កូរ៉េខាងត្បូង៖ អេក្រង់ដែលអាចលាតសន្ធឹងបានច្រើនដំបូងបង្អស់របស់ LG អាចបង្កើនទំហំអេក្រង់ពី ១២ អ៊ីញដល់ ១៨ អ៊ីញ មានន័យថា អេក្រង់នេះអាចបត់ទៅមុខទៅក្រោយក៏បាន ទៅឆ្វេងទៅស្តាំក៏បាន ខណៈពេលដែលវាផ្តល់នូវគុណភាពបង្ហាញខ្ពស់ ១០០ ភីកសែលក្នុងមួយអ៊ីញ ជាមួយពណ៌ក្រហម បៃតង និងពណ៌ខៀវពេញ។
ថ្មីៗនេះក្រុមហ៊ុនផលិតអេក្រង់របស់កូរ៉េខាងត្បូង LG Display បានប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា ខ្លួនបានទទួលជោគជ័យក្នុងការអភិវឌ្ឍន៍អេក្រង់ដែលអាចលាតសន្ធឹងបានច្រើនជាងគេដំបូងបង្អស់របស់ពិភពលោក ដែលអេក្រង់នេះប្រើបច្ចេកវិទ្យា microLED ជាមួយនឹងអត្ថប្រយោជន៍នៃការពង្រីកតំបន់ ៥០%។ យន្តការបំប្លែងពីទំហំ ១២ អ៊ីង ដល់ ១៨ អ៊ីង គឺដោយសារការប្រើប្រាស់សម្ភារៈមូលដ្ឋានប្លាស្ទិក។ 
ភីកសែល microLED ទំហំ ៤០ μm មានភាពជាប់បានយូរជាង ១០,០០០ ដងនៃការលាតសន្ធឹង និងរក្សាដង់ស៊ីតេភីកសែល ១០០ ppi ទោះបីជាស្ថិតក្នុងលក្ខខណ្ឌសីតុណ្ហភាពខ្លាំង ឬផលប៉ះពាល់ដូចជាដំណក់ទឹកក៏ដោយ។ ជាមួយនឹងអេក្រង់រួមបញ្ចូលគ្នាបានល្អឥតខ្ចោះ ដែលអនុញ្ញាតឱ្យលាតសន្ធឹង បត់ និងរមួលបាន ក្រុមហ៊ុន LG បាននិយាយថា អេក្រង់ទាំងនេះនឹងអនុវត្តយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មផ្សេងៗ ចាប់ពីម៉ូដសម្លៀកបំពាក់ និងឧបករណ៍ពាក់រហូតដល់ការចល័ត។

អេក្រង់ដែលអាចលាតសន្ធឹងបានច្រើនមិនត្រឹមតែស្តើង និងស្រាលប៉ុណ្ណោះទេ ថែមទាំងអាចប្រកាន់ខ្ជាប់នូវផ្ទៃកោងមិនទៀងទាត់ដូចជាសំបក និងស្បែកជាដើម។ បន្ទាប់ពីជោគជ័យក្នុងការអភិវឌ្ឍន៍អេក្រង់ដែលអាចលាតសន្ធឹងបានច្រើនជាងគេដំបូងបង្អស់របស់ពិភពលោក បច្ចុប្បន្នក្រុមហ៊ុន LG ក៏កំពុងកំណត់គោលដៅលើកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ ដូចជាអេក្រង់រថយន្តដែលមានប៊ូតុងប៉ះអណ្តែត ដែលអាចចុចដោយផ្ទាល់នៅលើអេក្រង់សម្រាប់បទពិសោធន៍ដ៏ឆ្លាតវៃនៅពេលបើកបរ ឬឯកសណ្ឋានអ្នកពន្លត់អគ្គីភ័យដែលមានបន្ទះបង្ហាញព័ត៌មានចាំបាច់ក្នុងពេលវេលាជាក់ស្តែង៕










