នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX17U9rFywngXBQ0rZwgs_u_hMPvkrggdV7LSFwU2m1mmVQ0Y6T3-OfyGYHWqU9UeollebdU-t9oE0v0P8aie7RkRjlcspE7ncF8h1QSUUSCYIePhPt79yTz_Fu4VbKIXFM8BQBSynByi8pQw7OoG1PEycqQAiqGkJMAlqj_b_Ze4Z_NMUnsyyUE6OtbcD/s1080/image_2024-12-11_15-52-31.png

ព្រឹត្តិការណ៍នេះ ត្រូវបានផ្តួចផ្តេីមឡេីងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល តាមរយ:ការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHNwh481OSN4j2LQqc0zKQq_qrPQ4Ju_yXzZxpvOojKznoJKb5MkURDW4xEsvyqA581YCaGKlbTlrVMsEvU7bCDsVK9HQmHGLDI_Y8PWJPphLJPVWDHYdlqZz0hIVjMVj-XjKnYe30MBxijj0z8qlB0xZBE9jZDhUlOooAAB6TAFNqlD_4E2Niz3i33x7y/s2048/image_2024-12-11_15-52-31%20(2).png

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងត្រូវរៀបចំឡើងដោយមានការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrzOOE9RE26m56c4TlWxvksG_WQLkVA9pwLgA0BEzX6cxOUXU8kfs59RSycmVPRdoC9481Imn_bo5_kQp1H24B60Ow6diM2go2VJ64U1LRdfqK_jUlOvFcSEnQS0oPIXVjSHnF8lF0QtDicXEHqKUi-194nXGRueys_kdQogiR0Ybn44mGJbUNTDDS8Fk/s2048/image_2024-12-11_15-52-32.png

នៅពេលយប់ ព្រឹត្តិការណ៍នេះនឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” ពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-XLORyr2dtWrrmTykmrVTL9EzGsCk7hBI3sVfy1YZDAFeqW24CukzE_UtKre_k8z0UIe63ep7WLRTQpZIlFf3zWhdmy7mHwAFlYtt7w2OIZUFGNQYDiLnKgU_Mneo1C5pxR3H9PLbLjCUkY0IWpfvNShidRXV1AXm3DVl1b88EnXSyCTCIozAR7QKYRYn/s2048/image_2024-12-11_15-52-33.png

ក្បួនដង្ហែនេះ ជាការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Gelu-iy98-68Ds0o4ncKcbEdFWtsVWCNMs6JFDtMWC7spge1NFQJxAttqOqDFJoh5X6U1yuNYAA2RI8JXt_8ZjwZi0mLLHsLq4z73xcefZCWh1s33cSD8zRSkbqDpdlFpIF0PNL9PztYCDYKC02mxRBBVqEPYRqGtdgGVcn2Bz8hmsqYHXH4b-uopzNr/s2048/image_2024-12-11_15-52-35.png

ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកល៕