ប្រទេសប្រេស៊ីល៖ សត្វខ្យាដំរីជាច្រើនក្បាលបានកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសប្រេស៊ីល ដែលបង្កឱ្យមានការព្រួយបារម្ភ និងបង្កគ្រោះ.ថ្នាក់ដល់មនុស្ស។
យោងតាម Yahoo News ខ្យាដំរីគឺជាសត្វពិសដ៏សាហាវបំផុតកំពុងគំរា.មកំហែ.ងប្រទេសប្រេស៊ីល ដែលបង្ខំឱ្យប្រទេសនេះត្រូវផលិតថ្នាំជាបន្ទាន់ និងបង្កើនតម្រូវការថ្នាំបន្សាបយ៉ាងឆាប់រហ័សបំផុត។
Thiago Chiariello អ្នកសម្របសម្រួលផលិតកម្មនៅនាយកដ្ឋានពិសោធន៍ថ្នាំខ្យាដំរីនៅវិទ្យាស្ថាន Butantan ក្នុងទីក្រុង Sao Paulo បាននិយាយថា មូលហេតុដែលសត្វខ្យាដំរីកើនឡើងគឺដោយសារបរិយាកាសក្តៅ ដូច្នេះការរំលាយអាហាររបស់សារពាង្គកាយទាំងនេះក៏កើនឡើង ធ្វើឱ្យពួកវាកាន់តែសកម្ម បរិភោគកាន់តែច្រើន និងបន្តពូជឥតឈប់ឈរ។ លើសពីនេះ ទីក្រុងក៏បង្កើនចំនួនសត្វកន្លាតដើម្បីកាត់បន្ថយសត្វមួយចំនួន ខណៈពេលដែលសត្វនេះគឺជាអាហារឆ្ងាញ់សម្រាប់ខ្យាដំរី ដែលនេះធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះទីក្រុងក៏បង្កើនកាកសំណល់ ធ្វើឱ្យខ្យាដំរីមានឱកាសក្នុងការរីករាលដាលខ្លាំង ដែលបង្កគ្រោះថ្នាក់កាន់តែច្រើនដល់មនុស្ស។ កាលពីឆ្នាំមុន មានអ្នកស្លាប់ចំនួន ១៥២ នាក់ដោយសារខ្យាដំរីខាំនៅក្នុងប្រទេសប្រេស៊ីល ខណៈដែលចំនួនពស់ចឹកមានចំនួន ១៤០ ក្បាល។ ហើយក្នុងឆ្នាំ ២០១៩ ក៏មានអ្នកស្លាប់ដោយសារខ្យាដំរីខាំដែរ ប៉ុន្តែមានត្រឹមតែ ៩៥ នាក់ប៉ុណ្ណោះ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល សត្វខ្យាដំរីសរុបចំនួនជាង ២០០,០០០ ក្បាលត្រូវបានកត់ត្រាកាលពីឆ្នាំមុន ពោលគឺកើនឡើង ២៥០% ធៀបនឹងទសវត្សរ៍មុន។ ដូច្នេះជាមធ្យមពួកវាកើនឡើងជិត ៥៥០ ក្បាលក្នុងមួយថ្ងៃ។
គួរបញ្ជាក់ដែរថា នៅពេលខ្យាដំរីខាំមនុស្សពេញវ័យដែលមានសុខភាពល្អអាចជួបប្រទះនឹងរោគសញ្ញាស្រាលទៅមធ្យម រួមទាំងការឈឺចាប់ ក្អួត បែកញើសខ្លាំង និងញ័រ។ ប៉ុន្តែមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះទៀត ដូចជាការប្រកាច់ ការប្រមូលផ្តុំសារធាតុរាវនៅក្នុងសួត ជំងឺខ្សោយបេះដូង និងគាំងបេះដូង ដែលអាចបណ្តាលឱ្យស្លាប់បាន ជាពិសេសចំពោះកុមារ និងមនុស្សចាស់។ ទោះជាយ៉ាងណា បច្ចុប្បន្នប្រទេសនេះកំពុងផលិតថ្នាំបន្សាបហើយ ដើម្បីកាត់បន្ថយអត្រាមនុស្សស្លាប់៕










