ឆ្នេរអង្កោល ដែលមានទីតាំងស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាគោលដៅដ៏ទាក់ទាញបំផុត។ ជាការពិតណាស់ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ច្បាស់តែឆ្នេរកែប ផ្សារក្តាម សួនមេអំពៅ កាហ្វេភ្នំ និងសួនឧទ្យានខ្លះៗនៅម្តុំក្រុងកែបប៉ុណ្ណោះ តែមិនសូវដឹងថា នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក៏មានឆ្នេរខ្សាច់ធម្មជាតិដ៏ស្រស់ស្អាតមួយកន្លែងទៀត ដែលមានម្លប់ដូងត្រឈឹងត្រឈៃ កំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzVCVzDfhRUdb9uCWowt8KjRKIdrU6iN7SeYvpRLDaRGM9Na-H_0Jw6hS8EIrGmg8GGss7X4RLTjDUcDLvRsf-5-E9fcLhJGq7n2TefAPjv6himtKEgv46EEOmowTzwDXXuqYqPF4YXSYZVA7eLlgTwNz_PjZTZD0jWwSFVdFBPHsSWjXr7w33-nJ837Ei/s2048/438939552_437901625417928_3538873712397690091_n.jpg

ឆ្នេអង្កោលគឺជាឆ្នេដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយសារទេសភាពដ៏ស្រស់ត្រកាលរបស់វា បានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាជាហូរហែរឥតឈប់ឈរ។ នៅទីនេះលោកអ្នកនឹងបានឃើញដើមដូងដុះតម្រៀបជាជួរនៅតាមបណ្តោយឆ្នេរគួរឱ្យចង់គយគន់ និងជាម្លប់សម្រាប់ភ្ញៀវទេសចរអាចសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជួយបំបាត់អស់នូវភាពនឿយហត់ និងទុក្ខកង្វល់ទាំងឡាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzhLZSB-GA98lK-2MU28xvExyVPrQGMvw3cEhYRqyjoTzt3i6tZsJ6bsipMkpTEkVGF99Zc5VmhBggKin5NCeSNt5HaaeGYXYJ_j2A2DokdHA40s8m0qOHR37BOVRqtVv1h1PEfrkYi3XRFIuiws9YzSVQsCWtu94qWvEfDzvVPnpxlRyRBdqmHTquZuNi/s2048/438949418_437901545417936_5809078398846801990_n.jpg

ភ្ញៀវទេសចរក៏អាចធ្វើការផ្ដិតយករូបភាពជាមួយទេសភាពស្អាតៗ មើលថ្ងៃលិច ហែលទឹកលេង បោះតង់ អង្គុយជុំវិញភ្នក់ភ្លើង ស្តាប់សម្លេងទឹករលក និងរត់លេងលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ក៏ដូចជាអាំងសាច់ ព្រមទាំងអាចទទួលទាននូវអាហារឆ្ងាញ់ៗ គ្រឿងសមុទ្រស្រស់ៗ និងភេសជ្ជៈនៅទីនោះផងដែរ។ ក្រៅពីនេះ យើងក៏អាចមើលទូកនេសាទជាច្រើននៅតំបន់នោះផ្ទាល់ និងអាចគយគន់ទិដ្ឋភាពក្រុងកែបពីចម្ងាយយ៉ាងប្លែកអារម្មណ៍ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyp0e6-3TMvhWzp6hUIpW55L3LPPlgrhNSbyZpCdE7sn5oSZeavNygaiqWsPndkMj7RCxDMScm-hTtKYUyiEh2envIlIRSMtarYMALu9nn70aqs-igo6hR4QQ7nI4-P22wiaeivxcYSiVjM-ofDsTpHGAcQybgTvrtZQSyW0hAtcBzSeiNU-bjMsV6hyn/s2048/438987497_437901592084598_846536865569511200_n.jpg
ឆ្នេរអង្កោលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីទីរួមខេត្តកែបដោយចំណាយពេលធ្វើដំណើរប្រហែល ៣៧ នាទីនឹងបានទៅដល់ទីនោះតែម្តង។ ដើម្បីអាចទៅដល់ឆ្នេរអង្កោល ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវមាត់សមុទ្រដ៏ស្រស់ស្អាត ដែលទើបតែសាងសង់រួចថ្មីៗ។ នៅតាមដងផ្លូវ យើងអាចគយគន់មើលទេសភាពដ៏ស្រស់ត្រកាលនៃព្រៃកោងកាង និងព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ក៏ដូចជាមើលទឹកសមុទ្រ ទូកនេសាទ និងផ្ទះអ្នកស្រុកជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs44UCJCYgacAt5haPBeIM7OS89qBgkbPG1Yuj9V9WxVCMkXHjXYI_2fpVXccOaZ9RnFKjRClykupnFFVofohkEcTJqhzXqSRohItAQD0yuBNWnWBOEuTgSyFIirk2ptGKvfLEyawQRvvrhhm7fdaalfqxZZYqgIOBnrCFmrIJH19TZbHnPcISIoe-7j3-/s2048/439407433_437901578751266_6524119092928808547_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGbRUHJ0100NMWcOBp6rGjSbXwZ450qZIimik2xh4XdwfzIW06dUmHuIPoX_DlREhyphenhyphenCaBhnOshEDTcIorhs20XTQhFCFWupaO1YWtZ-L0k3hJ4A767uCDieXwxqf1hddUKAb7aC4CsXBbqWh2Vrr_nRJt7xcdLLn9Rj5I0LcDv0KkkGmcZtCUjDRKL4UtL/s600/466314894_878790757765253_5877657062371373706_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBGCDQw-Ha-c1rcEJWosR-UZm5yCe-w-O4He7VFFXO22Tl_hE4a9W0Fs4WlRQqfRwSF7ye2HZG6M5BPJ-fnaVAYzTpUwJ3y1Gopdr7DGLJY3Z5WTz083G1oiPvbOT1jtMzriCIcJpieaLVYUyFhGtVVHjOBNPLK9KLzILWQPTRI0i5h0R4pmpAlBNIJr_w/s1280/466377489_878790774431918_4821010032379974483_n.jpg