គិតតាំងពីថ្ងៃបើកការដ្ឋានសាងសង់រយៈពេល៣ខែមក គម្រោងព្រែកជីកហ្វូណនតេជោ ហាក់មិនទាន់មានដំណើរការអ្វីបន្ថែមទៀតនោះទេ ខណៈសារព័ត៌មានក្រៅស្រុក និងក្រុមអ្នកប្រឆាំងនឹងរាជរដ្ឋាភិបាល បានលើកឡើងថា គម្រោងនេះបានជាប់គាំងដោយសាររាជរដ្ឋាភិបាលអត់លុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYsnKMpTYX8UGHn-IGy1EK8WBQC7iJIaiY4Lq1wkIOrskH0q2svHtZBCXNNiE45tJPsy_PJ_LvXIhPqYGAR_fvJbqGsdHKn4nJMyhoilO5IhiUt8Qfhjz2CLN-IqMkJ1miSyOQliWcerrjC31PgCxueS_W6udDzL3NllXRFiY_mbrDpjaw8usOY-9ynvnO/s1280/image_2024-11-28_11-07-38.png

ជាការឆ្លើយតបទៅកាន់ការរិះគន់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) បានអះអាងថា៖”គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់ចប់តាមការគ្រោងទុក ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកំណត់និយាមការ ដើម្បីដោះស្រាយផលប៉ះពាល់នានាជូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរព្រែកជីកនោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZpUOF7Yj3-08aR2Ziz8agnJTUo1l3QYBjW6VkPbb5ZYKUUzpyMXPogkH_FNd9Q8rvt24ITSgrfANYd_1XSzcL3K4wMSdt1YDMMfZ3ZtA0MmtBD7-JQNH1bK9W44nhuhBh2tdeJiM2Rg5iEgJyRagfkedD0kQvstRE1o9cnh5J4vrIYkUv-jeBFMWzpEc_/s1280/image_2024-11-28_11-05-54.png

ឧបនាយករដ្ឋមន្រ្តីរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖”ក្រុមអ្នកប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ សូមបញ្ឈប់សកម្មភាពរបស់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASOniA17irXKsTdVJPfRiPEHeqw1W1TeLuTWwU9vtSzjE7eFNdHjwpQEQrLwdq13FspwuEohvy22sz6NjKlLNdLkcji9GaG-iS4JPfXVALwOKwJqukILeBeNQQtflN4c8qR2_lx2bQqt7UXvVRn4-5KvmdmkSs9mSsVBDFJtF8JJ9g0u5ctvAzt2LoX8w/s1280/image_2024-11-28_11-05-54%20(2).png

គួរបញ្ជាក់ផងដែរថា គម្រោងនេះ មានប្រវែង១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប គ្រោងចំណាយទុនសាងសង់ប្រមាណ១៧០០លានដុល្លារ៕