ប្រទេសដែលមានកោះគឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះអាចជារមណីយដ្ឋានដ៏ពិសេសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកំសាន្តនៅប្រទេសរបស់ខ្លួន។ ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះនានារបស់ប្រទេសកម្ពុជាយើងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយសារតម្លៃសមរម្យ ទេសភាពធម្មជាតិស្រស់បំព្រង បូករួមជាមួយអាហារឆ្ងាញ់ៗ ខ្យល់អាកាសបរិសុទ្ធ និងទីធ្លាធំទូលាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBVKSLR15iTNBpHDMOZMV98cA6kaPBRpHmXPJmBTkbRc0M4DitHA_TqXH9CQfSReuJe2FciildnPzGp_d7ih7HDVM44zb5RZAg3BhQRl2148VWfZNidlSCRI1GHmkGS5hAal6iKFBfMNelqWGXgl0FbDA-8qEs6JJH6-onm8SOvBbk_2ccg8Oh7MGFDLGo/s1200/image_2024-12-25_09-55-24.png

ដូច្នេះនៅក្នុងប្រទេសកម្ពុជាយើងគឺមានកោះតូចធំ និងស្រស់ស្អាតជាច្រើនកន្លែង ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា នៅប្រទេសយើងមានកោះសរុបទាំងអស់ប៉ុន្មាន? នេះបើយោងតាម Can Travel Will Travel ដែលជាគេហទំព័របរទេសមួយនិយាយពីការធ្វើដំណើរជុំវិញកោះទូទាំងពិភពលោក បានឱ្យដឹងថា នៅប្រទេសកម្ពុជាយើងមានកោះសរុបប្រមាណ ៦០ កោះ។ ក្នុងនោះកោះចំនួន ២៣ ស្ថិតនៅខេត្តកោះកុង រីឯខេត្តកំពតមាន ២ កោះ, ក្រុងព្រះសីហនុមាន ២២ កោះ, និងខេត្តកែបមាន ១៣ កោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ9wuKPSXbwrumI7H9w7K-ogOJg1FPJssY4G3tXz2fcNhoLYSgdiBHXh5N7qCbE5r1Yi1bm7E_sm6OC1iolLtjg1WZgFbicjTtBmxTrBxATtqHlEIexnjYpnTMeaI1CCCDw2-TGDQ2sinPQNgNeyX-QysHHdh5aoUGcqGGrd5X9Q8YGfzmVVOC2DyGj-iV/s1080/image_2024-12-25_09-55-25%20(2).png

កោះដែលធំជាងគេបំផុតក្នុងប្រទេសកម្ពុជាយើងគឺកោះកុងក្រៅដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ផ្សេងទៀតដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាក់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilXEKqB879ZJgYyZ40pVpVYYKDlP03lIRcr_Px5Fc9HIW3E0GpNqiZt1cBJfyU-2ycIp1XB6phzgwZIjOyEWGq0DR-dGYHxJgq14rnxWTYxGOFjbi62nc8EVNYRWGzen-wztegF6I3VGu1BmxPtSaq31mBZWyJodmP69tLYgDiTr58uRhV0VW0X3yunm-W/s1024/image_2024-12-25_09-55-25%20(3).png

ក្រៅពីកោះកុងក្រៅ កោះដែលធំជាងគេទីពីររបស់កម្ពុជាយើងគឺកោះរ៉ុង។ កោះរ៉ុងគឺជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ និងមានកំពស់ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះនេះគឺជាគោលដៅទេសចរណ៍ដែលពេញនិយមនិងស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម ហើយត្រូវបានគេស្គាល់ថាជា “កោះឋានសួគ៌”។ វាផ្តល់នូវភាពអស្ចារ្យនៃទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsspi9WLdkAnjYTPtlojJVk0_vkDdl3SQjp3nAqm1clLTvDw1j6LYJh0hZNREoJuJtNuP36ZmyisADykgFoUgPM8BrQKmjK3u3Wt9zO0zaNRKUtEf_g3IkgFglrWu58BaHYWwQqnoMIvxDF-oUD0-Q_JAeovfFGaoUJ50HpAftRyaGiXm5mW0fnqd0mB2F/s1080/image_2024-12-25_09-55-25.png