ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាខ្មែរមួយរូបដែលសាងភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់លំដាប់រងទី៥ Miss Grand International 2022 ។ ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់បានបង្ហើបថានាងនឹងចូលប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ខណៈថ្មីៗនេះនាងត្រូវបានហ្វេនៗជំរុញចិត្តឱ្យចូលប្រកួតកម្មវិធី Miss Universe ខណៈនាងតបថា ពង្រឹងសមត្ថភាពសិន។
គេចាំបានថាកាលពីកន្លងមកនេះជារឿយៗហ្វេនៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតបន្ទាប់ពីនាងទទួលបានផ្លែផ្កាក្នុងកម្មវិធី Miss Grand បានជាប់លំដាប់រងទី៥ ហើយមានបណ្តាហ្វេនៗក្រៅប្រទេសជាច្រើនចាប់អារម្មណ៍ពីបវរកញ្ញាកម្ពុជាច្រើនជាងមុន។ ការជំរុញចិត្តជាច្រើននេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ធ្លាប់បានបង្ហើបដែរថា៣ទៅ៤ឆ្នាំទៀតនាងនឹងចូលប្រកួតវិស័យនេះម្តងទៀត ខណៈនឹងពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះហើយវៃដណ្តើមយកមកុដតែម្តង។
បន្ទាប់ពីកម្មវិធីបវរកញ្ញាចក្រវាល២០២៤បានរកឃើញម្ចាស់មកុដបានទៅលើបវរកញ្ញាដាណឺម៉ាក ហើយកម្ពុជាបានបំបែកប្រវត្តិសាស្រ្តដែលមានអ្នកនាង ប្រាសាទ ដាវីន ជាតំណាងបានជាប់TOPលើកដំបូង ពេជ្រ វត្តី បានចូលរួមអបអរសាទរផងដែរ។ ជាមួយគ្នានេះហ្វេនៗបានជំរុញចិត្ត Miss Grand Cambodia 2022 ចូលប្រកួតកម្មវិធី Miss Universe ។ គណនីមួយឈ្មោះថា «Ah Huy Huy » បានចូលខម្មិនទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា «ចូល Miss Universe ទៅអូន» ខណៈ ពេជ្រ វត្តី បានឆ្លើយតបវិញថា «ចាសបង ពង្រឹងសមត្ថភាពសិនបង»។
គួរបញ្ជាក់ថាចាប់តាំងពីមានឈ្មោះបោះសំឡេងមក បវរកញ្ញារូបនេះទទួលបានផ្លែផ្កាយ៉ាងខ្លាំងមានការងារសិល្បៈហូរចូលមិនចេះដាច់ទាំងការសម្តែងភាពយន្តខ្នាតធំ ទូតសុឆន្ទៈ រួមទាំងការងារនៅឯក្រៅប្រទេសទៀតផង។ ទោះជាយ៉ាងណា ទន្ទឹមនឹងមានភាពល្បីល្បាញ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានរឿងចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមសូម្បីតែការឆ្លើយតបរបស់នាងក្នុងការចូលរួមប្រកួតបវរកញ្ញាចក្រវាលក៏មានអ្នកផ្លែផ្កាឱ្យនាងដែរ៕










