ការក្អកកើតឡើងដោយសារកត្តាជាច្រើន ដូចជា ៖ ឆ្លងមេរោគក្នុងប្រព័ន្ធផ្លូវដង្ហើម, ជំងឺសួត, ធូលីដី និងការបំពុលផ្សេងៗលើបរិយាកាស ហើយការក្អកអាចបណ្តាលឱ្យឈឺបំពង់ក និងរំខានដល់ការសម្រាក ឬការងារប្រចាំថ្ងៃ ។ លោកគ្រូពេទ្យថៃឈ្មោះ ក្រៃវីត ឈឺនផុនស៊ី បានណែនាំពីវិធីចំនួនដើម្បីបំបាត់ក្អកដោយខ្លួនឯង និងមានសុវត្ថិភាព បើអនុវត្តតាមវិធីផ្សេងពុំទទួលផល ។
ខាងក្រោមនេះ គឺជាវិធីបំបាត់ក្អកដោយខ្លួនឯងតាមការណែនាំរបស់គ្រូពេទ្យ ៖
១-ផឹកទឹកឱ្យច្រើន ៖ គួរតែផឹកទឹកក្តៅឧណ្ឌៗ ឬទឹកក្តៅលាយជាមួយទឹកឃ្មុំ ឬក្រូចឆ្មារបន្តិច ដើម្បីផ្តល់សំណើមដល់បំពងក និងបំបាត់ស្លេស្ម៍ ។ វិធីនេះអាចជួយបំបាត់ការក្អកបាន ហើយគួរផ្អាកផឹកទឹកត្រជាក់ ពីព្រោះវានឹងធ្វើឱ្យក្អកកាន់តែខ្លាំង ។.png)
២-លេបថ្នាំឈឺ ក ៖ យើងអាចលេបថ្នាំ Strepsils ពីព្រោះវាមានរសជាតិទឹកឃ្មុំលាយក្រូចឆ្មារ ជួយបំបាត់អាការៈឈឺក ឬអាចប្រើប្រាស់ថ្នាំបំពង់សម្រាប់បាញ់នៅលើ ក ។ ថ្នាំនេះនឹងជួយកាត់បន្ថយការរលាកបំពង់កបានយ៉ាងល្អ និងអាចបំបាត់ក្អកដោយងាយ មិនថាក្អកស្ងួត ឬក្អកមានស្លេស្ម៍ ។
៣-កុំបរិភោគអាហារចៀន ឬអាហារសម្បូរខ្លាញ់ ៖ ពីព្រោះវាជាអាហារស្ងួត, ស្រួយ និងជាប់ខ្លាញ់ច្រើន ហើយការបរិភោគអាហារទាំងនេះនឹងធ្វើឱ្យយើងក្អកខ្លាំងឡើង ។
៤-ចៀសវាងផ្សែងបារី, ធូលីដី និងសារធាតុគីមី ៖ គួរតែនៅឱ្យឆ្ងាយពីផ្សែងបារី, ធូលីដី និងសារធាតុគីមី ព្រមទាំងពាក់ម៉ាស់ការពារជានិច្ច ពីព្រោះវាជាមូលហេតុដែលបណ្តាលឱ្យយើងក្អកពុំបាត់ ។.png)
៥-សម្រាកលើខ្នើយខ្ពស់ ៖ វិធីនេះស័ក្តិសមជាមួយអ្នកក្អកស្ងួត គ្មានស្លេស្ម៍ ហើយគួរតែបោសសម្អាតធូលីដីក្នុងបន្ទប់សម្រាកផងដែរ ដោយបន្ទប់ត្រូវតែមានខ្យល់ចេញ-ចូលល្អ ។
បើអនុវត្តតាមវិធីទាំងនេះហើយនៅតែក្អកខ្លាំងដដែល លោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសជួយរកមូលហេតុនៃការក្អក ដើម្បីព្យាបាលឱ្យត្រូវនឹងជំងឺ ៕










