Home ព័ត៌មានអន្តរជាតិ តើអាចកើតឡើងទេសង្គ្រា.មលោកលើកទី៣ ក្រោយការផ្តល់មីស៊ីលរបស់លោក Biden ទៅឱ្យអ៊ុយក្រែន?

តើអាចកើតឡើងទេសង្គ្រា.មលោកលើកទី៣ ក្រោយការផ្តល់មីស៊ីលរបស់លោក Biden ទៅឱ្យអ៊ុយក្រែន?

64
0

សហរដ្ឋអាមេរិក ៖ លោកឧត្តមសេនីយ៍ឯក Michael Flynn ជាអតីតទីប្រឹក្សាផ្នែកសន្តិសុខរបស់លោក Donald Trump បានអំពាវនាវឱ្យអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កែតម្រូវរដ្ឋធម្មនុញ្ញ ដើម្បីដកលោក Joe Biden ចេញពីតំណែងប្រធានាធិបតីអាមេរិក មុនពេលលោកធ្វើឱ្យកើតសង្គ្រា.មលោក លើកទី៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWP5LpD5-AfsXTWv12I4uLNwhmhIdMRb09CtLQQ6WrVFK7Gl3vsuSzEN0mbZyiXWB4ba5LjelnrHM0WFpARgYCy_aTcvUxzPCG9-qu2PK18lAqrnHIxpmsglXaMZjjF1T5I_JCpjNNC5AhK0gGFhGVcGn4PqypU6xMCOfyTIN4wfcTXj3IedvuwqcooEYL/s1024/image_2024-11-23_12-14-24%20(3).png

ការអំពាវនាវបែបនេះ ក្រោយពីលោក Joe Biden បានអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារទឹកដីរុស្ស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKI1iWtlZn0EpEmaIgt_a5q15o7DfReP_gnFnfjGmzoEWqDTnW29INWH50uSNsDmIL_s3SlpA05Ujogl_pP-j8WjcasNQTjUxttiOdDqcPOqDyWNVeANLLHXhMB6p7L26zyQSnVigK73lDG61C-r-Qf1Pu9-S7ElpqttZAUSf-ValgTlIXizTcD9ze4F1g/s2560/image_2024-11-23_12-14-19%20(2).png

បើទោះទីក្រុងវ៉ាស៊ីនតោនពុំបានបញ្ជាក់ ឬបដិសេធព័ត៌មានអាមេរិកផ្តល់មីស៊ីលឱ្យអ៊ុយក្រែនក្តី ប៉ុន្តែក្រសួងការពារជាតិរបស់រុស្ស៊ីបញ្ជាក់ថា ទីក្រុងគៀវ របស់អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលដែលអាមេរិកផ្តល់ឱ្យវាយប្រហារតំបន់មួយចំនួនរបស់រុស្ស៊ី ។ ក្រៅពីនេះ លោកប្រធានាធិបតី Biden ក៏បានអនុម័តផ្តល់គ្រាប់ផ្ទុះឱ្យអ៊ុយក្រែនទប់ទល់នឹងការវាយលុកពីរុស្ស៊ីផងដែរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjux-P9jrKAd3id8mcaJLiH6zqXp3jvb7Tp3cicWZJCsx4W89l1eIyvaOIAcWBfSGTTDRcR-hF8b9ADG6WRqB5hu1GC5sVRpMxRxSBH_0RymWRzXY8I5XjyJGtXopXSx08rebKPTAGiNVAkL1zp2E6NWYU2Mu2rn_OAdyWB6RYcF67wf6q8cqX78n1jZFcn/s1600/image_2024-11-23_12-14-19.png

    លោកឧត្តមសេនីយ៍ឯក Michael Flynn បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «សភាតំណាងរាស្ត្រអាមេរិកបច្ចុប្បន្ន ត្រូវតែដកលោក Biden ចេញពីតំណែងប្រធានាធិបតីជាបន្ទាន់ ដោយសារលោកបានធ្វើឱ្យអាមេរិកឈានទៅរកសង្គ្រាម ។ លោកស្រី Harris គួរកែតម្រូវរដ្ឋធម្មនុញ្ញ ដើម្បីដកតំណែងលោក Biden ពីព្រោះលោកបាននាំអាមេរិកទៅរកសង្គ្រាមលោក លើកទី៣ ។ ដូច្នេះ សភាតំណាងរាស្ត្រពុំគួរនៅស្ងៀមពុំដោះស្រាយរឿងនេះទេ» ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWimdlkK2mgL-EIDquYXqVIBnochBInoc-Z-tTMsXZ2mhh4Lqtv54ytalpGvaxYCJ0adppvTNkZ5d2S7JzkxqQEJ6WYggGUjNnNmWLejjW7ZkS_-h56lLvYsBOStO7VgujP_MXVaDNIHWkibfSkpzrx7wi4M9mtkq9U0RgFHXwh5Tj-f_2nGEnqmoDnqIf/s768/image_2024-11-23_12-14-24%20(2).png
    គួរបញ្ជាក់ថា លោក Biden នឹងជិតអស់តំណែងជាប្រធានាធិបតីអាមេរិកនាពេលឆាប់ៗ ហើយលោក Trump នឹងឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ទី៤៧ នៅខែមករា ឆ្នាំ២០២៤ ក្រោយពីលោកឈ្នះឆ្នោត ។ ជ័យជម្នះនេះបង្ហាញពីការផ្លាស់ប្តូរនិន្នាការនយោបាយនៅអាមេរិក ខណៈលោក Trump បានសន្យាក្នុងពេលរកសំឡេងឆ្នោតថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក្នុងរយៈពេលដ៏ខ្លី ។ ប៉ុន្តែលោក Biden បែរជាធ្វើផ្ទុយពីគោលនយោបាយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbawWEoXE7VlhtHDB_0ccfumzN6uAlNGO98bGOLZ3P2HFz0wo-mrkNERVhRVh-JdTlQTKniZVfxhC77Usk-yxfWIdYH8hu2ill30vE5F2bjI7n8WWhPOnbSIRcbzb7jWm0VnteS01J68APox9KWfOeqSMSHEZUZgDWf-v-Em35N34fk-QJ7sjH8TyvoE8w/s1280/image_2024-11-23_12-14-24.png

    លោក Trump បាននិយាយមកកាន់សារព័ត៌មាន CNN ថា ៖ «ខ្ញុំនឹងបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ត្រឹមរយៈពេល២៤ម៉ោង ឬត្រឹម១ថ្ងៃប៉ុណ្ណោះ ក្រោយពីជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក» ។ លោកមានគម្រោងជួបជាមួយប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ដោយសារប្រធានាធិបតីទាំង២រូប មានចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួន ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTnECeHhDB1LCxV23cBbj2ODAxgNes2AKvS0LPyZDl2tenHxfwOExHgdP53f4L0bCug_JrOurMCalm9MdganmGcBW4dkOTlMNkHrrolrlqypbNo_049pV5RnuMO2fc6Ch0WB-57TZfo-wuxrfl4HWnT7-8AvnOO3TXwn2nXLA_dWL-bivMaXUbNy0yJ1ZG/s1480/image_2024-11-23_12-14-23.png
    លោក Trump ត្រូវបានគេរាយការណ៍ថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ហើយកន្លងមក លោកធ្លាប់រិះគន់ប្រធានាធិបតីអ៊ុយក្រែន ដែលតែងតែស្នើឱ្យអាមេរិកជួយអ៊ុយក្រែនជាបន្តបន្ទាប់ទាំងថវិកា និងអាវុធ គ្មានថ្ងៃបញ្ចប់ ៕