Home ព័ត៌មានអន្តរជាតិ បាងកកជាប់ចំណាត់ថ្នាក់ទី៩ ជាទីក្រុងមានធូលីកខ្វក់ខ្លាំងបំផុត ខណៈគ្រូពេទ្យបារម្ភពីពលរដ្ឋកើតជំងឺមហារីកសួត

បាងកកជាប់ចំណាត់ថ្នាក់ទី៩ ជាទីក្រុងមានធូលីកខ្វក់ខ្លាំងបំផុត ខណៈគ្រូពេទ្យបារម្ភពីពលរដ្ឋកើតជំងឺមហារីកសួត

71
0

ប្រទេសថៃ ៖ នៅខែមករា ឆ្នាំ២០២៥ គេហទំព័រ IQAir បានត្រួតពិនិត្យគុណភាពខ្យល់ក្នុងទីក្រុងនានាលើពិភពលោក និងចាត់ចំណាត់ថ្នាក់ទីក្រុងបាងកក ស្ថិតក្នុងលំដាប់ទី៩ គឺជាទីក្រុងមានធូលីកខ្វក់ខ្លាំងបំផុត ។ គេហទំព័រនេះណែនាំឱ្យពលរដ្ឋ និងភ្ញៀវទេសចរពាក់ម៉ាសនៅទីក្រុងបាងកក ដោយសារសន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ក្រហម ប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-Pr2UHHTpNzFXU-wP7epPXar9uxpDX5k3LCocxAGUw3bQPtHsIgA6z8dDigKE2YYmLtT-N6hztrIo2Qs8g0Xyt_r-0yWlhsyuJNgAiRtErNJ727t9pnYXwXOHLdI37eVHQ5VuElBiSnEP9TCK_p9oi3AFwmRkhm8Y71UPZmweQ61Q1_IU8UKs_nXISar/s1024/image_2024-12-26_08-53-59.png

គេហទំព័រនេះបញ្ជាក់ថា ធូលីកខ្វក់នឹងប៉ះពាល់ដល់អ្នកជំងឺ ឬអ្នកមានសុខភាពខ្សោយ ហើយណែនាំឱ្យកាត់បន្ថយការហាត់ប្រាណនៅទីវាល, ប្រើម៉ាស៊ីនកម្ចាត់ធូលី, បិទបង្អួចផ្ទះការពារធូលី ហើយអ្នកសុខភាពខ្សោយគួរពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAucgFyjz_RjZMWvHsTguwI36cuJesvfKLzlTuTb-mIN5KDYonTwudmyyfW7s2ChE4Bqz34jn46-oZ0zj7qzQduMN4UVIerIDbI53Q3ze3EpIsetSU99KV8x8cReWLhCZOMamXy8foTYTZ30HQNeLNDEebKPhCrJlp29_XZMczMLDE-bE6DIv2dhoQV8JM/s1920/image_2024-12-26_08-54-00.png

ចំណែកចំណាត់ថ្នាក់ទី១ គឺទីក្រុងថាកា ប្រទេសបង់ក្លាដែស, ទី២ ទីក្រុងហ្គូកាតា ប្រទេសឥណ្ឌា, ទី៣ ទីក្រុងដេលី ប្រទេសឥណ្ឌា ។ រីឯទីក្រុងហាណូយ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ និងទីក្រុងហូជីមិញ ទី១០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzsB0Fc5WLzM3e2S94vLXk3P4H2LhQn_Gw4WrfX_gXYReN83c3C7RSgOYjeAxYRT0sRLN1fJzTzBgdacwzbj7suNu1JiSrC0Waln3D5hEPYqTKIhRWNj6gK2wzgTIotNZqXsEacTf-hvA2waDMB5e9wt92cuc4QS87_CTF-kxsL-jRWD8X7dVmk7uzC7C/s2560/image_2024-12-26_08-54-01.png

