ទីក្រុងរណបថ្មី លាតសន្ធឹងលើផ្ទៃដី១៨០ហិកតា ក្នុងក្រុងអរិយក្សត្រនឹងត្រៀមលេចរូបរាងនាពេលខាងមុខនេះ ក្រោមការបោះទុនវិនិយោគរបស់ក្រុមហ៊ុន ឃុន សៀ។
ទីក្រុងរណបថ្មីនេះ ស្ថិតនៅតាមបណ្តោយមាត់ទន្លេទល់មុខនឹងទីក្រុងរណបកោះពេជ្រ និងកោះនរា។ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបក្រុងអរិយក្សត្រ នឹងជួយធ្វើឱ្យតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន និងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពល។.png)
តាមរយៈគម្រោងនេះ នឹងធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចនៅតំបន់នោះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បើតាមការបង្ហើបរបស់អភិបាលក្រុងអរិយក្សត្រ ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍នៅក្រុងអរិយក្សត្រនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។.png)
គួរបញ្ជាក់ថា អរិយក្សត្រ គឺជាក្រុងថ្មីដែលទើបតែបង្កើតការពីឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម៕









