ញុំ។ ប៉ុន្តែប្រសិនបើគេនិយាយចំៗទៅអ្នកដទៃវិញ ចិត្តខ្ញុំខូចហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzb69LMvAAhjfj1qQIJQPjgjhQ-5hLPVU56ndrPVBPibsir9dOWtR9P-JvJLYbsnpXJz6psSYWapA9BIN-IdUn8xVO2j8-le2MAoV_XV3TzoLUhV46L16fWEA2UmfsMOGf6WmaeswbwVebSgszHbixDuS_Xz4EVXtV0n2G4_LHbS5d79Y_Jz8EGKY29QmA/s1499/image_2025-01-09_15-17-22%20(3).png
Song Hye Kyo បាននិយាយថាកន្លងមកនាងខ្វះទំនុកចិត្ត ហើយទទួលបានការណែនាំឱ្យអនុវត្តការស្រលាញ់ខ្លួនឯង ដើម្បីមើលរឿងល្អៗក្នុងជីវិត។ អស់រយៈពេល ៥ ឆ្នាំមកនេះ Song Hye Kyo បានរក្សាទម្លាប់សរសេរកំណត់ហេតុរាល់យប់ចំនួន ១០ យ៉ាងដែលនាងដឹងគុណចំពោះការអនុវត្តការស្រលាញ់ខ្លួនឯង។ នាងបានបង្ហើបថា ដំបូងឡើយនាងមិនដឹងថាត្រូវដឹងគុណអ្វីទេ ហើយតែងគិតរឿងធំ។ ប៉ុន្តែបន្ទាប់ពីហាត់បានមួយរយៈ Song Hye Kyo មានអារម្មណ៍ថាត្រូវដឹងគុណសូម្បីតែរឿងតូចតាចបំផុត ហើយកាន់តែច្រើនឡើងបានរកឃើញថាមានរឿងជាច្រើនដែលត្រូវដឹងគុណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvHliiJHRMmbJ0HUWLzDK-aA93NgaQV2JkqWGfLA-djKImYkGlbXE_tJ-Ztk4flvTRIhzVxIenzKLLnCtFKgTpeVgGd8YIP9m9gsJhlLxieoJPJFlOlm8S3mps9wwFmdc-CVQW94F82MM_me0T2AN1uB3pPYHN-QKzWSeC3H9XjJdLhBNa9rod3BbrlQwB/s1088/image_2025-01-09_15-17-23.png
ក្នុងនាមជាស្ត្រី តារាសម្ដែង ឬមនុស្សធម្មតា នាងមានទាំងពេលសប្បាយ និងទុក្ខ។ Song Hye Kyo បាននិយាយថា «ប៉ុន្តែជីវិតគឺបែបនោះ ពេលខ្លះហត់នឿយ និងតស៊ូ ប៉ុន្តែយើងតែងតែត្រូវរៀនអ្វីដែលល្អៗដើម្បីឆ្ពោះទៅមុខ។ ខ្ញុំដឹងថាដំបូងខ្ញុំត្រូវស្រលាញ់ខ្លួនឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrKDpUtxr1M4we8FxfdEFZULGWm0xJ7GiGNz6Ay-YdgAEnSSbZyWeKaV-gOa_qBa4uDjDIJ9Qq4SuIYZ8QVqpcIBPzcBex9ItCGOQMk3k8dzh1SIG_Zfr2EAroop_6drreLfdJGfYLRcvD2ZwqKakvlLcip4KKGeDwCUZYmJ2pLM1LEBkM3lp0DIeY9mQA/s2048/image_2025-01-09_15-17-24%20(2).png

បច្ចុប្បន្នតារាសម្តែង Song Hye Kyo មានអាយុ៤៣ឆ្នាំបានចូលរួមប្រឡូកសិល្បៈតាំងពីអាយុ១៤ឆ្នាំក្នុងនាមជាតារាបង្ហាញម៉ូត។ បន្ទាប់ពីលែងលះជាមួយតារាសម្តែង Song Joong Ki មិនទាន់មានទំនាក់ទំនងស្នេហាផ្លូវការជាមួយអ្នកណាទៀតឡើយខណៈអតីតស្វាមីមានកូនចំនួន២ហើយ៕