ទឹកដូងធម្មជាតិបានផ្តល់នូវភាពស្រស់ថ្លា និងមានសារធាតុចិញ្ចឹមជាច្រើនផ្តល់ផលប្រយោជន៍ដល់សុខភាព ហើយទឹកដូងត្រូវបានអ្នកជំនាញផ្នែកចំណីអាហារចាត់ចំណាត់ថ្នាក់ឱ្យស្ថិតក្នុងភេសជ្ជៈជួយសុខភាព បើធៀបនឹងភេសជ្ជៈផ្សេងទៀត ។ ប៉ុន្តែការផឹកទឹកដូងក្នុងបរិមាណច្រើន តើវានឹងផ្តល់ផលល្អដល់សុខភាពដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuxKJXihx1904XRVzFxkTtHecdEasNAw06-NgmNwnR6JAHg5wbzL2xdR5mpO59Zyp_B6udq2j4Wnc8hPr2nEmtS0qEhp5ZH2Tim2NTjxgl2ZYOA_x4oHnvIJy46CeoA4MJ5tISarN-LJSof-k9BMUFSK0kY1h7dO3mZlX_hQZlzY0KlOviR2VmghUfRigs/s810/image_2024-11-19_13-49-26%20(2).png

អ្នកជំនាញចំណីអាហារបញ្ជាក់ថា ក្នុងទឹកដូង២៤០មីល្លីលីត្រ ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជា ៖ កាឡូរី, កាបូអ៊ីដ្រាត, ខ្លាញ់, ស្ករ, កាល់ស្យូម, ផូស្វ័រ, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ។ ទឹកដូងមានជាតិទឹករហូតដល់៩៤% ព្រមទាំងមានខ្លាញ់ និងកាឡូរីតិចបំផុត ទើបវាក្លាយជាភេសជ្ជៈមានកាឡូរី និងស្ករតិច ដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivy-Ebq4qO9lXlFzwQB-Pb2NyRODoxPIH0-duN8dEPnHgJMg2cY3rUL3rxzhikLLAPV8lM9r-gqRJauYS8c_6yIPg62lM2R9VLdAhG1VIYMhZOz4ug_CqIeoMEIOFd8bCMdEvBGdvJDn4oyRuA8owjf81_L9qgxu2834oU6vhLtT50787_A87l8bNK_aSu/s1280/image_2024-11-19_13-49-26%20(3).png

ការផឹកទឹកដូងអាចជួយគ្រប់គ្រងសម្ពាធឈាម ហើយវាផ្តល់ផលល្អសម្រាប់អ្នកហាត់ប្រាណ, អ្នកបែកញើសញឹកញាប់ និងគ្រុនក្តៅ ។ ប៉ុន្តែមុស្សភាគច្រើនសួរថា តើការផឹកទឹកដូងក្នុងបរិមាណច្រើននឹងផ្តល់ផលល្អដល់សុខភាពដែរឬទេ? ចម្លើយ ៖ បើទោះវាជាភេសជ្ជៈជួយសុខភាពក្តី ប៉ុន្តែការផឹកទឹកដូងច្រើនពេកពុំផ្តល់ផលល្អដល់សុខភាពទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ9aDipo5Oy0MgtY7c8UPP77mBLGZS6v2Iy1bVweBIokcQgcq6L7JUZpYThGlildDR5YF9IXyaxPopsZ-pQGZVpUVCMcLMQC9E0lJ4p_WbZfXy-_ajUFjHnNb7uq1Q8mM1VCqha7lA_WvxB4MPS7V_hj0YYyBDT40ZuJVPRNH61GMy4VDLny-HommxLLUJ/s1296/image_2024-11-19_13-49-26.png

លោកវេជ្ជបណ្ឌិត Nguyen Thi Son មកពីមន្ទីរពេទ្យនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និយាយថា គួរផឹកទឹកដូង ចាប់ពី២ផ្លែ ទៅ៣ផ្លែប៉ុណ្ណោះក្នុង១សប្តាហ៍ ឬស្មើប្រមាណ៥០០មីលីក្រាមក្នុង១លើក ។ បើផឹកច្រើនជាងនេះអាចមានផលប៉ះពាល់មួយចំនួន ដូចខាងក្រោម ៖

