កន្លងមកនេះទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀងល្បីឈ្មោះ ជី ដេវីត និង ទេព បូព្រឹក្ស បានទម្លាយពីការរៀបចំពិធីមង្គលការដែលនឹងរៀបចំឡើងក្នុងឆ្នាំនេះ។ យ៉ាងណាថ្មីៗនេះថ្ងៃមង្គលក៏ត្រូវបានបញ្ជាក់ខណៈមានការៀបចំស្នើសុំ(proposal) យ៉ាងរ៉ូមែនទិកនៅឯមាត់សមុទ្រដែលប្រមូលផ្តុំដោយមិត្តភក្តិជិតស្និទ្ធ។ ជាមួយគ្នានេះ ជី ដេវីត ក៏បានទម្លាយពីមូលហេតុនៃការរៀបចំពិធីមង្គលការទាំងអ្នកទាំងពីរមានកូនប្រុសអាយុជិត២ឆ្នាំនិងចុះអេតាស៊ីវិលរួចរាល់។ ងាកទៅកាន់ ទេព បូព្រឹក្ស វិញថាគ្មានមនុស្សស្រីណាដែលមិនចង់មានថ្ងៃនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQlPWI-zKU6ms8pNcduN-MeazEubgiIw_-wTW1QWbvpK1gR8OmZ5Li0s10vaOMfaFI2g1JcvgjPCsK5uiz5athJ-6DOiKrefSI3xue48GS_PCUSOMCFblCM8yWrKEVKQpZ7fR1ekAilPYJJShzJRotL-xZUmQLHtiv-fTsNKPUwUXT0WM33TbrV9LsX4vw/s2048/473319171_1151377283018733_7198172838890170777_n.jpg
តាមរយៈវីដេអូមួយ តារាចម្រៀង ងួន ចាន់ដេវីត បាននិយាយថាអ្នកទាំងពីររៀបចំកម្មវិធី save the date ដើម្បីជម្រាបជូនដល់បងប្អូន អ្នកជិតស្និទ្ធរាប់អានគ្នាទាំងអស់ថានឹងចូលរោងជ័យរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ការរៀបការនេះលោកបាននិយាយថាចង់ផ្តល់អារម្មណ៍មួយពេញលេញសម្រាប់ ទេព បូព្រឹក្ស បើទោះបីជារាល់ថ្ងៃនេះអ្នកទាំងពីររស់នៅជាមួយគ្នាថែមទាំងមានចំណងដៃកូន ទោះរស់នៅក្នុងការចុះអេតាស៊ីវិលប្តីប្រពន្ធពេញច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9GzEYZ-vvOCwusd6CWafhYk9d_WpQyO3xI89NDNMDG2pnuEIgsEXaJfjw1fsbnPl-H1rX6anolhAd4qEw83jubId1q0DhHPAUhlABol-cy1kYsjbhebmY713bpQITsdS0ixp3ypSk1VhWiztdUg7kCb-inckJGpmQDwwbW1kT9PJAbqUWAYjWUbM_pNg/s2048/473365012_1151377259685402_5978290311827427791_n.jpg

ជី ដេវីត បន្តទៀតថា ដូច្នេះហើយលោកក៏សម្រេចចិត្តសុំ ទេព បូព្រឹក្ស រៀបការកាលពីប៉ុន្មានខែមុនប៉ុន្តែមិនមាន proposal ប្រាប់បងប្អូនលោកក៏គិតថាដល់ពេលវេលាមួយដែលខ្លួនលោកអាចមានទំនួលខុសត្រូវគ្រប់គ្រាន់ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្តល់នូវក្តីសុខមុខមាត់ពេញលេញជូនទៅដល់ ទេព បូព្រឹក្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkUBV22ezIxnb_iwd7Zc0KGkrVhBJasvfSbrlwDkN_TZWX7H0Y483ExxkK3VrFzWM4WjxCbWg8cZoLCxObZk2cfS47U0sef49uUnkf5Ru-s3A2IGjgOoLYE9_YPk9jXEOQAfv2QFWd5QA-30W9g1d8ZwUpLsle2oXopS7CYlk8l_zHCzFe355yktkIwM7d/s2048/473385145_1151377363018725_8598676620838827399_n.jpg

នៅរសៀលថ្ងៃទី១៣ មករា ជី ដេវីត ក៏បានសរសេរនៅលើទំព័រហ្វេកប៊ុកដែរថា «រយៈកាលកន្លងមកដែលបានកាន់ដៃគ្នាកសាងគ្រួសារមួយពេញទៅដោយគុណភាពរក្សាចំណងស្នេហ៍ដោយភាពជឿជាក់រវាងគ្នានឹងគ្នាតស៊ូឆ្លងកាត់ព្យុះភ្លៀងរហូតអាចកាន់ដៃគ្នាមកដល់ចំណុចនេះ ។ សូមជូនដំណឹងអាពាហ៍ពិពាហ៍ដ៏រីករាយនេះទៅកាន់បងប្អូនទាំងអស់គ្នាដោយក្តីស្រលាញ់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCKoD_W8HbYUwE0CHAblQtDN0fiCpVHrsW-Xcag9oyCUn5w9e1cTpbz26_AvwLwH7gLMhwgj_weUmTDmr-kbQ5tcc0zHzx1YkFiMVD7YLeuSa2YQsd_5fe590ssC2gmpPIiOUd7Q0G55fi29B1OaSjDS8k2Bo0kP3bG2FAOFLrrz49BAEnej__2W7k8Kml/s2048/473590389_1151377409685387_4941126842727508050_n.jpg

ងាកទៅកាន់ តារាចម្រៀង ទេព បូព្រឹក្ស វិញក៏បានបង្ហាញចំណាប់អារម្មណ៍នៅលើហ្វេកប៊ុកដែរថា នាងតែងនិយាយថាមិនអីទេ មិនចង់ទេ តែតាមពិតទៅចិត្តគឺចង់ណាស់។ តារាច្រៀងរូបនេះបាននិយាយថា «តើលើលោកនេះមនុស្សស្រីណាមិនចង់មានថ្ងៃនេះរយជាតិ ជាមួយគ្នាណាប្តី»។ សូមបញ្ជាក់ផងដែរថា ថ្ងៃសិរីសួស្តីរបស់ ជី ដេវីត និង ទេព បូព្រឹក្ស គឺមានលោកជំទាវ ហ៊ុន ស៊ីណាត ផ្តល់ជាកិត្តិយសតបតាមការអញ្ជើញរបស់អ្នកទាំងពីរធ្វើជាចាស់ទុំដឹកដៃ។ ជី ដេវីត និង ទេព បូព្រឹក្ស បានស្វាគមន៍កូនប្រុសដំបូងរបស់ខ្លួននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានឈ្មោះថា ទេព បញ្ចវរាប ហៅក្រៅ ( Albert )៕