លោក Akanis Srisukwattana គ្រូពេទ្យជំងឺបេះដូង និងមានជំនាញ Sports Cardiology ក្នុងមន្ទីរពេទ្យ Samitivej Srinakarin នៅទីក្រុងបាងកក បានសរសេរក្នុងហ្វេសប៊ុក កាលពីថ្ងៃទី៨ ខែមករាថា ធូលីកខ្វក់រយៈពេលខ្លី និងវែង អាចបង្កជាជំងឺមហារីកច្រើនប្រភេទ និងធ្វើឱ្យមនុស្សអាយុខ្លី ។ លោកណែនាំឱ្យគ្រប់គ្នាថែទាំសុខភាពឱ្យល្អ ពីព្រោះត្រូវរស់នៅក្នុងស្ថានភាពបែបនេះយូរទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WTeXzAApTJUuGsBvHbAaOM26LZM6OaetSgtzqQT2F-VwPCBzVEB1s4pYheevXTnEIODvV7a9PEdFg9Y8GS5aNItoT0XEYXTjd93bvMq4uO0nfgTyfpU-w-iqy60kN3axoGTxQfFxE_BsoHlU6a7GtZfz1eGBZwFNiWaEqHgPgQlN5X3br9DcsI-e_GLJ/s1024/image_2024-12-26_08-54-03.png

ធូលីកខ្វក់រយៈពេលខ្លីនឹងបណ្តាលឱ្យកើតជំងឺរ៉ាំរ៉ៃ រីឯធូលីកខ្វក់រយៈពេលវែងនឹងបណ្តាលឱ្យកើតជំងឺមហារីកសួត ហើយធូលីកខ្វក់នឹងធ្វើឱ្យរាងកាយរលាកបង្កជាជំងឺផ្សេងៗ ហេតុនេះ ពលរដ្ឋគួរថែទាំសុខភាពឱ្យល្អ ពីព្រោះធូលីតូចៗអាចជ្រាបចូលក្នុងសួត និងឈាមដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHIgXEfaKdBG2ajIbo3tp9bHoWRnB5xZ_lpgw7WLMUcDtknx54RD5Vl06cbZIELK_5xl5ncjH-Ux9M-2MfyQSY0BVG4u7SY1QkCRVzLAQQKRyIi3SVkPe_ihaoLKyve56r8C6Y5fS5gHAB-8K6hScopCzpLbRbwWuBnKrnmgOim5mkA9wq-T7LLQOVX6ac/s1000/image_2024-12-26_08-54-04.png

ការស្រាវជ្រាវជាច្រើនបង្ហាញថា ធូលីកខ្វក់ គឺជាមូលហេតុសំខាន់បណ្តាលឱ្យកើតជំងឺមហារីក ដូចជា ៖ មហារីកសួត, មហារីកគ្រាប់ឈាម, មហារីកថ្លើម និងមហារីកពោះវៀនធំ ហើយចុងក្រោយ យើងនឹងមានអាយុខ្លីដោយសារកើតជំងឺរ៉ាំរ៉ៃ ។ ហេតុនេះ ចូរកាត់បន្ថយការហាត់ប្រាណ ឬធ្វើអ្វីមួយនៅក្រៅអគារ និងបូមធូលីក្នុងផ្ទះ ។I feel my eyes burn': Thailand says stay indoors as air pollution spikes -  Asia & Pacific - The Jakarta Post

ភ្នាក់ងារឧតុនិយមថៃប្រកាសថា អាកាសធាតុត្រជាក់បានគ្របដណ្តប់លើតំបន់នានារបស់ប្រទេសថៃ ដោយសារសម្ពាធខ្ពស់គ្របដណ្តប់លើភាគខាងជើង ខាងត្បូង និងសមុទ្រចិនខាងត្បូង ហើយបរិមាណធូលីកខ្វក់ក៏បានកើនឡើងខ្លាំងដែរ ៕