ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ គណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង ចុះត្រួតពិនិត្យ និងសិក្សា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ឬ ផ្លូវ៦០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_m6EUS1I3CS8dTAocikGBWSfOa5eL08PdLZ2sA1v4hoDSLyDutg99U3MoXaPeA3NOdSE7PzPVMBnDJSFtMlSZBSMaJqECxJlYmcmHMRWZmAEkAz5MRDOeqKVDzxz7CEwsp01NSETKZc8MuCSqJ4J26-KlPQhGnJhyphenhyphen8hguN8x1EdYMlO2kyMMGM-a9HUZ/s1280/image_2025-01-13_13-49-58.png

ក្រោយការត្រួយពិនិត្យ យ៉ាងល្អិតល្អន់ ក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាព ដោយបានដាក់ចេញនូវវិធានការធំៗចំនួន៣ រួមាន៖

  • បង្កើនកម្លាំងប៉ូលិសចរាចរណ៍
  • បង្កើនការរឹតបណ្តឹងការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿន
  • កំណត់ល្បឿនចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាសមរតកតេជោអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzxxeIgJ4idWSFkxs8rOfRNXXY3cgoCVHf8ngUTmiFAY-dTq7IpgasCoZlAaTFsYUZHzm5OILloLmaXpwOw0F7XxFyi3TLNFJuU8GT0jB7H5RdcwKzkLtMQ-xhUIWtAebunF87sbzhPlWjVeT2PXqnThJllL8IFywEqyxjH-nbSPFssHuGQvHsDTlypP2/s1280/image_2025-01-13_13-50-00.png

លើសពីនេះ ក្រសួង នឹងគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី ដាក់ណាំងផ្លាតកាន់តែច្រើន និងដាក់ភ្លើងស្តុបថ្មីបន្ថែម ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwiRX-dD0jqM0ugk6og6X_qlZ93PlK7sTvOq1miYlIQDCoLwmXYqgMVfz9NyMNtfW-_OVDGyBcoUj7ITx76zZyyQJ7eMbqHX6BAMotRJn26gmB4-RUd4zoQxtbjpAk7LDUoZQrBWRTfnUwP5aWhtJzxs7WLLmcK6av1Ad7tcZ4puPall0ujML_MVD80spX/s1280/image_2025-01-13_13-50-01%20(2).png