សហរដ្ឋអាមេរិក៖ ក្តីស្រម៉ៃរបស់លោក Elon Musk ក្នុងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ ទំនងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដោយបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗចំពោះកម្មវិធីព្រះច័ន្ទរបស់ NASA ។
កម្មវិធី Artemis របស់ NASA មានគោលបំណងប្រើប្រាស់រ៉ុក្កែត Starship របស់ SpaceX ដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទជាមុនសិន ដែលនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មនៅភពអង្គារនាពេលអនាគត។ .png)
ទោះបីជាបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទនាពេលខាងមុខក៏ដោយ កម្មវិធីនេះគឺផ្តោតលើភពក្រហមនោះទេ មានន័យថា Elon Musk មានបំណងបញ្ជូនមនុស្សទៅកាន់ភពអង្គារតែមួយប៉ុណ្ណោះ ដូច្នេះព្រះច័ន្ទគ្រាន់តែជាការបាញ់បង្ហោះសម្រាប់គោលដៅរបស់លោកក្នុងការទៅដល់ភពព្រះអង្គារប៉ុណ្ណោះ។ ហេតុនេះលោកមានបំណងចង់គ្រប់គ្រងតែភពអង្គារមួយនោះទេ នេះបើយោងតាមប្រភពសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ ខែវិច្ឆិកា។ 
លោក Doug Loverro ទីប្រឹក្សាឧស្សាហកម្មអវកាស ដែលបានដឹកនាំផ្នែករុករករបស់ NASA បាននិយាយថា មូលហេតុដែលជ័យជំនះរបស់ Trump អាចជួយឱ្យ Elon Musk សម្រេចក្ដីស្រម៉ៃក្នុងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ គឺដោយសារ Trump មានគោលជំហររឹងមាំ និងមានផែនការភពអង្គារប្រាកដនិយមជាង ខណៈប្រធានាធិបតីផ្សេងទៀតមិនសូវគាំទ្រផែនការរបស់ Elon Musk ឡើយ។
គួរបញ្ជាក់ដែរថា កាលពីខែតុលាកន្លងទៅ Elon Musk បានចំណាយប្រាក់ចំនួន ១១៩ លានដុល្លារសម្រាប់យុទ្ធនាការរបស់លោក Trump និងបានផ្សព្វផ្សាយដោយជោគជ័យនូវគោលនយោបាយអវកាសរបស់ខ្លួន។ ដូច្នេះហើយនេះជាមូលហេតុដែលមហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៥២ ឆ្នាំរូបនេះគាំទ្រ Trump និងបានជ្រៀតចូលក្នុងផ្នែកនយោបាយ៕










