Home ព័ត៌មានអន្តរជាតិ ធ្លាប់ដឹងទេថាការដាក់ទឹកសុទ្ធជុំវិញមនុស្សស្រវឹ.ង តាមផ្លូវនៅជប៉ុនមានអត្ថន័យដូចម្តេច?

ធ្លាប់ដឹងទេថាការដាក់ទឹកសុទ្ធជុំវិញមនុស្សស្រវឹ.ង តាមផ្លូវនៅជប៉ុនមានអត្ថន័យដូចម្តេច?

111
0

ប្រទេសជប៉ុន ៖ បើមានអ្នកណាម្នាក់ស្រវឹ.ង ដេកនៅតាមផ្លូវ និងពុំអាចធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង ពលរដ្ឋជប៉ុនតែងតែយកទឹកបរិសុទ្ធមកដាក់ជុំវិញខ្លួន ឬដាក់នៅខាងមុខអ្នកនោះ ។ ពលរដ្ឋជប៉ុនមានទម្លាប់បែបនេះស្ទើរគ្រប់ទីកន្លែង ហើយពុំសូវមានអ្នកដឹងពីអត្ថន័យទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjibZbAvQf0vusQqfMrFX6wOk_g-nXjeqd2n2FY3eeC1KYHgs7-A2TAinWLLVHH-EAhMZDWGUEcp2-ZXaoBK5MtNxPRg4oMWvqwZJsPAM9a1EcopRlP45ittiJ6h3jb5Mq-kNjkHCrOzgN9JOiC0KtLExDZKB21qh3fv9-y2GfyMKpBZjJpZbhvaRh2HboM/s1600/image_2024-11-12_08-23-04.png

ការផឹកស្រាក្រោយចេញពីធ្វើការបានក្លាយជាផ្នែកសំខាន់មួយនៅប្រទេសជប៉ុន ជាពិសេស ក្រោយពេលបញ្ចប់ការងារនឿយហត់តែងតែមានការប្រមូលផ្តុំមិត្តរួមការងារ ឬមិត្តភក្តិផ្សេងទៀតផឹកស្រាដើម្បីកាត់បន្ថយភាពតានតឹង, បង្កើតទំនាក់ទំនង និងរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTVEMhb7gTQWwf0AjGUuRZvnW7EN0CsEJ4I9jqga03kmSqmKdcq4LnuHCL3-zEUVXQWf05YwC8kNHx8-FhSrGXMagLDVldYIgvmS_l-ozojvdABD8CqwkEU2hyphenhyphen8F62nvbhywompttAN9kECyjPGihKmzx8j1Ol6PZAV5MeqGDZ7-KX-hKtu-YBKW8bbHSz/s736/image_2024-11-12_08-23-56%20(2).png

ពេលផឹកស្រាច្រើនជ្រុល ពួកគេពិបាកធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ទើបសម្រេចចិត្តដេកនៅតាមផ្លូវសាធារណៈ ឬកន្លែងផ្សេងៗ ។ នៅតំបន់មនុស្សអ៊ូអរ ដូចជា ៖ តំបន់ឈិប៊ូយ៉ា និងឈិនជូគុ ក្នុងទីក្រុងតូក្យូ ពលរដ្ឋជប៉ុនតែងតែដាក់ទឹកបរិសុទ្ធ ឬភេសជ្ជៈផ្សេងៗជុំវិញខ្លួនមនុស្សស្រវឹង ដើម្បីឱ្យផឹកហើយមានអារម្មណ៍ស្រស់ស្រាយ និងឆាប់បាត់ស្រវឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSLpP6tKCks6Wl29URK7Uv-DSEpGfUQRIh6rgCCrdw-ItJ9HsP__0teuo7Qcs5Q_F4janrmokEBrxpjjThfILjfwtTYY8Pk4dzSzluv1I-WEuwFqBpzz5uc-6bRljR7nsjc7sPPbNiDfcsMFcxS5VZuGlk2pOwV_Ug3wVOnz1lRfwhEA3tLanoQ0i3dvAV/s880/image_2024-11-12_08-23-56.png

