តារាសម្ដែង Jung Woo Sung វ័យ៥១ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាសុភាពបុរសនៅក្នុងកម្មវិធីទូរទស្សន៍កូរ៉េ បានសារភាពថាមានកូនប្រុសម្នាក់ជាមួយតារាម៉ូដែល Moon Gabi វ័យ៣៥ឆ្នាំ។ ទោះយ៉ាងណា អ្នកទាំងពីរមិនដែលបានណាត់គ្នាឡើយហើយតារាប្រុសរូបនេះក៏មានបំណងរៀបការដូចគ្នា។
យោងតាម គេហទំព័រ Dispatch នៅថ្ងៃទី ២៤ ខែវិច្ឆិកា កូនរបស់តារាម៉ូដែល Moon Gabi បានកើតក្នុងខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានរក្សាការសម្ងាត់ដោយគូស្នេហ៍រហូតមកដល់បច្ចុប្បន្ន។ តារាសម្តែង Jung Woo Sung និងតារាម៉ូដែល Moon Gabi បានជួបគ្នាដំបូងនៅឯការជួបជុំសង្គមមួយក្នុងឆ្នាំ ២០២២។ បន្ទាប់ពីនោះ អ្នកទាំងពីរបានទាក់ទងគ្នា និងកាន់តែស្និទ្ធស្នាលកាន់តែខ្លាំងឡើង។ នៅខែមិថុនា ឆ្នាំ២០២៣ Moon Gabi បានជូនដំណឹង ថានាងមានផ្ទៃពោះ។ ចំណែកតារាសម្ដែង Jung Woo Sung រីករាយពេលបានដឹងដំណឹងនេះហើយសន្យាថានឹងទទួលខុសត្រូវចិញ្ចឹមកូន។ យ៉ាងណាមិញ អ្នកទាំងពីរមិនដែលណាត់គ្នា ហើយក៏មិនមានបំណងចង់រៀបការដែរ។
Dispatch បាននិយាយថា ប្តីប្រពន្ធមួយគូនេះបានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ការសម្រាលកូន ដោយពិភាក្សាអំពីការជ្រើសរើសមន្ទីរពេទ្យ និងការថែទាំក្រោយសម្រាលសម្រាប់ម្តាយ និងទារក។ ថ្វីដ្បិតតែមិនមានគម្រោងរៀបការ ប៉ុន្តែអ្នកទាំងពីរព្យាយាមធ្វើឱ្យកូនប្រុសមានសុភមង្គល និងតាំងចិត្តបំពេញតួនាទីឱ្យបានល្អ ។ Jung Woo Sung ថែមទាំងជាអ្នកដាក់ឈ្មោះឱ្យកូនទៀតផង។
ដំណឹងនេះបានកើតឡើងពីរថ្ងៃបន្ទាប់ពី Moon Gabi បានបង្ហោះរូបថតកូនរបស់នាងនៅលើ Instagram សម្រាប់ខួបកំណើតអាយុ ៣៥ ឆ្នាំរបស់នាង។ មិនយូរប៉ុន្មានបន្ទាប់ពី Dispatch បានរាយការណ៍ព័ត៌មាននេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Jung Woo Sung បានបញ្ជាក់ពីព័ត៌មានត្រឹមត្រូវតាមរយៈ Edaily ។ តំណាងតារាសម្ដែងរូបនេះបាននិយាយថា៖ «តារាសម្តែងរូបនេះបានដឹងថាមានកូនកាលពីឆ្នាំមុន ហើយតាំងចិត្តរក្សាកូននោះ។ ក្នុងនាមជាឪពុក លោកនឹងផ្តល់គ្រប់យ៉ាងឱ្យកូនពេញលេញតាមលទ្ធភាពរបស់ខ្លួន»។
Moon Gabi កើតនៅឆ្នាំ ១៩៨៩ ហើយបានធ្វើការជាតារាបង្ហាញម៉ូតបន្ទាប់ពីនាងបានទទួលជ័យលាភីក្នុងការប្រកួត Miss World Bikini ក្នុងឆ្នាំ២០១១ ។បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងកម្មវិធីចម្រុះក្នុងឆ្នាំ ២០១៦នាងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សដោយសារតែរូបរាង «មិនធម្មតា» របស់នាង។ សកម្មភាពរបស់នាងភ្លាមៗត្រូវបានបញ្ឈប់នៅឆ្នាំ ២០២០ដោយការបង្ហោះ Instagram ចុងក្រោយរបស់នាងត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២២។ ការប្រកាសកំណើតកូនរបស់នាងគឺជាការបង្ហោះលើកដំបូងរបស់នាងក្នុងរយៈពេលជាង ២ឆ្នាំ៕










