Home ព័ត៌មានអន្តរជាតិ មកស្គាល់ទីក្រុងដ៏ស្រស់ស្អាតបំផុតទាំង ៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤

មកស្គាល់ទីក្រុងដ៏ស្រស់ស្អាតបំផុតទាំង ៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤

86
0

ទីក្រុងដែលស្រស់ស្អាតបំផុតទាំង ៥ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ត្រូវបានចាត់ថ្នាក់តាមលក្ខណៈវិនិច្ឆ័យនៃការអនុវត្តសេដ្ឋកិច្ច អាជីវកម្មទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយ សុវត្ថិភាព និងនិរន្តរភាព។ យោងតាមរបាយការណ៍របស់ Euromonitor International ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោកមានទីស្នាក់ការធំនៅចក្រភពអង់គ្លេសបានឱ្យដឹងថា ទីក្រុងប៉ារីសរបស់ប្រទេសបារាំង ឈរលើកំពូលតារាងនៃទីក្រុងដែលស្រស់ស្អាត និងទាក់ទាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsYO3lqGr9gYULFJTE5M38rXritQNIEIB9Fox67s_ER84BjWPxCMzaKWdnXlnVxAkNyLf9GzdmP0dtOgOxnh101ZB9FFkEqiJHgnsjNdj-saVVYhnGEgvriBakBZb7_ZyyqYt7wpXFUciqmLwwoWNUphs3DfBeHKxj4LiHS9BrFpvyDLylyukBeososbkv/s4608/image_2024-12-11_14-03-34.png

ចំណាត់ថ្នាក់លេខ ២ គឺទីក្រុងម៉ាឌ្រីដ រាជធានីនៃប្រទេសអេស្ប៉ាញ។ ទីក្រុងនេះសម្បូរទៅដោយប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ដូចជាព្រះបរមរាជវាំង និងទីលានអភិបាលក្រុងជាដើម។ ម៉ាឌ្រីដក៏ជាមជ្ឈមណ្ឌលសម្រាប់សិល្បៈផងដែរ ជាមួយនឹងសារមន្ទីរ Prado ដ៏មានកិត្យានុភាព និងសង្កាត់ Gran Via ដ៏រស់រវើក។ ជាមួយនឹងរបៀបរស់នៅសម្រាកលំហែកាយ និងពិធីបុណ្យប្រពៃណីប្លែកៗ ម៉ាឌ្រីដគឺជាគោលដៅដ៏ពេញនិយមបំផុតមួយនៅអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXAaEBxHSnfKIkK1xzT4UtU_tdLACMXA43RS1AU5vC50ppysR0AKw2uoEbRHyBZpivU_5pKxTye-bKERgSWXwOFLJ6AAw68MCYyybfJjNcbd46-xbrIlpyAzOa_viFkvoTbFgNyrzXxHRHOkpCfoMdyiG4cpAwuxlPkX34pR6Xro5e7GRLHpEoxPSS0bD/s2400/image_2024-12-11_13-57-33%20(2).png

ចំណាត់ថ្នាក់ទី ៣ គឺទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាគោលដៅមួយស្ថិតក្នុងបញ្ជីទីក្រុងដែលទាក់ទាញបំផុតនៅលើពិភពលោកឆ្នាំ ២០២៤។ ទីក្រុងតូក្យូមានភាពទាក់ទាញដោយសារតែការរួមបញ្ចូលគ្នានៃប្រពៃណី និងភាពទំនើបរបស់វា។ ទីក្រុងនេះមានភាពល្បីល្បាញសម្រាប់កន្លែងសម្គាល់ដូចជាប្រាសាទ Senso-ji, Tokyo Tower, តំបន់ Shibuya ដ៏រស់រវើក និងតំបន់ Ginza ដ៏ប្រណិត។ ទីក្រុងតូក្យូក៏ទាក់ទាញអ្នកទេសចរផងដែរ ដោយសារវប្បធម៌ប្លែក និងមុខម្ហូបល្បីៗដូចជា ស៊ូស៊ី រ៉ាមេន ឬម៉ូជីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPl1temNYL7fOmSxefwZvZOxPctR74SEFHVkLr3qtD5CRpTlXlOcYThFFyz_8BKgLq1Owi1z1eimIq3cYjtZwqc93oZpPvIfoV6iCxgxIGw9qrAHx2JpeQhJm-6qAQOGsdP4sAxY6RFWZDIfhkbvY2faLU7CvcGhWd0iPO9fsPmNzvvYihmvZYETB3zXjT/s1920/image_2024-12-11_13-57-33.png

