Home ព័ត៌មានអន្តរជាតិ មិនធម្មតាមែន! អ៊ីតាលីប្រកាសលក់ផ្ទះត្រឹម១ដុល្លារសម្រាប់ពលរដ្ឋអាមេរិកណាដែលធុញទ្រាន់នឹងលោក Trump

មិនធម្មតាមែន! អ៊ីតាលីប្រកាសលក់ផ្ទះត្រឹម១ដុល្លារសម្រាប់ពលរដ្ឋអាមេរិកណាដែលធុញទ្រាន់នឹងលោក Trump

86
0

ប្រទេសអ៊ីតាលី ៖ អ៊ីតាលីបានប្រកាសពីគម្រោងគួរឱ្យចាប់អារម្មណ៍មួយ មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតី គឺពលរដ្ឋអាមេរិកណាដែលពុំចង់ស្ថិតក្រោមការគ្រប់គ្រង ឬធុញនឹងប្រធានាធិបតីថ្មី ពួកគេអាចមកទិញផ្ទះនៅតំបន់ជនបទប្រទេសអ៊ីតាលី ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSvLXLfDVyl9ddZMsgB2m_-J_bvdn-CYzIcGOU-zqCgzlH-dYrLETyOZNpKwIpfvAOMppQSVP81EeGCIX-HvMC67gDS707_L7sokO4fST-z0kF1cL0m2PqzG4WTPoTuCZMP-xgt9guhTyivoOhmKsDcnGKqdujd0eLuekKqlv7y8Thp5tywYZfQgwvVnbx/s1080/image_2024-11-21_10-27-21%20(3).png
ភូមិជនបទក្នុងទីក្រុង Ollolai ប្រទេសអ៊ីតាលី បានបង្កើតគម្រោងពិសេសសម្រាប់ពលរដ្ឋអាមេរិកគ្រប់រូបដែលកំពុងស្វែងរកទីលំនៅថ្មី និងចាកចេញពីអាមេរិកដោយសារធុញទ្រាន់នឹងលោក Trump ឈ្នះការបោះឆ្នោត ហើយលោកនឹងកាន់តំណែងជាប្រធានាធិបតីម្តងទៀត គឺពលរដ្ឋអាមេរិកអាចមកទិញផ្ទះនៅភូមិនេះ ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែម្ចាស់ផ្ទះថ្មីនឹងចំណាយប្រាក់ជួសជុល និងតុបតែងផ្ទះដោយខ្លួនឯងមុនពេលរស់នៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcjXycgvPLrHqKI_iW_YOOfHt-tOXASTGvN8kimQr9aZMzlRPKZrRotPuR6QkSC192z8ohLwXP59XLy3o9sHKrgcQKr9qa2aSEDkHM8ScaVvxPqePiAN99jSIsXn_RC0FX7oD_JYnL5JnIdghGdNSJe4yMpuOjsG45hRUWQ50ra6Sy7NUoPbFGMZYQ9AR8/s1600/image_2024-11-21_10-27-17.png
ទីក្រុង Ollolai ស្ថិតនៅលើកោះ Sardinia របស់អ៊ីតាលីមានទេសភាពស្រស់ស្អាតបែបធម្មជាតិ និងស្ថិតនៅឆ្ងាយពីទីក្រុងរ៉ូម ទៅកាន់ភាគអាគ្នេយ៍ ប្រមាណ៤៣៦គីឡូម៉ែត្រ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ចំនួនពលរដ្ឋរស់នៅទីក្រុងបានធ្លាក់ចុះជាបន្តបន្ទាប់ ទើបរដ្ឋាភិបាលអ៊ីតាលីព្យាយាមលើកទឹកចិត្តជនបរទេសមករស់នៅទីនេះដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBoUhkqqQBhOOCpPya99qeqTR7AxkJ2xjTLF2J7FQudQIZ4TbUB0-g0kASvzvxuQBwZtaYkujEv444qZ_IXDXIVH5U9kmQeA-r74RQ2qVrek6-nw9DGarcg9YScQIS66sWLZ9C4mqQFzwU_TMNRSzkWPv_CV6go4824ZPstQV64dmh8gMbkvwmHNELFGE/s3000/image_2024-11-21_10-27-18.png