*បណ្តាលឱ្យសម្ពាធឈាមទាបខ្លាំង ៖ ទឹកដូងសម្បូរទៅដោយប៉ូតាស្យូម ដែលវាជាសារធាតុអាហារសម្រាប់អ្នកមានសម្ពាធឈាមខ្ពស់ ។ ហេតុនេះ ការផឹកទឹកដូងច្រើនអាចបណ្តាលឱ្យសម្ពាធឈាមទាបខ្លាំង, វិលមុខ, ងងឹតមុខ និងបាត់បង់ស្មារតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQDpomMqQWouA1Wi7rhC7wfZx2DSjk-whGUcAV2pX9P2pCWBBwE42AQn0EZWNbLv-pnSMs4C_3we20TBEloq6K_zAESsO-Zn9Bjq2vlngKzODsmSPQsSg4ipf_X3HlorIK2W8vpeE4ZTDtYWrJK-TlshAyqLl7d9ZSruaQkMCM7dkMCTJEHrZ5cGo-1zxt/s810/image_2024-11-19_13-49-27%20(2).png

*ហើមពោះ ៖ ការផឹកទឹកដូងច្រើនក្នុងពេលតែមួយនឹងបណ្តាលឱ្យហើមពោះ ដោយសារមានទឹកក្នុងក្រពះច្រើន ហើយមិនស្រួលខ្លួន ។

*ជាតិស្ករក្នុងឈាមកើនឡើង ៖ ទឹកដូងប្រមាណ១០០មីល្លីក្រាម គឺមានកាបូអ៊ីដ្រាត ប្រមាណ៥ក្រាម ។ ហេតុនេះ អ្នកមានជំងឺទឹកនោមផ្អែម គួរផឹកទឹកដូងក្នុងបរិមាណសមល្មម ដើម្បីការពារជាតិស្ករក្នុងឈាមកើនឡើង និងជំងឺផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw8fdwCPRymC8iyfBZutaB9y3SlQX565X8bm7Ye6_mmXGFnY-hl3Q0L9pm5jb2fOSQEuuSexmAP8Xm5qStU_7DypDKkAWVfBeMVlWFM3BL3Z2gS0UkRM6V2vCrlVi-5TZRHL_TSva23rJfUybpUvwpIKEVgdNwypfyI6fovv7nlpbkFFRf65CMQQa_2caV/s1100/image_2024-11-19_13-49-27.png

*អតុល្យភាពអេឡិចត្រូលីត ៖ អតុល្យភាពអេឡិចត្រូលីត ឬភាពខុសប្រក្រតីរបស់អេឡិចត្រូលីត កើតឡើងនៅពេលកម្រិតប៉ូតាស្យូម និងសូដ្យូមក្នុងឈាមកើនឡើង ឬធ្លាក់ចុះខ្លាំង ។ ការផឹកទឹកដូងជាបន្តបន្ទាប់នឹងធ្វើឱ្យប៉ូតាស្យូម និងសូដ្យូមប្រែប្រួលក្នុងឈាម និងល្បឿននៃលំហូរឈាមទៅកាន់បេះដូងថយចុះ ។ វានឹងធ្វើឱ្យចង្វាក់បេះដូងគ្មានស្ថិរភាព និងមានគ្រោះថ្នាក់ដោយសារបេះដូងឈប់លោត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEN-W_UzyBcWdB5A3Esq5t-OM2JvRn_fVYbyXD_o9hNqLwgyvWAnImFix65U4qgAAGCGIlESHNu9yLaPhgOpgzADV116xGr_ZNh4ZZHAjFojzpFTyb2WR8ELLuYArblWHZm-2uXfLWbfSJIO22IinJmipX-9F8sbMnw1A1Ytkkyu9Iee5DfL0ZIQFxzwHe/s1600/image_2024-11-19_13-49-28.png
*ប៉ះពាល់តម្រងនោម ៖ ពេលផឹកទឹកដូងច្រើននឹងធ្វើឱ្យឈឺបត់ជើងតូចញឹកញាប់ ហើយវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោម ឬតម្រងនោមធ្វើការធ្ងន់ ឬខ្សោយតម្រងនោម ។ គួរផឹកទឹកដូងក្នុងបរិមាណសមល្មម មិនផឹកច្រើនពេក ដោយសារវាមានគ្រោះថ្នាក់ដល់សុខភាព ៕