Home ព័ត៌មានអន្តរជាតិ ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងលុបចោលជើងហោះហើររាប់រយក្រោយពីព្យុះព្រិលធ្លាក់ខ្លាំង

ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងលុបចោលជើងហោះហើររាប់រយក្រោយពីព្យុះព្រិលធ្លាក់ខ្លាំង

94
0

ប្រទេសកូរ៉េខាងត្បូង ៖ ព្យុះព្រិលបានធ្លាក់យ៉ាងខ្លាំងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយវាធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក ដែលបណ្តាលឱ្យជើងហោះហើររាប់រយប្រកាសផ្អាកដឹកអ្នកដំណើរ និងរង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1hJP08FT9iDChyphenhyphenLT9XJAB0RZHCcYiU-o4prcLtIcnqk3_TtneUErfpR0E1qxWUpJcX2-o2V-x75XcCwIxINKFZmNLu66eiqieMsRTmMYwh0Q7CnUSgfu29_xgAYlnTHxm_SHA6-74ENPR7HaayU0hFnbH9fcPPB8C1NbAMNt5kMPHqzgl9kU1ax3utXs6/s1473/image_2024-11-28_10-51-36.png
សារព័ត៌មាន AP រាយការណ៍ថា ព្រិលបានគ្របដណ្តប់លើទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ហើយគេចាត់ទុកថា វាជាព្យុះព្រិលខ្លាំងក្លាបំផុត បើធៀបនឹងរយៈពេលរាប់សិបឆ្នាំមកនេះ ។ ព្រិលធ្លាក់ជាច្រើនថ្ងៃបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរនានាត្រូវប្រកាសផ្អាកដឹកអ្នកដំណើរបណ្តោះអាសន្ន ហើយវាក៏ប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវគោកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHIewzlnp_XHx8L6rTNjBGgi-DoqJGjjSr7J5z8YSsmoQGshYqLVGDCVDuQ8ks9jfvo0cHzJ3LA0rh2BPCx8Ag-I2LEirLJ10NuagvSxNr2d4eioCg_dRMW7n0av0A5TlLLXADWtREtYwek07N80WPeAMaesSRTGmf6615LjtylW-hVNL0Td5D2KZnZ096/s1280/image_2024-11-28_10-51-34.png

មន្ត្រីឧតុនិយមកូរ៉េខាងត្បូងឱ្យដឹងថា ព្រិលបានធ្លាក់នៅតំបន់ខាងជើងរបស់ទីក្រុងសេអ៊ូល ព្រមទាំងតំបន់នៅជុំវិញ ដែលព្រិលមានកម្ពស់រហូតដល់២០សង់ទីម៉ែត្រ ។ វាជាព្យុះព្រិលខ្លាំងបំផុតនៅសេអ៊ូល ដែលទីក្រុងនេះធ្លាប់មានព្រិលធ្លាក់ខ្លាំងកាលពី៥២ឆ្នាំមុន ឬតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដែលពេលនោះ ព្រិលបានធ្លាក់កម្ពស់១២សង់ទីម៉ែត្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58FMHMN3Fhq6zJz9PbvdjI81QkB4JA7QFSM5Ph9q2j7eUpWDWjp5NNYDCFvTM3xGuswqj2QcBkptoBBovyB7MNJzcR_ZiOJi9x221znhKR-yKMNyk33vOogXJ8nVqOHuBXkMWH5wtiAUwTfUGkBn3Gq5QdYBDod34ab_SFSuc5CXg2vR3AaJGdzHI18kF/s1920/image_2024-11-28_10-51-32.png

នៅឆ្នាំ២០២៤ ព្រិលនៅតែបន្តធ្លាក់ក្នុងតំបន់ជាច្រើនទៀតរបស់កូរ៉េខាងត្បូង ដែលធ្វើឱ្យភាគកណ្តាល, ខាងកើត និងនិរតី មានព្រិលកម្ពស់ចាប់ពី១០សង់ទីម៉ែត្រ ទៅ២៣សង់ទីម៉ែត្រ ។ ផលប៉ះពាល់ដោយសារព្យុះព្រិលលើកនេះ ធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងស្លាប់ម្នាក់ និងរងរបួស៤នាក់ ក្នុងហេតុការណ៍រថយន្ត៥គ្រឿងបុកគ្នាតាមផ្លូវក្នុងទីក្រុង Hongcheon ភាគខាងកើតប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdy8XqiFVqn2ENw7g36PjDv4VULDAehkmigtpsmBC8w-3Gi6vr3TAbTXNHKDj1nlC8FI2NTqzXurQims9xYJQpXysU20N67ZRgEt-xKEm-5ppldhOXQZQ7QWIhrbmSNmPgLRvcGxenaGPZyn4CW5Thv2CDdfmf3UvEAwQVZZEyX6NKC2Yfn3N0VD6m4C8o/s1170/image_2024-11-28_10-51-31.png
លើសពីនេះ វាធ្វើឱ្យជើងហោះហើរយ៉ាងហោចណាស់ ២២០ជើងនៅអាកាសយានដ្ឋានទូទាំងប្រទេសត្រូវលុបចោលការហោះហើរ ឬយឺតយ៉ាវ ។ ក្រៅពីនេះ អាជ្ញាធរបានបញ្ជាឱ្យនាវាដឹកអ្នកដំណើរ ប្រមាណ៩០គ្រឿងផ្អាកបណ្តោះអាសន្ន ព្រមទាំងបិទផ្លូវធ្វើដំណើរក្នុងព្រៃជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFAHvYWQ9hM5rE7Dy91yc9vISUDSs3PdBasOkhwD3a0vGHqjssKOk1CCa_EJVpBT0PgOyK03A0cGp4GOwB0G5EiVjYkuY8xZWslsM3aL53nIBkAYZIrnksC0J-tJcioO_i1aaVytrFh0EjUbyymDSFkQvTaiirL_-rdGVzvnKQMahVzZjLUBhvCMOJ9Ens/s1170/image_2024-11-28_10-51-30.png

ពលរដ្ឋរស់នៅទីក្រុងសេអ៊ូល ពិបាកធ្វើដំណើរនៅតាមផ្លូវយ៉ាងខ្លាំង ជាពិសេស នាពេលព្រឹក ដោយសារគ្របដណ្តប់ដោយទឹកកក ។ រីឯភ្នាក់ងារសង្គ្រោះបន្ទាន់នៅទូទាំងប្រទេសបានប្រកាសឱ្យពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់បណ្តាលមកពីដើមឈើ និងស្លាកសញ្ញាផ្សេងៗបាក់តាមផ្លូវ ៕