រូបភាពមួយក្នុង Twitter បានទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង គឺមានយុវជនម្នាក់ស្រវឹងខ្លាំងរហូតពុំអាចក្រោកឈរបាន ហើយត្រូវអង្គុយក្បែរផ្លូវ ។ ពលរដ្ឋជប៉ុនដែលដើរកាត់មុខយុវជននេះ ក៏បានយកទឹកបរិសុទ្ធម្នាក់១ដបមកដាក់នៅខាងមុខយុវជន ដើម្បីឱ្យផឹកហើយមានអារម្មណ៍ស្រស់ស្រាយអាចដើរទៅផ្ទះយ៉ាងសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixsz82gJKBhZPiCw-8MuMynZxH-Q4a7nyKokZ3-qaxkC4rJl6-lgnj2hCWj23ib_HvQKpO8SsS-KZkHSPMWfDl7Snv1rzKW7FHQALc5ZTNCyjfYdSt5dS4790PiBisG9vNnpOPTj6eGGsa2GN3W04br08_GAC6ss0oXI3Mg9opj9jM299oBwy155TffBKq/s1170/photo_2024-11-11_15-46-50.jpg

ការដាក់ទឹកបរិសុទ្ធនៅជុំវិញខ្លួន ឬនៅខាងមុខមនុស្សស្រវឹង បានកើតឡើងស្ទើរគ្រប់ទីកន្លែងនៅប្រទេសជប៉ុន ជាពិសេស តាមទីក្រុងធំៗ ។ ពលរដ្ឋជប៉ុនគិតថា ការជួយមនុស្សស្រវឹង គឺជាផ្នែកមួយនៃការទទួលខុសត្រូវក្នុងសង្គម ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ និងមានទម្លាប់ជួយអ្នកដទៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0zg6Jj2tqIyypficqKqSJvMZQN664KnUjs-ei2ATJ_aOuvh-s6BHDnvgyFhF39sHjaYFzM11vGZEz1p980cYSGbZzcR6MVIojJluZqSh61u1Oa1B9CAOtn9dKH_KQ9jPIyo_CKoVfu2hA5udXMm2SDFGwHJfDpmb5w_2kY48_wic6PczrJSGNfwiFkMYq/s1440/image_2024-11-12_08-23-05.png

ចំណែកជនបរទេសឃើញរូបភាពនេះហើយបានសរសេរពីទឹកចិត្តដ៏ល្អរបស់ពលរដ្ឋជប៉ុនយ៉ាងខ្លាំង និងមើលឃើញថា បើទោះជាពុំបានជួយអ្វីច្រើន ប៉ុន្តែពលរដ្ឋជប៉ុនបានយកចិត្តទុកដាក់ខ្លាំងលើសុវត្ថិភាព និងសុខភាពអ្នកដទៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEZ1cEJKrN9EMvbXB-DXAGZbLjBblVrIUh7cAdAbeUlBM37pHWuB3fYhOGO4MHGrjmbtrfIfKwgC7PnMt6oBo_BfbnaqITY_Mu51qH2YNFAOvo1vCQpBZv1oIRcskbTRpOOOqJlnvpxAfagwLKMja5mEO_0FGefGu-eyxy0zSGllgIfAiHpv5t8iE_nTZV/s1280/photo_2024-11-11_15-46-50%20(2).jpg
ការផឹកស្រានៅជប៉ុន មិនត្រឹមតែជាការសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកសំខាន់នៃការបង្កើតទំនាក់ទំនងក្នុងសង្គម ហើយការផឹកស្រាក្រោយចេញពីធ្វើការបានធ្វើឱ្យពួកគេកាត់បន្ថយភាពតានតឹង និងរឹតចំណងមិត្តភាពខ្លាំងឡើង ។ ហេតុនេះ បើមានអ្នកស្រវឹងនៅតាមផ្លូវ ពួកគេតែងតែជួយគ្នាដើម្បីបង្ហាញពីការគោរព និងយកចិត្តទុកដាក់ ៕