Home ព័ត៌មានអន្តរជាតិ ភ្ញៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃធ្វើឱ្យបណ្តាខេត្តភាគខាងត្បូងថៃលិចលង់ខ្លាំង

ភ្ញៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃធ្វើឱ្យបណ្តាខេត្តភាគខាងត្បូងថៃលិចលង់ខ្លាំង

78
0

ប្រទេសថៃ ៖ ភ្ញៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃបណ្តាលឱ្យបណ្តាខេត្តភាគខាងត្បូងរបស់ប្រទេសថៃលិចលង់យ៉ាងធ្ងន់ធ្ងរ ជាពិសេស ខេត្តយ៉ាឡា មានភ្លៀងធ្លាក់មិនឈប់ឈរ រហូតដល់កម្ពស់ទឹកកើនឡើងដល់ដំបូលផ្ទះពលរដ្ឋ ។ រីឯខេត្តភាគខាងត្បូងចំនួន៧ទៀត មានភ្លៀងធ្លាក់ និងផ្គររន្ទះប្រមាណ៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTivevs4WXkF2CxsildGGn57mpdwUDOniSCo1jzbh0-gK4LeDAdUoTbAkHE1ZwNszp5i1lFlLvFhgRMBaUjLrL1yEpue5yVYQsyunGStAsu9nfcq_1MPSaCmyVBbNZr0LY5ApnV8SpYnwW9zD2C0jwUw7mKhSiOOiK66YmtAc8ojX0o-wl4gftueF_iV-0/s1500/image_2024-11-28_13-39-09.png

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ស្ថានការណ៍នៅបណ្តាខេត្តភាគខាងត្បូងមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងតំបន់ជាច្រើន ព្រមទាំងមានទឹកហូរពីតំបន់ព្រៃភ្នំផងដែរ ។ ពលរដ្ឋជាច្រើននាក់ជួបការលំបាកយ៉ាងខ្លាំង ហើយពួកគេពុំធ្លាប់ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបែបនេះទេ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB751HFmcGNXLovxCbXjAgkgUxZkqKurzhtSWwfoDyfR-5tZTeQu6hBt-chfdbYC_X6NXtpz0FOk1NJpdjBuYVQsHXxB5__F2JSW0ky1EMwHrGzmH4ghjyZNKOfvO5RgKlsCP2jaW70DMS1F_lb_0wTZ91Hgon2dfK6bKVbYuWjYtFoIaQhLOgyxCdKol5/s1500/image_2024-11-28_13-39-10%20(2).png

ខេត្តភាគខាងត្បូងជាច្រើនមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ ប្រមាណ៧០% រួមមាន ៖ ខេត្តយ៉ាឡា, សុរ៉ាជថានី, ណាខន ស្រីថាំម៉ារ៉ាជ, ផាត់ថាលុង, សុងក្លា, ប៉ាតានី និងណារ៉ា ធីវ៉ាត ។ ហ្វេសប៊ុកផេករបស់ភ្នាក់ងារឧតុនិយមថៃ បានរាយការណ៍ពីអាកាសធាតុនៅខេត្តយ៉ាឡា ថា កម្រិតទឹកជំនន់ក្នុងខេត្តនេះកើនឡើងជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់មិនឈប់ឈរ ក្នុងនោះនៅទីរួមស្រុកយ៉ាឡា ទឹកបានលិចខ្លាំងរហូតដល់ដំបូលអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOXw2fdzNaMX_9MgQWSnlONFQPfiPhD1Iz88jp6-nHTxXadDHWaERWGHFl_EVx3pjMefZuvNN0oSsvLwaXYETKA8u1N7Axr28vkPHGJ8ZlH3KqhJkIHcdgUrsuw2fJZyNFQzq93-0OW64B5XkzdTOos2xmqvWp3HWBQA7oRVvB37F5m53zKbY2ywkdlhuk/s800/image_2024-11-28_13-39-10.png

