Home ព័ត៌មានអន្តរជាតិ ត្រៀមសាកល្បងទាំងអស់គ្នា! ម៉ូតូហោះនឹងចេញលក់នៅលើពិភពលោកដំបូងគេនៅឆ្នាំ២០២៦នេះ

ត្រៀមសាកល្បងទាំងអស់គ្នា! ម៉ូតូហោះនឹងចេញលក់នៅលើពិភពលោកដំបូងគេនៅឆ្នាំ២០២៦នេះ

87
0

ម៉ូតូអគ្គិសនី Skyrider X1 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Rictor គឺជាម៉ូតូបើកលើអាកាសដំបូងបង្អស់របស់ពិភពលោក ត្រូវបានគេរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPdxkZpNzjBXcCtFy0uoWmzTSeAXhb7rizlIaTWFnP493VwCy2iXAfGUsVYaP4TmgVdd2y72N8Y_HjYn-qWgzNEb2Fl-PmWvz92DRNrQExirJhdlQSx5cPA-O4QAx0MP1ndtjibGOHtrto7as5YRocX64IsHsCR5Il51OB8p2wB5vKBZ0FI8g-HaXNb1ly/s640/image_2025-01-09_14-42-27.png
បច្ចុប្បន្នម៉ូតូនេះបានដាក់បង្ហាញនៅក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិក CES 2025 ដែលប្រព្រឹត្តទៅនៅទីក្រុង Las Vegas ពីថ្ងៃទី ៧ ដល់ទី ១០ ខែមករា។ ម៉ូតូអគ្គិសនី Skyrider X1 ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួន ៨ អាចហោះហើរបានប្រហែល ៤០ នាទី ជាមួយល្បឿនហោះហើរអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJs3Fx353FbL5PM9AWCsmZUiL_3nmShMMgNV_gMSNt3U0PUt-O6ub8sHhHc9HB5VGw-eZr3nrSztIy1fLyzCEg7PsnSuyGG6_LrQM6jISoXwku-yAIq-quUBxXVET_sRb1-kljP0WvX6mlhBR3LZvOCeqyX0RppCkg4gvfywxVPASX2EOgRgty4ptRUsi_/s950/image_2025-01-09_14-42-27%20(2).png

Skyrider X1 មានពីរម៉ូដែលគឺ X1 SL ដែលមានថាមពលថ្ម ១០.៥ kWh អាចហោះហើរបាន ២៥ នាទី ខណៈម៉ូដែល X1 SX ដែលមានថាមពលថ្មធំជាង ២១ kWh អាចហោះហើរបាន ៤០ នាទី។ វាក៏មានជម្រើសបញ្ជាដោយដៃសម្រាប់អ្នកបើកបរដែលចង់ប្រតិបត្តិការដោយផ្ទាល់ រួមទាំងមុខងារបើកបរអូតូផងដែរ។ យោងតាមក្រុមហ៊ុន ម៉ូតូអគ្គិសនីមួយនេះ អាចសម្របខ្លួនទៅនឹងអាកាសធាតុ និងបរិស្ថានក្នុងពេលវេលាជាក់ស្តែង ដោយកែតម្រូវកម្ពស់ ល្បឿន និងទិសដៅដោយស្វ័យប្រវត្តិ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUXYToTNrBeJJut82-6qVBlwCPw_YHs6mdFJRcH3c6H6U8xMRuehkDnDx0EQxLfCkacAca9790700HZnykQfLNOeEJdhngmLjgqf6NoftBlOi-JQsjXcEIZphRQKKNiD0ykhkdC9IlD9R58C2LLFMPzbnW7v3WWmVpa74b6bqccieKp1JZXRUXBzuNKIh/s801/image_2025-01-09_14-42-27%20(3).png

ទោះបីជាម៉ាស៊ីនមួយបរាជ័យក៏ដោយ Skyrider X1 ក៏អាចចុះចតដោយសុវត្ថិភាព ហើយត្រូវបានបំពាក់ដោយឆ័ត្រយោងសង្គ្រោះបន្ទាន់សម្រាប់ស្ថានភាពមិនល្អណាមួយទៀតផង។ ជាមួយកាប៊ីនបិទជិត និងប្រព័ន្ធគ្រប់គ្រងបីជាន់ ម៉ូតូអគ្គិសនីនេះត្រូបានគេនិយាយថា នឹងចេញលក់ជាផ្លូវការនៅឆ្នាំក្រោយក្នុងតម្លៃ ៦ ម៉ឺនដុល្លារអាមេរិក។ ក្រុមហ៊ុន Rictor ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គិសនីជឿជាក់ថា ការលក់ម៉ូតូហោះហើរលើអាកាសនេះទំនងនឹងទទួលបានភាពជោគជ័យខ្លាំងនៅពេលដែលចេញលក់ជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOR_hrrJx7I11i36h6d_FBXcbggTGu1qKpYqIUszXpRqCqZYuTUSQRUtjPJ_tnDhbjnd8MD6X45whIL5eb4nZC65r3Bb1KuyKJSiXHIO5G-aRZ3ix3aKv1n34zetZEDxjqhcA93z-uM_FtHDWXzP_J79gdN1YFOQq21IWdtJ_pm0NvO00FbDSFgx-AIBb_/s1024/image_2025-01-09_14-42-28.png

ទោះជាយ៉ាងណាក៏ដោយ គោលដៅរបស់ Rictor ហាក់បីដូចជាមិនសូវមានប្រជាប្រិយភាពសោះ ដោយសារកាលពីឆ្នាំមុនមានក្រុមហ៊ុនតាក់ស៊ីហោះមួយគឺ Volocopter បានបរាជ័យក្នុងការទទួលបានវិញ្ញាបនប័ត្រដឹកជញ្ជូនអ្នកដំណើរលើអាកាស ហើយទីបំផុតបានដាក់ពាក្យក្ស័យធន។ ដូច្នេះយានជំនិះដែលបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុននេះ ទំនងជាមិនបង្ហាញនៅលើមេឃក្នុងទីក្រុងនាពេលខាងមុខនេះទេ៕