នាដការី សុគា គីមលាង ហៅ កូនអាន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍បន្ទាប់ពីគេបានឃើញរូបនាងបង្ហោះសារហាក់បីដូចជានាងត្រូវបានគេលាបពណ៌ពីសទៅជាខ្មៅ។ មិនត្រឹមតែប៉ុណ្ណោះ កូនអាន មិនអស់ចិត្តនឹងការលាបពណ៌ហើយនៅតែជោគជ័យនាងបានឆាតទៅបណ្តាញសង្គមព្រះតេជគុណ គូ សុភាព ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq2hmDy0Pnh2Ki3NWQl_q88P06jp2sRHqITvnWPOYUn_rw_L_vXZoMRIw0SYmf0KKjRyyuODmzJP4OC3RwqHDAqAGSLCyGZmlVt3Rn4hpBlKt65dvEgmphyphenhyphenP6diIt4iGtn0JsFtiiP9yVk1zovqNSB-wLk7wwck1C7YtVuc0xibdKiV8XQD812A78wufxr/s2048/image_2025-01-09_09-08-29.png

ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់ កូនអាន មិនខានដោយមនុស្សមួយចំនួនហៅថាស្រមោលខ្មៅ ព្រះថោង អប្សរាលើភ្នំទឹកកកជាដើម។ នាដការីដ៏ល្បីមួយនេះតែងតែធ្វើឱ្យប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ មានមោទនភាពសម្រាប់ការចូលរួមផ្សព្វផ្សាយលើសិល្បៈវប្បធម៌ខ្មែរសឹងតែគ្រប់ទម្រង់។ ទោះជាយ៉ាងណា ថ្មីៗកន្លងមកនេះ កូនអាន បានបង្ហោះសំណេរប្លែកៗនៅលើបណ្តាញសង្គមរបស់ខ្លួនហាក់បីដូចជាកំពុងប្រឈមនឹងរឿងអ្វីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiufRqRmENb9qvv2TboD5fOCahLkGhos8WOWVtxE6hn9MrNfUpWqYAWV1Gpy8Qgl28802r2aFkBDNhfqqi8oQPJYxEnPd9vzouB4Zp-a2pGrDkIofeTsrw22e7We6EowWxe5sEyU3SP69MlQJ8KL42x8GN6n93iVcRIhnM8vkewGFAeJu7Kr1A7yCloGcl0/s1290/image_2025-01-09_09-08-30.png

នៅថ្ងៃទី៨ មករា កូនអាន បានបង្ហោះថាវីដេអូខ្លីមួយអំពីការឆាតទៅលោកគ្រូ គូ សុភាព ដោយមានអត្ថន័យថា «គុណម្ចាស់ ករុណា មានចង្ងល់រឿងសត្វលោកចង់ឱ្យគុណម្ចាស់បកស្រាយថា ហេតុអ្វីបានជាមនុស្សយើងគេលាបពណ៌សប្រែជាខ្មៅហើយនៅតែបុគ្គលម្នាក់ហ្នឹងនៅតែជោគជ័យ នៅតែកេរ្តិ៍ឈ្មោះក្រអូបតើហេតុអ្វីទៅគុណម្ចាស់?»។ កូនអាន បានដាក់ចំណងជើងទៀតថា «ហេតុអ្វីកាន់តែលាបពណ៌ខុសមនុស្ស ហើយអ្វីៗចូលមកជីវិតខ្ញុំកាន់តែជោគជ័យមានអភិនិហារហូត មានអ្នកណាដូចខ្ញុំខ្លះ ខ្ញុំឆ្ងល់រហូតដល់ថ្នាក់ដាច់ចិត្តសួរលោកគ្រូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_-xKdHIHBwq3FOY9r_9dkf-BXc_nVhYm6EVTiGv8vbmEL2PQa9R2dx4eHuYxYQx-czQm_hhr8BCbjR_rmHtAIp1pPbC5G_2t2Wl7A69rk6G2wB7tTXGI5XRl0rk30USR9ChbHFryvnKRhjAbQ1fgw1rSiJyV17zE0OlQ0LNgaT_R-C3hO-IdBlqQHF1nL/s1992/image_2025-01-09_09-08-31.png

បន្ទាប់មក កូនអាន បានបង្ហោះសំណេរនៃការតាំងប្រូហ្វាល់ថា «ពាក្យចចាមរាម ៖
វាត្រូវបានបង្កើតឡើងដោយ “អ្នកស្អប់” បញ្ជូនបន្តដោយ “អ្នកមិនចេះគិត” ហើយត្រូវបានជឿដោយមនុស្ស “ត្រចៀកស្រាល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiomCnPcoZNgQLujjfy9hDjrT97vp7tm2q3IL3oHNgaUdDjUVStDnEIlvroP1NttjQRP-NSTF7cRGmBW84EKBZoGGZZm_PCTD-KirBIViZsKFGrp9hvWsENaN2LtjCPJEBWoeqtRTl1bA3UucQbXGRqsbggkOM9mshYBE9ToFFBrVfKqinsAudUQJ2UONgq/s2048/image_2025-01-09_09-08-33.png

នាដការីរូបនេះ បានចែករំលែកខ្លឹមសារមួយហើយបានដាក់ខបសិនថា «គុណម្ចាស់ កុរណាអត់បានក្តៅទៅវិញទេ ក៏មិនមានអីបកស្រាយច្រើនក្រៅពីសើចហើយ គេងលក់ស្រួល ញុំា ក្តីសុខមនុស្សជុំវិញខ្លួនដែលយល់ចិត្ត សាងកម្មល្អបន្ថែម»។ នៅល្ងាចថ្ងៃទី៨ មករា កូនអាន ក៏បានបង្ហោះដែរថា «ល្ងាចនេះផុសឃ្លីប កប្លែងធម្មតាកុំឱ្យបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នា តាមដានរឿង toxic នាំអត់ប្រយោជន៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8TVoMEqZQVUwocPfZaW01LZdmvg2dRhxTnGP3RriWtuohHQV2L4uAPLV-AleEyWw4UFdb83sQvvf88yClMGwGf4f3MllAXb7iax0D5AmLgyHopiCpVz14_x2c-0LW2EQjGAhGoiSaBVFVUtiVBGVUTnGnUknHJl1lD8CItHC96Ca5RHp-RlAucpH7hYgn/s2048/image_2025-01-09_09-08-34.png

ការបង្ហោះសំណេរជាបន្តបន្ទាប់របស់ កូនអាន ត្រូវបានអ្នកគាំទ្ររបស់ខ្លួនចូលទៅបញ្ចេញមតិជាច្រើនថា អំពើល្អតែងតែឈ្នះជានិច្ច ខណៈអ្នកមួយចំនួនតាមមិនទាន់រឿងក៏បានបង្កើតទៅជាចង្ងល់ថាតើ កូនអាន កំពុងមានរឿងជាមួយអ្នកណា៕