លោក Francesco Columbu អភិបាលក្រុង Ollolai និយាយថា លោកបានជ្រាបពីលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងមក ទើបប្រកាសពីគម្រោងលក់ផ្ទះនៅអ៊ីតាលីក្នុងគេហទំព័ររបស់ទីក្រុង ។ តើពលរដ្ឋអាមេរិកធុញទ្រាន់នឹងនយោបាយ មែនទេ? បើកំពុងស្វែងរកទីកន្លែងរស់នៅថ្មី ពួកគេអាចមករស់នៅតំបន់ជនបទមានបរិយាកាសស្ងប់ស្ងាត់ ថែមទាំងមានអាហារឆ្ងាញ់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWqSHtStyC-9pXZkXBZ7jHDfz4hP5s94L-Q5erTLcEfd3LwLnTZowq5fvo6Jpq8WF6LxbvxTO7HsqGySqAtHQaCwdNxz9YkrD_Z1uPCtpiqGFN8MjaanLIjp7GD6beOzYdGb-PoJGYWHk-8APcynmHVj8U6tU0OrA7ptQDsHbxgRBxSB5Ln9E4l4kHxzJ/s1200/image_2024-11-21_10-27-21%20(2).png

អភិបាលក្រុង Ollolai ប្រកាសពីគម្រោងលក់ផ្ទះតម្លៃពិសេសសម្រាប់តែពលរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែលោកពុំបានហាមឃាត់ពលរដ្ឋប្រទេសផ្សេងទេ ។ បើពលរដ្ឋប្រទេសផ្សេងចាប់អារម្មណ៍ ពួកគេអាចមករស់នៅអ៊ីតាលីបានដូចគ្នា ប៉ុន្តែពលរដ្ឋអាមេរិកនឹងទទួលបានសិទ្ធិពិសេសកាត់បន្ថយលក្ខខណ្ឌផ្សេងៗពេលទិញផ្ទះ ។ លោកសង្ឃឹមថា ពលរដ្ឋអាមេរិកមកទិញផ្ទះនៅអ៊ីតាលី នឹងអាចជួយជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_sZHmpQGmnvGh_yAMJ9rAITB4_IhjbfIvHx1I-A6CoHLCPvUHaLvd8KxIJgPLpb7l1VaVNV4UOlFByPlyafdPmgK7qknSkeF-qOt90gmYqBTbUnWn8sA_2HnUN80KQj77btHrda6AY3L0OexT6-17MuH7691qVAh1VniftJpqQrMhRq3qtBkA-MAaNiC9/s795/image_2024-11-21_10-27-21.png

លោក Francesco បញ្ជាក់ថា ក្រៅពីការលក់ផ្ទះតម្លៃត្រឹមតែ១ដុល្លារហើយ អ៊ីតាលីនៅមានលក្ខខណ្ឌចំនួន២ទៀត សម្រាប់ពលរដ្ឋអាមេរិក គឺ ៖ ១-ពួកគេអាចទិញផ្ទះមានគ្រឿងសង្ហារិម ក្នុងតម្លៃ១០ម៉ឺន៥ពាន់ដុល្លារអាមេរិក និង២-ផ្ទះស្នាក់នៅបណ្តោះអាសន្ន គឺពួកគេអាចរស់នៅដោយពុំចំណាយប្រាក់អ្វីទាំងអស់ ហើយវាស័ក្តិសមសម្រាប់អ្នកចង់ផ្លាស់ប្តូរបរិយាកាស ឬធ្វើការក្រៅការិយាល័យ (Work From Everywhere) ៕