ឃើញហៃសូក្នុងបណ្តាញសង្គមស្មានតែមានលុយ តារា TikTok ដ៏មានឥទ្ធិពលម្នាក់របស់អាមេរិក ស្រាប់តែត្រូវបានប៉ូលិស.ចាប់ខ្លួនដោយសារលួ.ចអ៊ីវ៉ាន់ក្នុងហាងទំនើបមួយ។ Marlena Velez អាយុ ២២ ឆ្នាំមានអ្នកតាមដាន TikTok ជាង ៣៩០K ប្រមាណជាង ៣៩០.០០០ នាក់ត្រូវបានចាប់ខ្លួន និងចោ.ទប្រកាន់ពីបទលួ.ចរបស់របរមានតម្លៃប្រហែល ៥០០ ដុល្លារពី Target។.png)
យោងតាមសារព័ត៌មានបរទេស NBC News ចុះផ្សាយថា Influencer ម្នាក់នេះតែងតែបង្ហោះខ្លឹមសារអំពីជីវិតរបស់នាងក្នុងនាមជាម្តាយកូនពីរ នៅលើគណនី TikTok របស់នាង ជាមួយនឹងសម្លៀកបំពាក់ប្រណីត និងរបស់ប្រើប្រាស់ថ្លៃៗ។ ថ្មីៗនេះនាងក៏បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម ដោយពាក់អាវពណ៌សាច់ ខោជើងវែង ដើរទិញរបស់របរនៅហាងមួយកន្លែងក្នុងទីក្រុង Cape Coral រដ្ឋ Florida។
.png)
ខណៈឈុតដែលនាងស្លៀកគឺដូចគ្នាបេះបិទទៅនឹងស្ត្រីដែលលួចឥវ៉ាន់ ក្នុងហាង Target ដែលបានបាត់កាលពីថ្ងៃ ៣០ ខែតុលា ត្រូវបានគេឃើញក្នុងកាមេរ៉ាសុវត្ថិភាព។ នៅពេលដែលគេយកវីដេអូនាងទៅដាក់ជិតជាមួយវីដេអូកាមេរ៉ាសុវត្ថិភាពឃើញថា ចោរក្នុងកាមេរ៉ាសុវត្ថិភាពនោះគឺជារូបនាងតែម្តង។ មិនយូរប៉ុន្មាននាយកដ្ឋានប៉ូលីស Cape Coral ក៏បានទៅផ្ទះនាង ចុះឆែកឆេរ និងចាប់ខ្លួននាងតាមសន្តិវិធី។
.png)
Marlena Velez បានសារភាពថា នាងពិតជាបានលួចរបស់គេពិតមែន Influencer ម្នាក់នេះក៏ត្រូវបានគេចោតប្រកាន់ថា លួចរបស់របរគេច្រើនដងហើយ។ មន្ត្រីដែលបានចាប់ខ្លួននាងបានសួរនាងនៅនៅក្នុងពន្ធនាគារថា តើនាងនៅមានទំនិញដែលលួចពីមុនៗច្រើនទៀតទេ Marlena Velez ឆ្លើយតបថានាងប្រហែលជានៅតែមានរបស់របរមួយចំនួនទៀត។ បច្ចុប្បន្នស្ត្រីរូបនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន និងត្រូវឡើងតុលាការនៅថ្ងៃទី ១០ ខែធ្នូខាងមុខនេះ៕









