Grace Chan បវរកញ្ញាហុងកុង និងជាតារាសម្តែង ភរិយារបស់តារាសម្តែង TVB Kevin Cheng បានច្រានចោលពាក្យចចាមអារ៉ាមអំពីការលែងលះនាពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថា អាពាហ៍ពិពាហ៍របស់ពួកគេនៅតែរឹងមាំ និងមានសុភមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ujorgf8cuOXgM0nTexznIbiJrIiNTzoSFaH9lpagPI2XX3Tjw77Mc-CVuXI43Ye4Sw6y3A8ibxtiUsVHKK3zCscptIqs9MYKfdxGKSo5NntoBGVnITG274rc6vSs3G5NaUMwN5gFsI4zsRAnDRqrgx1mX9atABlbsTD66LWnq8EkGOjRUOpMVGExbDue/s1349/Snapinsta_app_423862746_18173439040293739_4749663269090720514_n.jpg

ក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗកន្លងមក Grace បាន សារភាពថា នាងមិនបានដឹងពីពាក្យចចាមអារ៉ាមនេះថានាងនឹងលែងលះនោះទេ ដោយបានចាត់ទុកការអះអាងចំណងអាពាហ៍របស់នាងនិងស្វាមីមានភាពរង្គោះរង្គើកើតមកពីមនុស្សដែលចង់បង្ករឿង។ «ប្រហែលជាមនុស្សទាំងនោះចង់បង្កើតអ្វីមួយដើម្បីនិយាយ។ វាមិនពិតទេ។ ខ្ញុំបាននៅក្នុងឧស្សាហកម្មនេះអស់រយៈពេល ១១ ឆ្នាំមកហើយ តើអ្វីដែលខ្ញុំមិនបានឃើញ ឬបានឮ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYnGLHkqANTfz_v-FlllR9kIQmO8-R_3wTzgCNZvq1hopriH9GTGe8IhZYEuYtIUoAxyPsxGv6QaL-XGeCC8r7xRe0F0U0iUJCb855sPNQfycNX_mU-X1EYy_txgX063XCZsq3riQq0IbqqiTstG6q7tpR0-pRo3jHb0-AfkXaVvFvm-C3KSN4uZWLzfsM/s1350/Snapinsta_app_465523951_18466806961012753_4414751285864785009_n.jpg
គេហទំព័រមួយចំនួនថ្មីៗនេះបានចោទប្រកាន់ថាគូស្នេហ៍មួយគូនេះកំពុងឈានដល់ដំណាក់កាលនៃការលែងលះ ដោយសំអាងលើការអះអាងថាតារាសម្តែង Kevin បាន «បង្ហាញពណ៌ពិតរបស់លោក»។ Kevin Cheng មានអាយុ៥៥ឆ្នាំជាតារាសម្តែងកើតនៅសហរដ្ឋអាម៉េរិកដែលគ្រប់គ្រងដោយ TVB ទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទីជាច្រើនរឿង។ លោកបានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតនៅ TVB Anniversary Awards ក្នុងឆ្នាំ ២០១១ សម្រាប់តួនាទីរបស់លោកនៅក្នុងរឿង «មេធាវីចិត្តធម៌» (Ghetto Justice) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCaXfxt7M9a7msyjXpVEex4B9smMgIDNswQX7dmqsb7FLdjTbB6Y-KusBGpf-36JCoy7xYFD1GTE2YAPPFrucn6LYTOXK4eRhPA0I7hm-7zp_NdEFPVr9PraILVl59PB8YLvObHQh18H9rCbriW7BlrDOeyta_NF_Riju6731SMLJCh2vZFNxVC16eTmO8/s1350/Snapinsta_app_362259670_18376882462012753_72077499111164904_n_1080.jpg

Grace Chan មានអាយុ ៣៣ ឆ្នាំ ជាតារាសម្តែងមានដើមកំណើតកាណាដា និងជាពិធីការិនី TVB បានឈ្នះមកុដបវរកញ្ញាហុងកុងក្នុងឆ្នាំ២០១៣ មុនពេលក្លាយជាតារាសម្តែង។
គូស្នេហ៍មួយគូនេះបានជួបគ្នាក្នុងឆ្នាំ ២០១៤ អំឡុងពេលថតរឿងរៀងខ្លួនរឿងពីរផ្សេងគ្នាហើយចាប់ផ្ដើមមានទំនាក់ទំនងស្នេហាមួយឆ្នាំក្រោយមកបន្ទាប់ពីបានរួមសម្តែងក្នុងរឿង «ព្រាយជញ្ជក់ឈាម»ឬ (Blue Veins)។ ទោះបីជាមានការបារម្ភពីឪពុកម្តាយខ្លះអំពីគម្លាតអាយុ ២២ ឆ្នាំរបស់ពួកគេក៏ដោយ ក៏ពួកគេបានរៀបការនៅឆ្នាំ២០១៨ ក្នុងពិធីមង្គលការដែលធ្វើឡើងនៅកោះបាលី។ បច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសបីនាក់៕