ការសើច គឺជាទម្លាប់មួយដែលមនុស្សម្នាក់ៗមានតាំងពីក្មេងមក ហើយគេចាត់ទុកថា គឺជាការបង្កើតទំនាក់ទំនង និងសម្ព័ន្ធភាពយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃ ពីព្រោះការសើចមិនត្រឹមតែធ្វើឱ្យបរិយាកាសនៅជុំវិញខ្លួនសប្បាយរីករាយប៉ុណ្ណោះទេ គឺវាផ្តល់ថែមទាំងនូវប្រយោជន៍យ៉ាងច្រើនទាំងផ្លូវចិត្ត និងផ្លូវកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_WAbMIIwUPTvmnDEDbL1qXxsnJOSRUkCVmkveuYLkh6Lk1JKfnCshMY1cA22LbfsfM8KPrVYxMnKjkdJ3oItbhBoTM7DuCYno_kQbGa39DmvSE1YsWGJgKT-LUPc5BJN3gW46b2n26uVm5iO3jA-81XaaBSnsb3z_K2EfNIRpS25D0g1N_Fn3r4VS_bu_/s800/image_2024-12-10_13-25-35.png

ប៉ុន្តែការសើចញឹកញាប់ពេក ឬសើចមិនដឹងកាលៈទេសៈអាចធ្វើឱ្យរំខានដល់ត្រចៀកមនុស្សនៅជុំវិញខ្លួនយើង ហើយពួកគេនឹងវាយតម្លៃពីការសើចនេះខុសៗគ្នា ។ ក្រៅពីនេះ បើអ្នកសើចមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន វានឹងធ្វើឱ្យកូនចៅឆាប់វាយតម្លៃពីអត្តចរិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGImr_o31BIcdlkrYrb5Jpgbsssed7aPrOviw1BZjH69rfDzLhyuqXnt8v-zvn3KG6-vDWHfgGGtYgu267ToHJd0H9Zkhh8kmdMv1Rw2fkvlghjF2hSWJx0kS1frxKc87mBQNiyJE93Xw7c-2klwL4cDFWDcvPTQNfaSjtwtO6rKRIyy2uFSj1gWi0D7YC/s700/image_2024-12-10_13-25-36%20(2).png

ការស្រាវជ្រាវមួយកាលពីឆ្នាំ២០០៧ មានឈ្មោះថា «Analysis of the Occurrence of Laughter in Meetings» ឬ «ការវិភាគសំឡេងសើចក្នុងកិច្ចប្រជុំ» បង្ហាញថា សំឡេងសើចប្រមាណ១០% គឺជាការបង្ហាញពីទំនាក់ទំនងក្នុងពេលប្រជុំ ប៉ុន្តែបើយើងមិនសើចសោះនៅកន្លែងធ្វើការ គឺជារឿងចម្លែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOqpAgwbPsPaAJpDZBe6ZjoevwXyqRpLHcDOT4b78obpTccol-OgOGg8f26NTXW_jN2EcqckuSV-H104ZDsN1NkRBCs6cSABK3EIoEaL8kz9-XWwhOH0cu2qel07z2fCRlmVCfIwQD9f54Eeq9GVgLq6uY_VBXQDTO0Tfkj2qEWrb8p7H-WUYxAAExeY22/s1440/image_2024-12-10_13-25-36%20(3).png

នៅកន្លែងធ្វើការ ការសើចអាចត្រូវបានគេវាយតម្លៃយ៉ាងខ្លាំង ជាពិសេស នាយកក្រុមហ៊ុន ឬប្រធានផ្នែក ។ បើនាយកក្រុមហ៊ុនសើចដាក់កូនចៅ ហើយកូនចៅសើចដាក់វិញ វាជាការបង្ហាញពីភាពកក់ក្តៅ និងបង្កើនភាពស្និទ្ធស្នាល ។ ផ្ទុយទៅវិញ បើកូនចៅពុំបានសើចដាក់ ហើយបណ្តោយឱ្យនាយកក្រុមហ៊ុនសើចតែឯង មានន័យថា ការដឹកនាំរបស់នាយកក្រុមហ៊ុនគ្មានប្រសិទ្ធភាព ហើយត្រូវគេវាយតម្លៃថា ជាការសើចបង្ហាញពីអំណាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQrNqQnyV5KgHCCIjLmRy8eJzGBEyCBIZuDdZ2L_sqKhqP4zYLDFsSIpcjXS5uuFWEXXze02akKghNttdP-Szhnp7riEnGVZAQ4V-3HOXX4KRSaHSCTM_M9XNPqshcYd46RKQgMA2GtGKcTe-lNkPtkIgzeKZ3qcdGdIf4X8-vorlHAbIkHl35paGjK-E-/s600/image_2024-12-10_13-25-36.png

រីឯការស្រាវជ្រាវនៅឆ្នាំ២០១៨ របស់សាកលវិទ្យាល័យ Wisconsin – Madison បង្ហាញថា សំឡេងសើចមាន៣ប្រភេទ រួមមាន ៖

១-ផ្តល់រង្វាន់ ៖ គឺជាការសើចបង្ហាញនូវការកោតសរសើររបស់យើងចំពោះអ្នកដទៃ ដែលទើបតែបានទទួលជោគជ័យលើអ្វីមួយ
២-បង្កើតទំនាក់ទំនង ៖ ការសើចអាចជួយកាត់បន្ថយភាពតានតឹងក្នុងពេលសន្ទនា និងចង់ឱ្យការសន្ទនាប្រកបដោយភាពរីករាយ
៣-បង្ហាញការបដិសេធជំនួសការនិយាយ ៖ ការសើច គឺជាបង្ហាញពីការមិនយល់ស្របដោយពុំចាំបាច់និយាយត្រង់ៗ បើទោះការសើចមើលទៅ ពុំសូវល្អ ប៉ុន្តែយើងពុំចាំបាច់ឈ្លោះប្រកែកជាមួយគូសន្ទនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_pqpsgJpkLatnqaTw8tyvtva2lLT0Zr8k85n_9Vr1ypz8Ucy_AOk7BfH-sKsm5kQnZP-iUCZLKIVSxR3HP2NsTxzn3Wp7m0rvf8ynOJaUZoRO6yqRiOrYPVeNV8n3KSXYh_6apJhKL5O8TIqte4fGHFpTUKu8uA8L0pXjm1zNIwJgJ-a0MF45FINkCQbL/s696/image_2024-12-10_13-25-37.png

ទោះយ៉ាងណា នេះគ្រាន់តែជាលទ្ធផលការស្រាវជ្រាវមួយប៉ុណ្ណោះ ប៉ុន្តែការពិត ការសើចជាទម្លាប់ល្អមួយ បើអ្នកសើចមានបំណងល្អ និងយកទុកដាក់ជាមួយអារម្មណ៍អ្នកស្តាប់ ។ យើងពុំគួរលាក់ទុកសំណើចនៅក្នុងខ្លួនឡើយ មិនថាពេលនៅជាមួយក្រុមគ្រួសារ, មិត្តភក្តិ និងកន្លែងធ្វើការ គឺយើងអាចសើចគ្រប់ពេលវេលា ៕