ចំពោះស្ត្រីមេផ្ទះគ្រប់រូបប្រាកដជាចង់ដឹងហើយថា តើអាហារប្រភេទណាខ្លះដែលមិនមានថ្ងៃផុតកំណត់ ក៏ដូចជាទុកកាន់យូរកាន់តែល្អ កាន់តែមានតម្លៃ កាន់តែឆ្ងាញ់។ ដូច្នេះហើយ KBN News នឹងនាំប្រិយមិត្តមកស្គាល់ពីអាហារដែលមិនចេះហួសដឺឡេទាំង ៥ មុខដូចខាងក្រោម៖

១.អំបិល៖ គឺជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយ ដោយជាទូទៅអំបិលត្រូវបានគេប្រើញឹកញាប់ដើម្បីការពារអាហារពីផ្សិត និងបាក់តេរី រួមទាំងបន្ថែមរសជាតិ។ លើសពីនេះ អំបិលក៏ជាសារធាតុរ៉ែដ៏សំខាន់មួយសម្រាប់សុខភាពរបស់មនុស្សម្នាក់ៗផងដែរ ដូច្នេះហើយវាមិនចេះខូច ឬហួសដឺឡេនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4CXvlXbMcJ828KRDSaX_6H7zbIqk_XJ25OymfIamXQrqR0n6E1YRifG-SvnB9OG-E2BKNgnl_lKUH5JbIzg0IEXBnx0iM0jlWYenptx0zRfkJNpAhnzVGaZVT167Cvvp28VjO4A_tRTWQLWfBeCifLThcY7ly034hx7xNn2_XwA3Yli6u9eMmcecyVjr/s1024/image_2024-11-19_13-56-30.png

២.ប្រហុក៖ គឺជាគ្រឿងទេសខ្មែរប្រើជាអាហារបន្ថែមក្នុងម្ហូបខ្មែរ ដូចជាសម្ល និងទឹកជ្រលក់ជាដើម។ ប្រហុកត្រូវបានធ្វើឡើងដោយប្រើត្រីផ្សេងៗ ជាមួយរសជាតិប្រៃ និងក្លិនខ្លាំង។ ប្រហុកមានគុណភាពល្អបំផុតត្រូវទុកចោលរហូតដល់ ៣ ឆ្នាំឬយូរជាងនេះ ដូច្នេះវាមិនងាយផុតកំណត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHM0S8tesuujJHw4zEBrDypuWm1ds068xtu6L-KgJAFN7ZI4a3aTFa2HKVPWWeVp3FiPZhHyLSX5Cmu7YN0EiM5YRRQgO2esfrDC5L4cBJIp7dnP8709BLasbQ9AxtvCz8OP4rAYtNBuPNtqmp-lPG3Z3boC3j06M6QzjMSz7mjOy_ydvvhTwFXlEIWe9x/s960/image_2024-11-19_13-56-30%20(2).png

៣.ទឹកឃ្មុំ៖ គឺជាសារធាតុធម្មជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីខ្លាំង និងរក្សាទុកកាន់តែយូរកាន់តែឆ្ងាញ់ ដូច្នេះទឹកឃ្មុំគ្មានកាលបរិច្ឆេទផុតកំណត់ឡើយ។ ហើយអ្នកក៏មិនចាំបាច់រក្សាទុកវាក្នុងទូទឹកកកដែរ ដោយគ្រាន់តែរក្សាទុកក្នុងកន្លែងត្រជាក់ និងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យទៅបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKxWKimGMQCWJGusgXGZvYq6yRE6DEPU7QIRxXlG92GrVWKU1Y7qtg8wxogqWD1l-hKfhB6djIQz9irXKmcIibIjz_921jKgXa7frLFpJiPzzAzhFoQqMkc0cmP4pnGdImB3JhWWsAUHVgQAh44RhqG743_0Y0ciWGWKDLoJrY_iP7aH8Dl04QogYGf8-T/s1155/image_2024-11-19_13-56-30%20(3).png

៤.ទឹកស៊ីអ៊ីវ៖ ទឹកស៊ីអ៊ីវគឺជាគ្រឿងផ្សំមិនអាចខ្វះបាននៅក្នុងផ្ទះបាយ និងត្រូវបានគេប្រើប្រាស់គ្រប់គ្រួសារ។ ទឹកស៊ីអ៊ីវអាចប្រើសម្រាប់ជ្រលក់ ឬធ្វើម្ហូបពេលកែច្នៃ ដោយវាមានរសជាតិសម្បូរបែប។ លើសពីនេះទឹកស៊ីអ៊ីវក៏ជាអាហារដែលអាចរក្សាទុកបានយូរផងដែរ ប្រសិនបើទឹកស៊ីអ៊ីវនោះសុទ្ធល្អ និងគ្មានសារធាតុបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnWmhhiU10HCr2DRT1tGbImoFMzyp0BxM-LOjBjBEfw6l5LtUJRQ5ejsmUuNh3lybnDxvfid402ml2yTP3UIN4gPZaR7WRDcXxpXqEmFwTOZdBiSPyaJL0eahRsQSITteo9xZBwv3OxUkd6iiOgGZzKTBPVgwJLjAarA1FsyRypE1QQdCJa8RfbzV2Wk4/s1302/image_2024-11-19_13-56-31.png

៥.គ្រឿងស្រវឹង៖ ស្រាគ្រប់ប្រភេទ គឺជាភេសជ្ជៈពិសេស ទុកកាន់តែយូរ កាន់តែជ្រួតជ្រាប តម្លៃក៏កាន់តែខ្ពស់ រសជាតិក៏កាន់តែល្អ និងត្រូវបានមនុស្សជាច្រើនចូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរចំណាំថាមានតែស្រាដែលផលិតពីគ្រាប់អង្កសុទ្ធប៉ុណ្ណោះ ដែលអាចរក្សាទុកបានយូរ ហើយមិនខូចគុណភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy2JMiSWBtFpglEqThcKOpKMgtF4BcRuBtkKGZpyhWkGus2CSTZmI8MoihLX-2GlWvvCG0LqZFK3eRETjhVMKObx0d0z_mlteE8m1Cqve6LjB5jFYzyx4frQQ2V_NsVnTpaS1uzo6z94OKiWoDHHFlXVxt2OUFb19_TihqFM3dueS70ATYulJ8tO-I-WlJ/s1344/image_2024-11-19_13-56-31%20(2).png