កូរ៉េខាងត្បូង៖ ផលិតកម្ម SM Entertainment បានប្រកាសថា ខ្លួននឹងបង្ហាញក្រុមចម្រៀងនារីថ្មីក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ ដោយមានសមាជិកចំនួន ៨ នាក់ត្រូវបានគេស្គាល់ថាជាក្រុម Hearts2Hearts។

Hearts2Hearts គឺជាក្រុមនារីជំនាន់ទី ៥ និងជាសិស្សប្អូនរបស់ Aespa នៅក្នុងផលិតកម្ម SM។ ក្រុមនេះត្រូវបានគេដឹងថា មានសមាជិកជនជាតិកូរ៉េ ៤ នាក់ និងជនបរទេស ៤ នាក់ ដែលសមាជិកក្មេងជាងគេនោះគឺមានអាយុ ១៥ ឆ្នាំ។.png)
តាមរយៈកម្មវិធី SMTOWN LIVE 2025 ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១២ ខែមករា ផលិតកម្មកូរ៉េដ៏ធំមួយនេះបានបង្ហាញវីដេអូខ្លីមួយទាក់ទងនឹងក្រុមចម្រៀងនារីថ្មីរបស់ខ្លួន ហើយបានបញ្ជាក់ថា ក្រុមតារាចម្រៀងស្រីដែលមានសមាជិក ៨ នាក់ មានឈ្មោះក្រុមថា Hearts2Hearts នឹងបង្ហាញខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈនេះហើយ។ 
បន្ទាប់ពីចាក់ផ្សាយបានមួយភ្លេត វីដេអូនោះគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម ខណៈសមាជិកក្រុមចម្រៀងថ្មីរបស់ SM គឺមានសម្រស់ស្អាត និងទាក់ទាញខ្លាំងមិនចាញ់សិស្សច្បងពីមុនៗឡើយ។
ឈ្មោះក្រុម Hearts2Hearts បង្ហាញពីបំណងប្រាថ្នារបស់ក្រុមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រទូទាំងពិភពលោកតាមរយៈពិភពតន្ត្រីដ៏អាថ៌កំបាំង និងស្រស់ស្អាតរបស់ពួកគេ ដែលពោរពេញទៅដោយអារម្មណ៍ និងសារដ៏ស្មោះស្ម័គ្រផ្សេងៗ។ ក្រុមនេះត្រូវបានគេនិយាយថានឹងមានលំនាំ បែបបទស្រដៀង Red Velvet ឬ f(x) ដែលជាសិស្សច្បងរបស់ពួកគេ។ 
យោងតាម Koreaboo ក្រុមចម្រៀងស្រីថ្មីដំបូងរបស់ SM ដែលមានឈ្មោះថា Hearts2Hearts គឺមានសមាជិក ៨ នាក់រួមមាន៖ Jiwoo, Haram, Jooeun, Carmen, Sherlisa, Yuna, Ian និង Nayeon៕










