នេះគឺជាប្រវត្តិសាស្រ្តថ្មីនៅក្នុងវិស័យការប្រកួតបវរកញ្ញាដែលកម្មវិធី Miss Planet International បានបង្កើតកំណត់ត្រាមានម្ចាស់ជ័យលាភីដល់ទៅពីររូបដោយមាន titles ពីរផ្សេងគ្នា។ Miss Planet International 2024 គឺបានទៅលើបវរកញ្ញាអេមីរ៉ាតអារ៉ាប់រួម(UAE) ចំណែកឯឥណ្ឌូនេស៊ីគឺបានក្លាយជា Miss Angel International ។ ជាមួយនឹងការភ្ញាក់ផ្អើលនេះទស្សនិកជនក៏បានចាប់អារម្មណ៍ថាលោក ណាវ៉ាត់ ដែលជាស្ថាបនិក Miss Grand International ក៏បានចូលទស្សនាការ Live កម្មវិធីនេះដូចគ្នា។
នៅរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីពោរពេញដោយភាពចម្រូងចម្រាសនិងបង្កើតភាពភ្ញាក់ផ្អើលឥតឈប់ Miss Planet International 2024 បានរកឃើញម្ចាស់មកុដថ្មីហើយគឺបានទៅលើ Mahra Lutfi Miss Planet UAE ដែលនាងគឺជា Influencer និង ជាតារាម៉ូដែលដ៏ល្បីល្បាញមានអ្នកតាមដានលើបណ្តាញសង្គមដល់ទៅជិត១០លាននាក់ ហើយនាងក៏ជាវេជ្ជបណ្ឌិតមួយរូបផងដែរ។
អ្វីដែលធ្វើឱ្យអ្នកទស្សនាក្នុងនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលនោះកម្មវិធី MPI ប្រចាំឆ្នាំ២០២៤ មានម្ចាស់ជ័យលាភីមួយទៀតគឺជាបវរកញ្ញា Olla Levina តំណាងឱ្យប្រទេសឥណ្ឌូនេស៊ី បានក្លាយជាម្ចាស់ជ័យលាភី Miss Angel International ដែលម្ចាស់ជ័យលាភីទាំងពីរមានភាពស្មើគ្នាគ្រាន់តែមាន titles ពីរផ្សេងគ្នាប៉ុណ្ណោះ។
ជាមួយនឹងការចាប់អារម្មណ៍ជុំវិញការប្រកួតមានម្ចាស់ជ័យលាភីដល់ទៅពីររូបទស្សនិកជនក៏បានចាប់អារម្មណ៍ថា លោក ណាវ៉ាត់ ស្ថាបនិកកម្មវិធីសម្រស់ Miss Grand International ក៏ចូលមកទស្សនាការ live នៅក្នុងការប្រកួតនេះដូចគ្នា។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ Best National Costume ក្នុងកម្មវិធី Miss Planet International គឺបានទៅលើប្រទេសហ្វីលីពីន ចំណែកឯ Best In Evening Gown បានទៅប្រទេសថៃ រីឯ ខន សុវណ្ណសូនីតា តំណាងកម្ពុជាចូលរួមប្រកួតជំនួស ដេត ស្រីនាឌ ក្នុងថ្ងៃផ្តាច់ព្រ័ត្រ ទទួលបាន Queen of Vote ដែលជាប់ក្នុងបញ្ជីTOP28 ៕