យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយហុងកុងនៅថ្ងៃទី២៧ ខែវិច្ឆិកា បានឱ្យដឹងថាទស្សនិកជនមួយចំនួនបានស្គាល់ Sunny Tai នៅពេលដែលលោកបានបម្រើនៅភោជនីយដ្ឋានអាហារ និងភេសជ្ជៈតាមបែបហុងកុងក្នុងតំបន់ Wong Tai Sin ។ តារាសម្តែងរូបនេះទទួលការកុម្ម៉ង់ពីអតិថិជន សម្អាតតុ យកសំរាមចោល និងលាងចាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnzD8jxw10-kDlcFFySXa6IZAX1ozuhME4f7na7ycdS0A-EtSK8HEtqdDnY6kY0dY1Q2YZzFO1LB8RnqNTNitxxyHu28hTAQ1zzSa8Tr2qSk9WNk22TzjAyZkpKkYKeNaU4X-F9vOUiuoPHLgweNnYOthiVFIUNMZlw0piqFnO65O6YELxqBUbkBg_NdgM/s434/image_2024-11-28_11-16-37%20(2).png

តារាសម្តែង Sunny បាននិយាយថាលោកបានចាប់ផ្តើមការងារនេះកាលពីពីរសប្តាហ៍មុន ក្រៅពីបម្រើអតិថិជន លោកបានរៀនពីវិធីសាស្រ្តគ្រប់គ្រងហាង និងចង់មានជំនាញក្នុងការឆុងកាហ្វេ និងតែទឹកដោះគោ ដើម្បីអាចបើកអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃអនាគត។ តារាសម្ដែងរូបនេះបានបង្ហើបថា អាជីពសម្ដែងរបស់លោកមិនស្ថិតស្ថេរឡើយ ជួនកាលមានការងារ ជួនកាលអត់មាន។ លោកនៅតែដើរតួក្នុងខ្សែភាពយន្តនៅពេលដែលលោកមានឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_45Hm8iaoGBrZW2WYAFtxYsjXFReiAE1B7LecgCzS4UrDpo_OJoaNS5gtlIrbt_Q-BwUseERH9DXwVHsEPC0cqvo7a3YFYO5t-O6X9Obl4Sk9O9mwZe3FP2qUwGTtIbdQsOEafXyPWUMEkE0Bv9hWPKTTFy4zFZknyE_tA2DFb6U-RaOq3GCfwPaYtJY/s830/image_2024-11-28_11-16-37.png

Sunny ស្លៀកពាក់សាមញ្ញជាបុគ្គលិកភោជនីយដ្ឋាន ដំបូងឡើយទស្សនិកជនជាច្រើនបានស្គាល់លោកហើយពួកគេគិតថាតារាសម្តែងរូបនេះកំពុងថតកម្មវិធីទូរទស្សន៍។ តារាសម្ដែងរូបនេះបាននិយាយថា នេះមិនមែនជាការផ្លាស់ប្ដូរអាជីពនោះទេ ប៉ុន្តែគ្រាន់តែជាប្រភពចំណូលនៅពេលដែលលោកមិនបានសម្ដែង។ នៅពេលដែលរូបភាពលោកធ្វើការជាអ្នករត់តុបានសាយភាយនៅលើបណ្តាញសង្គម Sunnyបានសរសេរនៅលើ Weibo ថា លោកមិនខ្មាសនឹងការងាររបស់ខ្លួនទេហើយការងារនេះក៏មិនបានទៅលួចឬឆក់ប្លន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSbViZUVPyZeOsrMRXQRbVfNhGO8kXuKAsfPif72qFdnzzm8I2hixwUJsbCuX5QGH-aHvZM4jyzs64FbQZYhoxF1_CMXKSPccm-xL1qj306cjoRZTxDRV5On8okdO_zEv5ZmjVHypUHds3B2aFIywYgMjjJec872272ZIG9d8EbME2nWQbhW359yaqZ_gb/s680/image_2024-11-27_16-09-15.png

តាមប្រភពបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ Sunny វ័យ៥២ឆ្នាំត្រូវភ្ញាក់ពីដំណេកនៅម៉ោង ៥ ព្រឹក ហើយធ្វើការលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ។ នៅពេលដែលលោកធ្វើការវេនយប់ លោកចេញពីហាងនៅម៉ោង ១២។ ពីរសប្តាហ៍ក្រោយមកនៃរសជាតិធ្វើការនេះលោកបានដឹងថាការបើកអាជីវកម្មអាហារមិនងាយស្រួលទេ ហើយយល់ថាហេតុអ្វីបានជាភោជនីយដ្ឋានជាច្រើនត្រូវបិទ ព្រោះថ្លៃភ្លើង និងទឹកត្រូវការចំណាយច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8fe89odqtifB7wIJwy6p93aw8YvI4h5cQj4TuexUaKL4k5FcXXDl1AQbJAFGjzbfFOKm25z5yPWYffWNxTiV0EfE7ULzGsJEzngScVTqJGLbWhbl_tAXVSHa2bOJu0mceaDaLTwNK6bOo_i_j5IQfXcVV03t7ZBQ4d3L4MGQtVc5v72wFFO9QUuKZaCw/s1444/image_2024-11-27_16-09-16.png

តារាសម្តែង TVB រូបនេះទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃគឺប្រហែល ៣០០ ទៅ ៤០០ដុល្លារហុងកុង ប្រមាណពី ៣៨ ទៅ ៥១ដុល្លារអាម៉េរិក ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ប្រាក់ខែប្រចាំខែគឺជាង ១០,០០០ដុល្លារហុងកុងប្រមាណនឹងជាង១០០០ដុល្លារអាម៉េរិក។ ភាគច្រើនលោកទៅធ្វើការតាមរថភ្លើងក្រោមដី នៅពេលដែលលោកហត់គឺជិះតាក់ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrivE0eYYWqCgMPpzJvfMI_cIv05tJ3wTUjcWVhsQtwLOzwu5e9PU81kyyAFV372N0Af7_bPAWdOGie_lISCz45dew29_5VjoZPhePjJufWZNik5Xwn5Qo7w-bipHOY2yddy5AYA4lshkQyJ_v5pqoPzDYNwHHiD582cYTFE1ieWvR-YDt_NV1ErMs61zY/s1092/image_2024-11-27_16-09-17.png

Sunny Tai បានចូលប្រឡូកក្នុងឧស្សាហកម្មភាពយន្តអស់រយៈពេល៣២ឆ្នាំមកហើយ ហើយជាមុខមាត់ដែលធ្លាប់ស្គាល់នៅលើភាពយន្តហុងកុង ដោយដើរតួជាតួគាំទ្រក្នុងខ្សែភាពយន្តជាង ១៥០ រឿង។ តារាសម្តែងរូបនេះបានលេចមុខក្នុងរឿងភាគ TVB ល្បីៗជាច្រើនក្នុងនោះក៏សម្តែងក្នុងរឿង រាជនីសារព័ត៌មាន (The Queen of News ) ផងដែរ៕