បន្ទាយមានជ័យ គឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ជិតព្រំដែនថៃ។ ខេត្តនេះមានរមណីយដ្ឋានប្រវត្តិសាស្រ្ត វប្បធម៌ និងធម្មជាតិជាច្រើនកន្លែង ដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ខេត្តបន្ទាយមានជ័យ មានចម្ងាយ ៣៥៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាខេត្តធំជាងគេទី ១០ ប្រចាំប្រទេស។ ដូច្នេះហើយប្រសិនបើលោកអ្នកបានទៅដល់ខេត្តបន្ទាយមានជ័យសូមកុំរំលងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតទាំងនេះឱ្យសោះ៖

១.ប្រាសាទបន្ទាយឆ្មារ៖ គឺជាប្រាសាទបុរាណខ្មែរកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៩ ។ សព្វថ្ងៃប្រាសាទនេះមានសភាពទ្រុឌទ្រោមបន្តិច ប៉ុន្តែនៅតែស្រស់ស្អាតជាទីគយគន់ដែលហ៊ុមព័ទ្ធដោយទេសភាពខៀវស្រងាត់ជាមួយនឹងដើមឈើធំៗ ផ្តល់នៅភាពត្រជាក់ត្រជុំដល់ភ្ញៀវទេសចរ។ ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលល្បីល្បាញខ្លាំងដោយសារជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvyOHk8t5OOAJj2LpCjQDopmOxUWrK2NCcLhw6Q0kumLAJcmugdW7ywoeE2_PNCXLXnkJjgmgjZ2_alFfQI3ShBm4mgonzo4n1VsnwAlZShH6m3rbGGixOs769JZqZakODl3fvxtwvVyHK5fsmGdzPAGEZ7dx_8rlzhzuB_JZTtpacmkpCWGlJ_QLtmZY/s1280/photo_2024-11-23_09-36-46.jpg

២.អាងជើងគ្រុស៖ គឺជាអាងស្តុកទឹកដ៏ធំមួយសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ មិនត្រឹមជាអាងស្ដុកទឹកប៉ុណ្ណោះទេ អាងជើងគ្រុស ក៏ជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតមួយមានសក្ដានុពល សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរទៅទស្សនាកម្សាន្តផងដែរ។ បច្ចុប្បន្នអាងជើងគ្រុសគឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារនៅទីនេះភ្ញៀវទេសចរ អាចគយគន់សុរិយាអស្ដង្គត ជិះទូកមើលសត្វស្លាប និងមានកន្លែងទទួលទានអាហារឆ្ងាញ់ៗយ៉ាងសម្បូរបែប រួមទាំងមានចំណតយានយន្តដ៏ធំទូលាយទៀតផង។ អាងជើងគ្រុសនេះស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយ ៥ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយឆ្មារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxCqArl0VB00-8vm958NZhBiZyqmr1Ovui-TRXyuztIETDQiqmtxbHMAUYCGcLBsLhsEy9bpF0QVOPeXaWABtbSWP0PCZWSebWFYlSdZHxNJf27kd6tNNkAebFLE5SmENEt4O3aYH9X46sZSa_7EV7rykjdFNNaYcoXfs5ZTrS4m4RzfOKvH7KYI1sIFL4/s1100/photo_2024-11-23_09-36-53.jpg

៣.ភ្នំបាក់ និងភ្នំជញ្ជាំង៖ គឺជារមណីយដ្ឋានធម្មជាតិវប្បធម៌ដ៏ស្រស់ត្រកាលមួយ ដែលមានទីតាំងស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នៅទីនោះមានទេសភាពស្អាតខ្យល់អាកាសបរិសុទ្ធ បូករួមនឹងសម្រស់ធម្មជាតិដ៏សម្បូរបែប ដែលភ្ញៀវទេសចរអាចឡើងលើកំពូលភ្នំមើលថ្ងៃលិចនៅក្រុងសិរីសោភ័ណពីលើទាំងមូលបានផងដែរ ជាពិសេសក៏មានល្អាងដ៏ល្អឥតខ្ចោះមួយ ដែលអាចឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តបានប្រកបដោយសុវត្ថិភាព និងសេចក្តីសប្បាយរីករាយទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLwXxpoJTRD448-Uuhth-Doc0Ml6d2nYaJvyIxzUvwKGz26U4_P21ty1JiU3Oo5C6o2QmZw_dPUMBcxOdrYMYcwvOjZRntVapTcCu1bmGTF5E7MleRiQrQHOGHmfI1_tW5qnXbl7hwlzi7LDJASt4CAmvTMxBAuD3F4ujGNgJEyWDdb4HU6ahqGgaQ8qZ_/s1920/image_2024-11-23_12-21-16.png

៤.រមណីយដ្ឋានសួនស្នេហ៍ជនបទ៖ គឺជារមណីយដ្ឋានមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សួនស្នេហ៍ជនបទ ពិតជាមានទេសភាពស្អាតខ្លាំងណាស់ បូករួមនឹងសួនផ្កាជាច្រើនប្រភេទ បរិយាកាសស្រស់ស្រាយបរិសុទ្ធ ធ្វើឱ្យភ្ញៀវទេសចរមិនដែលរំលងរមណីយដ្ឋានកែឆ្នៃមួយនេះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgD6tKut4a_pSA0emuNx2AS4r6EzTAVohs-CTMyCSOWqWp7HpypVwj5IwqxXcwS1M01AIfXNgVsx18ZPME_oyU3aLaqnwYRTrYvWbGctfARZEUMqqz60HM4P9Fq-Gkf3XuR6udymOPHX6oBru6IboeH9JIXKbbIGOGLXchakS0f5qLTgzodSh2kLa7Ph-4/s960/image_2024-11-23_12-21-17.png