ប្រទេសន័រវេស៖ ព្រះនាង Martha Louise ដែលជាបុត្រីច្បងរបស់ស្តេច Harald ដែលជាស្តេចគ្រប់គ្រងប្រទេសន័រវេសនាពេលបច្ចុប្បន្ននេះ ត្រូវបានគេនិយាយថា ព្រះនាងនិងស្វាមីមិនបានបង់ថ្លៃអាពាហ៍ពិពាហ៍របស់ពួកគេចំនួន ៩ ម៉ឺនដុល្លារកាលពីបីខែមុន។.png)
ព្រះនាង Louise និងស្វាមីរបស់នាងគឺលោក Verrett បានរៀបអភិសេកដ៏ប្រណីតកាលពីចុងខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំមួយក្នុងទីក្រុងឆ្នេរសមុទ្រ Geiranger ប្រទេសន័រវេស ដោយមានភ្ញៀវចូលរួមចំនួន ៣៥០ នាក់ រួមទាំងព្រះមហាក្សត្រ ព្រះមហាក្សត្រី និងព្រះអង្គម្ចាស់នៃប្រទេសន័រវេសជាច្រើនទៀតផងដែរ។
ប៉ុន្តែបីខែក្រោយមក អ្នករៀបចំព្រឹត្តិការណ៍នៅតែមិនបានទទួលការបង់ប្រាក់នេះ។ ម្ចាស់អាជីវកម្មដែលរៀបចំពិធីមង្គលការបាននិយាយថា គូស្នេហ៍មួយគូនេះជំពាក់ប្រាក់ច្រើនជាងមួយលានក្រូន (ប្រមាណ ៩ ម៉ឺនដុល្លារអាមេរិក) ដោយពួកគេថែមទាំងបានស្នើសុំការប្រមូលបំណុលជាផ្លូវការទៀតផង។ អ្នករៀបចំពិធីមង្គលការបានបន្តថា “យើងទទួលស្គាល់ថា យើងបានរៀបចំពិធីមង្គលការសម្រាប់ព្រះនាង និងស្វាមីយ៉ាងប្រុងប្រយ័ត្ន និងល្អឥតខ្ចោះ ប៉ុន្តែជាអកុសលអ្វីដែលយើងទទួលបាន គឺព្រះនាងកំពុងគេចពីបំណុល” ។.png)
បច្ចុប្បន្នព្រះនាងនិងស្វាមី រួមទាំងគ្រួសាររាជវង្សន័រវេស មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។ គួរបញ្ជាក់ដែរថា នេះជាលើកទី ២ ហើយដែលព្រះនាង Louise អាយុ ៥២ ឆ្នាំបានរៀបអភិសេក។ ពិធីមង្គលការលើកទី ២ របស់នាងគឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសារព័ត៌មានធំៗ ដោយសារព្រះនាងគឺជាបុត្រីច្បងរបស់ស្តេច Harald ដែលជាស្តេចគ្រប់គ្រងប្រទេសន័រវេសនាពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណា ព្រះនាងមិនមែនជាអ្នកគ្រងរាជ្យបន្ទាប់ពីព្រះបិតារបស់នាងនោះទេ ដោយសារមានហេតុផលជាច្រើន។ គួររំលឹកដែរថា កាលពីមុននាងធ្លាប់អះអាងថា នាងមានសមត្ថភាពខាងប្រាជ្ញា និងអាចនិយាយជាមួយទេវតាបាន នាងថែមទាំងសរសេរសៀវភៅមួយក្បាល ហើយបើកវគ្គសិក្សាមួយស្តីពី “សមត្ថភាព” នេះទៀតផង៕










