Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីនឹងហាមឃាត់ពលរដ្ឋអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម និងបដិសេធការស្នើរបស់ Meta

អូស្ត្រាលីនឹងហាមឃាត់ពលរដ្ឋអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម និងបដិសេធការស្នើរបស់ Meta

54
0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ប្រទេសអូស្ត្រាលីនឹងហាមឃាត់ពលរដ្ឋអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម បើទោះជាក្រុមហ៊ុន Meta ម្ចាស់របស់ហ្វេសប៊ុក អំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលីប្រគល់តួនាទីកំណត់អាយុអ្នកប្រើប្រាស់ទៅឱ្យ Google និង Apple ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzXwFj0Ub8IWkCjYSPmyeYcOQB5J1LkllWPUQOj9ganeCvA7O6bSXTclZ7vTT4DkGRne-Z0bhyvR7-1IRtjs_vzmvXuX4KoQlY2Z-WYsMMlllJxxC5XdeF0TSIidu2vB7OpO0QdN_Qwmr7SEhIi1kDSbhuIwu4c_ag6VCjtmAm7UdhpM0pq91UGp8MD7dh/s830/image_2024-11-12_08-27-37.png

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុង Canberra ប្រទេសអូស្ត្រាលីថា ច្បាប់ហាមឃាត់យុវជនប្រើប្រាស់បណ្តាញសង្គម ត្រូវបាននាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ប្រកាសកាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមក ។ ច្បាប់នេះនឹងដាក់ជូនរដ្ឋសភា នៅថ្ងៃទី១៨ ខែវិច្ឆិកា និងរង់ចាំការអនុម័តច្បាប់រយៈពេល១២ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh-MmVd3-Kdiz4SpMLb6sSMGMQwX0FTV466cXBdMMzyLbxRjcarDRcGi3B88w_rXUa76NwO0__OsoC5R7c85STWLHgXjb8bQ9CygkCTM3oGKUk4P1o7jKnXFoAVGjK55pghm7gSfsDPDfPyJbO3qm1aUUetVo1T74hB3eTA27cyXlRXp_-BBr51oyQevdY/s1500/image_2024-11-12_08-27-37%20(2).png

ប៉ុន្តែច្បាប់នេះពុំបានកំណត់ថា តើចាំបាច់ត្រូវការទិន្នន័យរបស់បុគ្គលបែបណាខ្លះ ដើម្បីបង្ហាញពីអាយុអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម ឬក្រុមហ៊ុនត្រូវប្រឈមនឹងការដាក់ទោសដូចម្តេចខ្លះ ក្នុងករណីល្មើសច្បាប់ ។ ក្រៅពីនេះ រដ្ឋាភិបាលពុំទាន់បញ្ជាក់ពីឈ្មោះរបស់បណ្តាញសង្គមណាខ្លះ ដែលអូស្ត្រាលីគ្រោងហាមឃាត់ពលរដ្ឋអាយុក្រោម១៦ឆ្នាំប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsB0tO93g0BKL33deC6eL_usYDA4e2a4JurUA-r1vQeioVEPVLd1agAniqLxn6YFYcHhX3kaInqGD5kQK4XtOJuCtqWb9OjwIuiUX6xdMmqR154ISdZw7FmLCtBpNK-xMkVkpPwsFx5RUnown3jWmUjFZCmi65cmqc5Y4W2CPJzT9DwVcZu58SUc0fCp3q/s2048/image_2024-11-12_08-27-38%20(2).png

អ្នកស្រី Mia Garlick ប្រធានគោលនយោបាយក្នុងតំបន់របស់ក្រុមហ៊ុន Meta នៅប្រទេសអូស្ត្រាលី និយាយថា បើទោះជាក្រុមហ៊ុន Meta យល់ស្របករណីយុវជនគួរតែមានបទពិសោធន៍សមស្របនៅលើបណ្តាញសង្គមតាមអាយុពួកគេក្តី ប៉ុន្តែអូស្ត្រាលីនឹងអនុវត្តដូចម្តេច? វានឹងល្អប្រសើរជាង បើអូស្ត្រាលីឱ្យក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញសង្គម ដូចជា ៖ Google និង Apple កំណត់អាយុអ្នកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia-U4OmtbQAsrlpZs4z9lKoKUZebwm_yeUv08Te7TVJh1Beie2nEtmGG_Ql-rAsKcAYDhrsZbOscipO6iDHNljBkYC8wOyMUqirkrZOR-hI9cj_YzN4VMY8MB4XdxqdS96oAt4cV9T1dZbNuAgxR3lWzxT4FakmTOETcF0znhCN3CzfflujqttjhmoFq3v/s1480/image_2024-11-12_08-27-38.png

ចំណែកបណ្តាញសង្គម TikTok និង X ពុំទាន់លើកឡើងពាក់ព័ន្ធនឹងច្បាប់ថ្មីរបស់អូស្ត្រាលីទេ ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានបដិសេធការស្នើរបស់ Meta ដោយលោកថ្លែងថា រដ្ឋាភិបាលបានអនុវត្តត្រឹមត្រូវ បើទោះជាច្បាប់ពុំអាចហាមឃាត់កុមារប្រើប្រាស់បណ្តាញសង្គមទាំងស្រុងក្តី ប៉ុន្តែខ្លឹមសារច្បាប់បានបញ្ជាក់ពីផលប៉ះពាល់ក្នុងសង្គម ៕