រីឯទីក្រុងរ៉ូមរដ្ឋធានីប្រទេសអ៊ីតាលីវិញ ក៏ជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងតារាងផងដែរ។ ទីក្រុងនេះគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ជាមួយនឹងការរួមបញ្ចូលគ្នានៃប្រវត្តិសាស្រ្ត សិល្បៈ និងមុខម្ហូប។ ទីក្រុងរ៉ូមមានភាពល្បីល្បាញសម្រាប់កន្លែងសម្គាល់ដូចជា Colosseum, Pantheon, Trevi Fountain និង Piazza Navona ។ ក្នុងខែកញ្ញា រដ្ឋាភិបាលទីក្រុងរ៉ូមបានកំណត់ចំនួនអ្នកទស្សនានៅទីតាំងមួយចំនួន ដូចជាតំបន់បុរាណវត្ថុ Pompeii ត្រឹម ២០,០០០ នាក់ក្នុងមួយថ្ងៃ ដើម្បីការពារបេតិកភណ្ឌវប្បធម៌ពីទេសចរណ៍ហួសកម្រិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI11vIVqIvgqXlfVwbi9v8SoW5YxIMgRPVkI6U1QpDbvjkjYlxT2ivlgUmlqfX3SfkOIj5e-MrdzGhq91_zB-jEeMTVSgtWxikVFgAjH5M1Kln-NFokj7jq0YdysMtNlV6LMEAlvxfzbnzE17fQYWxBSE95Qhp6Cd1KTP815A7foalNATHypKreUQonpw7/s3072/image_2024-12-11_13-57-36%20(2).png

ចំណែកចំណាត់ថ្នាក់ទី ៥ បានទៅលើទីក្រុង Milan ដែលជាទីក្រុងធំទីពីររបស់ប្រទេសអ៊ីតាលី ដែលគួរឱ្យកត់សម្គាល់សម្រាប់ការបញ្ចូលគ្នានៃប្រវត្តិសាស្រ្ត សិល្បៈ និងម៉ូដ។ អ្នកទស្សនានៅទីនេះបានកោតសរសើរយ៉ាងខ្លាំងនៅព្រះវិហារ Duomo di Milano ជាមួយនឹងស្ថាបត្យកម្មហ្គោធិក ទស្សនាសារមន្ទីរសិល្បៈ Brera ជាមួយនឹងស្នាដៃសិល្បៈដ៏មានតម្លៃ និងរុករក Galleria Vittorio Emanuele II ដែលជាមជ្ឈមណ្ឌលទិញទំនិញចំណាស់ជាងគេបំផុតមួយរបស់ពិភពលោក។ ទីក្រុងនេះក៏ជាគោលដៅដ៏ល្បីល្បាញសម្រាប់ព្រឹត្តិការណ៍សំខាន់ៗដូចជា Milan Fashion Week និងពិព័រណ៍ការរចនាអន្តរជាតិ Salone del Mobile ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_fRTeo-U-8dR4YhwhYi0MRzzjcBrV5oWe4nAClZ84RqQUamMiSth1Ubcko1ltGW_oiUboy9gHcZ63bYc95XthxH5a2ZD1JdA1ZSXlsJ4zuXf-E1sHjDjD4ckbBqZWumbq7K1KOS-2vA7Pk5pD9klE1RJ2q6YYLJJyEPqhdEU-uALyB4mNPswWow9fo5E/s3840/image_2024-12-11_13-57-39.png