Home ព័ត៌មានអន្តរជាតិ ភូមិចម្លែក! មនុស្សរស់នៅទីនេះភាគច្រើនផឹកកូកាជំនួសទឹកតាំងពីតូចរហូតដល់ធំ

ភូមិចម្លែក! មនុស្សរស់នៅទីនេះភាគច្រើនផឹកកូកាជំនួសទឹកតាំងពីតូចរហូតដល់ធំ

54
0

មនុស្សរស់នៅក្នុងភូមិមួយនេះ ៩៩% គឺផឹកកូកាជំនួសទឹកតាំងពីកើតមករហូតដល់ធំដឹងក្តី ដែលបណ្តាលឱ្យពួកគេប្រឈមនឹងជំងឺគ្រោះ.ថ្នាក់ជាច្រើន។ យើងដឹងហើយថាកូកាគឺជាភេសជ្ជៈដែលសម្បូរទៅដោយជាតិស្ករបើផឹកច្រើនដងក្នុងមួយថ្ងៃ ច្បាស់ណាស់វានឹងបណ្តាលឱ្យខូចសុខភាព ឬកើតជំងឺទឹកនោមផ្អែមជាដើម។ ទោះបីជាយ៉ាងនេះក្តីមនុស្សក្នុងភូមិមួយនេះនៅតែបន្តផឹកកូកាកូឡាឥតឈប់ឈរ មិនថាញ៉ាំអ្វី ធ្វើអ្វី ឬទៅណាមកណានោះទេ ពួកគេតែងតែផឹកកូកាជំនួសទឹកជានិច្ច ត្រូវបានគេចាត់ទុកថា ជាភូមិដ៏ចម្លែកបំផុតមួយក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7dbnWxwIO4-lx9Yd-IwzBlAdePuYF5_9hAE36QBmuyP0dlk0uaSeEssWMSRzu_tKDkruiedxn8l-D1Ut8uAWYMtoMYY8GQ0LJ7mJocfbm9r6d5LjrME_ipzrI0eu6RNZA3n4rgF6w9zQrOfHEe66rftpIXT5txmpgmd2HNrecnsq7_wnQ7DW3c_br_Ove/s1024/image_2024-12-25_10-05-44.png

ភូមិ San Cristóbal de las Casas ដែលស្ថិតនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកមានប្រជាជនប្រមាណ ១៨៦,០០០ នាក់សុទ្ធតែផឹកកូកាជាង ២ លីត្រក្នុងមួយថ្ងៃ ឬប្រហែល ៨០០ លីត្រក្នុងមួយឆ្នាំ ដែលនេះខ្ពស់ជាងចំនួនមធ្យមជាតិ ១៥០ លីត្រក្នុងម្នាក់ក្នុងមួយឆ្នាំ ៥ ដងទៅទៀត។ ហេតុដូច្នេះមនុស្សជាច្រើននៅទីនេះសុទ្ធតែប្រឈមនឹងជំងឺធាត់ ជំងឺបេះដូង រួមជាមួយជំងឺទឹកនោមផ្អែមគ្រប់ៗគ្នា ដែលធ្វើឱ្យអត្រានៃការស្លាប់របស់ប្រជាជនភូមិនេះកើនឡើងខ្ពស់ជាងភូមិដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6nEoFIphNDH__SNlvr5LT5M5VPCq_9LReFQGaY_BODPUTUnWHXiz24cO0feIexy6Vd21BVCRnMgXbPQ3Zset8Vvma6nHDCB2Rzcgdxd4KNlbhHo0tSgSRU8VmilK0BNcLKa79JOK-dCJ8oOKmLmX1B0QvNnPMz4NpxS5NonLTXJmISJbJ3zKX0rmY4iy1/s1920/image_2024-12-25_10-05-45.png

មូលហេតុចម្បងនៃបញ្ហានេះគឺដោយសារទស្សនៈរបស់អ្នករស់នៅភូមិ las Casas ជឿថាការផឹកកូកាជួយឱ្យពួកគេមានសុខភាពល្អ និងចម្រុងចម្រើន ដែលទស្សនៈនេះគឺខុសពីហេតុផលវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ ដោយសារជំនឿសាសនាដ៏ងប់ងល់របស់ពួកគេ។ Maria Lopez ដែលជាអ្នកជឿសាសនាចម្លែកនេះបាននិយាយថា “ជំងឺទឹកនោមផ្អែមគឺបណ្តាលមកពីកំហឹង និងបញ្ហាក្នុងគ្រួសារ។ ពេលយើងជេរគ្នាទៅវិញទៅមក ពេលដែលយើងស្រែកដាក់គ្នា វានឹងក្លាយទៅជាជំងឺទឹកនោមផ្អែម”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihF1ywWngibmVYkmXYg1XI3hlDGjxjpmXBJXk6gnA8hHoXAMf_FtihjEvZWv6QK2fcSdUJnVHh03A47tQSK4f6FyY6c0xFWABeFoFrTu4-4jFe1jcQ-GKhIPuffggQLsIGEpdS1jUFARS9-5b1EFBVX-LD6Jf4DhR_7nEyFO0GrPX7OImx8KZcRkw-cZUx/s2048/image_2024-12-25_10-05-46.png

សម្រាប់ហេតុផលទីពីរគឺថា ភូមិ San Cristóbal de las Casas ជាភូមិក្រីក្រមិនសូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នោះទេ។ ជាមួយនឹងការកើនឡើងចំនួនប្រជាជន ទឹកស្អាតដែលមានសុវត្ថិភាពកាន់តែខ្វះខាតនៅក្នុងទីក្រុង ដែលមានសង្កាត់មួយចំនួនមានទឹកប្រើប្រាស់តែពីរបីដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ដូច្នេះអ្នកស្រុកជាច្រើនក៏ផឹកកូកាកូឡាជំនួសទឹកតែម្តង ដែលភេសជ្ជៈទាំងនេះផលិតដោយរោងចក្រក្នុងស្រុកត្រូវបានគ្រប់គ្រងដោយ Femsa ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈដែលជាម្ចាស់កម្មសិទ្ធិក្នុងការលក់កូកា-កូឡា នៅទូទាំងអាមេរិកឡាទីន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwnYX-ylrMjkMiQpOYfGlQmyVlGQ31xAlMAjKuCHURW-IJZ9WamaFnvKwm1rimUpcu8GlJyPAKsT5NGMaLJfZV8j81Of9_zQuRQrSlhyphenhyphenDMYZjKqKaaR9bZ5CbIm5QnAF9DinW3eKx35LQr2zLtxuDMEqowAbjLS-GFb6E6_E4BVTP4tqS2ntbTznc3Gam1/s850/image_2024-12-25_10-05-47.png

ភេសជ្ជៈអាចរកបានងាយស្រួលជាងទឹកបរិសុទ្ធ ហើយតម្លៃក៏ថោកជាងផងដែរ។ ដូច្នេះមកដល់បច្ចុប្បន្នប្រជាជនក្នុងភូមិមួយនេះមិនថាកុមារ ឬមនុស្សចាស់នោះទេ នៅតែបន្តផឹកភេសជ្ជៈកូកាកូឡាដដែល ទោះបីជាអ្នកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រព្យាយាមដាស់តឿន និងនិយាយពីផលប៉ះពាល់ដល់សុខភាពក៏ដោយ ក៏ពួកគេនៅតែបន្តផឹកភេសជ្ជៈជាតិស្ករហូតមកដល់ពេលនេះ៕