ពលរដ្ឋរស់នៅខេត្តភាគត្បូងនិយាយថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ហើយបណ្តាលឱ្យតំបន់ជាច្រើនរបស់ខេត្តយ៉ាឡា លិចលង់ខ្លាំង ជាពិសេស នៅមុខស្ថានីយរថភ្លើង និងមុខសណ្ឋាគារ មានកម្ពស់ទឹកកើនឡើង ចាប់ពី៦០សង់ទីម៉ែត្រ ទៅ៨០សង់ទីម៉ែត្រ ។ រីឯហាងលក់ដូរផ្សេងៗបានជញ្ជូនសម្ភារៈដាក់នៅទីខ្ពស់ ខណៈរថយន្តជាច្រើនគ្រឿងលិចក្នុងទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwdgZAadTyna1fro0OKZg6u8axEJZ-s3MPzX7o4kwwFLU6IDW7NX8hHrB4sVF6UFcQe1gQbA62AsdmdrGL6u4dFpUdypT8o8UV61IMtdbWbM2kSi_S7YW7Qss9FeqDFghwNz0mL5oX6nDyXRLAYMxKHg9spfgdCrVPVM_Xgltw_uWRgc1asV1SpENBdoCv/s1500/image_2024-11-28_13-39-11.png
ម្ចាស់ហាងលក់សម្ភារៈអេឡិចត្រូនិកប្រាប់ថា ខេត្តយ៉ាឡា ធ្លាប់មានទឹកជំនន់លិចខ្លាំងកាលពីឆ្នាំ១៩៨៨ ប៉ុន្តែនៅឆ្នាំ២០២៤ ទឹកបានលិចយ៉ាងឆាប់រហ័យ ស្ទើរតែប្រមូលសម្ភារៈមិនទាន់ ហើយបើមើលតាមអាកាសធាតុ ទឹកនឹងកាន់តែលិចខ្លាំងជាងនេះ ។ ពលរដ្ឋពិបាកណាស់ ហើយពុំដឹងថា ទឹកនឹងស្រកវិញពេលណាទេ ពីព្រោះពុំធ្លាប់ឃើញទឹកលិចខ្លាំងបែបនេះតាំងពីកើតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAlVYvvZDXY1Tl1XD3Ol-Gj3NQ8FU2z8Bok6rzVjYym0usfyEWmvNmgpvzQSjd7nbZwTKSI5Nxtclt9haW5fUWid0x6Pao7S4DemPWZ5lFx8_nXRlTWLZDLOmRSwnesGg3ZbYw83HAPHTwFh1RwFO6HrisddHG75jdz1Q159rwWxH8rNmYlPLnc6wEbMaN/s1706/image_2024-11-28_13-39-12%20(2).png
អាជ្ញាធរខេត្តយ៉ាឡា បានរៀបចំជម្រកឱ្យពលរដ្ឋរស់នៅបណ្តោះអាសន្ន ក្រោយពីផ្ទះពួកគេលិចដល់ដំបូល ព្រមទាំងបញ្ជូនអ្នកជំងឺ, ជនពិការ, កុមារ និងមនុស្សចាស់មកកាន់តំបន់សុវត្ថិភាព ដោយចែកថ្នាំពេទ្យ និងម្ហូបអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCk-uLzCzx4MgSTvCg_xVL0oxv0CxPfJ61GzzYsCFSMkht6iIjPMhVeVnU_zPVbOWwO0rfZNgi7Rzpvv_8ktTKKGhj09XYgQ0qUFjFC9t0F4AgERi-ToBBzUdzCijGFeKdNkIZpIEsOXHsAkc_vu_JI2gDn8IAo9bJlElauj-7rrL9b2CRZ3BZFD3vg2A/s1280/image_2024-11-28_13-39-12.png

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានសរសេរក្នុងបណ្តាញសង្គម X ឱ្យគ្រប់ស្ថាប័នទាំងអស់បង្កើនកម្លាំងការពារសុវត្ថិភាពពលរដ្ឋនៅភាគខាងត្បូង និងត្រៀមទប់ទល់ បើប្រទេសថៃជួបខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ។ លោកស្រីក៏បានផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះដោយសារទឹកជំនន់ និងអាជ្ញាធរផងដែរ ដែលប្រឹងប្រែងបំពេញការងារយ៉ាងលំបាកដើម្បីផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ៕