Home ព័ត៌មានអន្តរជាតិ ឡាវរំពឹងថា នឹងអាចនាំចេញទុរេនទៅប្រទេសចិននាពេលឆាប់ៗនេះ

ឡាវរំពឹងថា នឹងអាចនាំចេញទុរេនទៅប្រទេសចិននាពេលឆាប់ៗនេះ

76
0

ប្រទេសឡាវ ៖ ការដាំដំណាំទុរេននៅប្រទេសឡាវបានទទួលជោគជ័យហើយនៅឆ្នាំ២០២៤ ក្រោយពីបានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។ បច្ចុប្បន្ន ឡាវកំពុងតែស្វែងរកឱកាសនាំចេញទុរេនទៅប្រទេសចិន ដែលជាទីផ្សារមានតម្រូវការទុរេនច្រើនបំផុតលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiePBdSTFWHi9QFyv1uejl30rUjpn8sTe_77dvborfvgE_K9G3QhXWtygDT1pKrVBCODG9UfyxV1nbW2pRbYZsdYlCTyljIYO9eliV_0ZjPSpfALnkVNqhTo4Ia8tYH5Q0F5MTotdGoHrvZOcPcyrGFa3eJbRwOBHvrZYb-OBV2ac4r8BbzlNXy-vGbdKly/s900/image_2024-11-09_09-18-11.png
បើទោះជាការដាំដុះ និងការនាំចេញទុរេនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ក្តី ប៉ុន្តែប្រទេសឡាវទើបតែចាប់ផ្តើមដាំទុរេនក្នុងចម្ការធំៗកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោក Bounthieng Latthanavong នាយកសមាគមធុរកិច្ចកសិកម្មឡាវ បានថ្លែងក្នុងអំឡុងពេលប្រជុំរវាងសមាគមជាមួយអ្នកតំណាងកសិករដាំទុរេន និងអ្នកតំណាងនាំចូលទិន្នផលកសិកម្មចិន កាលពីខែសីហា ឆ្នាំ២០២៤ ថា ការដាំទុរេននៅប្រទេសឡាវ គឺអនុវត្តតាមជំនាញបច្ចេកទេសច្រើនជាងមុន ។ ហេតុនេះ ឡាវកំណត់គោលដៅថា នឹងជំរុញឱ្យទុរេនឡាវអាចនាំចេញទៅកាន់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8tsoni5YuZjfNxpICJO9ZUVEwi309YGktv-uiy68KVNTxLYmCF-mXGq5lWB_GJncfcytw6HwpF96BBqWgEfUrYjI33RWDc10ybQOjC7OOOdFXO9gKUdgSh1oK-llW3jBYsQLIL2W5asKJcKVN1-q69D6495xQ5HPxYoEDYoyFFTVLz4jSNwQ5RBeaZAbv/s790/image_2024-11-09_09-18-07.png

បើទោះជាការដាំទុរេននៅឡាវអនុវត្តតាមបច្ចេកទេស និងរីកចម្រើនជាងមុនក្តី ប៉ុន្តែឡាវពុំទាន់ទទួលបានការអនុញ្ញាតឱ្យនាំចេញទុរេនទៅចិននៅឡើយទេ ។ ទោះយ៉ាងណា ឡាវជឿជាក់ថា គោលដៅរបស់ខ្លួននៅមិនឆ្ងាយ គឺឡាវនឹងអាចនាំចេញទុរេនទៅចិន នាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zdzpO6i4Q0_Qqqx1sLTvcFxkvdFk4wsDlo-y0bVYCdtet2fm6keHR1hyphenhyphenkXusEFTd0BW0CVselfuyoKn0RWob8KRVM4t87mv7C4Y3tNS-Cpgrw5Lpo8rrkIr7C7dgJCpxjID_CtmGnF-zsLhQ8RChvYIRZY9eApPA6IhDp3RJDhc6DksGPdljyGvUBlFv/s3121/image_2024-11-09_09-18-07%20(2).png

លោក Bounchanh Kombounyasith មន្ត្រីអគ្គនាយកដ្ឋានកសិកម្មឡាវនិយាយថា ឯកសារសុំការអនុញ្ញាតនាំចេញទុរេនទៅក្រៅប្រទេស គឺយើងបានត្រៀមរួចរាល់អស់ហើយ មិនយូរទេ ទុរេនឡាវនឹងបាននាំចេញទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJprkbmDDmqGdqppo-m3cUaTClh85hT3z77shQ77R3dwIPOxOngZSk7jd6SqzAbquuCopPJizmLZl1ZiV8Upc3djZKvX7C-LTvDhJUWGsW-HOqmiiqm60jyvzcdoDw2cU7T3GVA3hpMjFbWRcOQ_cQBEP6wKZU4lIY032XVl9WccNcqG1Dj2gym3tcKHwk/s900/image_2024-11-09_09-18-06.png

ចិនជាប្រទេសនាំចូលទុរេនច្រើនបំផុតលើពិភពលោក បានកុម្ម៉ង់ទិញទុរេនរហូតដល់១លាន៤សែនតោន ស្មើទឹកប្រាក់៦ពាន់៧រយលានដុល្លារអាមេរិកកាលពីឆ្នាំ២០២៣ ហើយប្រទេសលក់ទុរេនឱ្យចិនច្រើនបំផុត គឺថៃ និងវៀតណាម ។ នៅត្រីមាសទី២ ឆ្នាំ២០២៤ ចិនបានទិញទុរេនថៃរហូតដល់៧៥% ខណៈទុរេន២៥% ទៀត ជារបស់វៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz3OJNfWagN5z7Kehhb-78mHXfqdslQngbaHA-sGPMs65_KpIYjBP4cu1228UyEm-Rp1D5WACpo3SF5MyGi_fsFCqBXiWJZDpn2dMRZl-LXSU_F9hIlkoeDVye164b8CHNmT3JYiBQhKPkGaF2eGVnCA76O6px2bN2_qNb4ZNyktrDWgx9uyAypy74A4vC/s1786/image_2024-11-09_09-18-05.png

តម្រូវការទុរេនកាន់តែច្រើនរបស់ចិនបានជួយជំរុញដល់ការដាំដុះទុរេននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះកសិករវៀតណាម និងថៃ កំពុងតែបើកប្រាក់ពីមុខរបរដាំទុរេនលក់ឱ្យចិន ។ ដូចគ្នានេះ វានឹងជួយជំរុញដល់ការដាំទុរេននៅឡាវក្នុងទ្រង់ទ្រាយធំផងដែរ ដើម្បីជួយដល់សេដ្ឋកិច្ចឡាវ នាថ្ងៃអនាគត ៕