ចូលដល់រដូវរងារហើយ សម្រាប់បងប្អូនដែលមានបំណងដើរកម្សាន្តក្រៅប្រទេស យើងសូមណែនាំប្រទេសចំនួន ៤ ដូចខាងក្រោមនេះ ដែលមានទេសភាពស្រស់ស្អាតខ្លាំងបំផុតនៅរដូវរងារ ក៏ដូចជាមានសុវត្ថិភាព វប្បធម៌សម្បូរបែប អាហារឆ្ងាញ់ៗ អាចឃើញពីប្រភេទសត្វទឹកកកប្លែកៗជាច្រើន និងមានតម្លៃសមរម្យផងដែរ។ ដូច្នេះតំបន់ទេសចរណ៍ល្បីៗ និងពេញនិយមបំផុតរួមមាន៖

១.តំបន់ Jiuzhaigou ប្រទេសចិន៖ ពេលវេលាធ្លាក់ព្រិលដ៏ស្រស់ស្អាតបំផុតនៅ Jiuzhaigou នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ហើយសម្រាប់តម្លៃដំណើរកម្សាន្តគឺ ៣០០ ទៅ ៧០០ ដុល្លារក្នុងម្នាក់។ នៅទីនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដោយសារមានបឹង បូករួមនឹងទិដ្ឋភាពនៃជួរដើមឈើខ្ពស់ៗតម្រៀបគ្នា និងដើមស្រល់នៅមាត់បឹងដែលគ្របដណ្តប់ដោយព្រិល ឆ្លុះបញ្ចាំងលើផ្ទៃទឹកពណ៌ខៀវជ្រៅ បង្កើតជាទេសភាពដ៏គួរឱ្យទាក់ទាញបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXFOiqnU9UkUjlc0HrTAZgR_n2YTtPHogfWf0ztJQ17mIcjOOk9hT4D0iFu_6rulDk5DmMYuOPRrIIGofOM0D91Fatne0O9XWm5wCPOk0pVUJVzz0cEk7neG7ubZXXvFJkIeJoHDuKW8mY9WU9CrePW9p5eV1Sbm3wOJnXuj3GZCfm8bL5AM2dI8zIjG9j/s1024/image_2024-11-07_13-47-39.png

២.តំបន់ Lijiang ប្រទេសចិន៖ ភ្នំទឹកកក Jade Dragon ដែលស្ថិតនៅតំបន់ Lijiang ប្រទេសចិន ក៏ជាកន្លែងពេញនិយមនិងលេចធ្លោផងដែរ ដោយសារទេសភាពព្រិលពណ៌សរបស់វា បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជុំវិញពិភពលោក។ ដើម្បីមើលសម្រស់ភ្នំព្រិល អ្នកទេសចរត្រូវឡើងដល់កម្ពស់ ៤.៥០៦ ម៉ែត្រ ទោះជាយ៉ាងណាក៏ដោយ ដំណើរកម្សាន្តភាគច្រើនឈប់ត្រឹមរយៈកម្ពស់ ៣,២០០ ម៉ែត្រប៉ុណ្ណោះ ដែលគ្រប់គ្រាន់ដើម្បីរីករាយនឹងការទស្សនាផ្នែកជាច្រើននៃទេសភាពដ៏អស្ចារ្យរបស់ភ្នំ។ ដូច្នេះសម្រាប់តម្លៃដំណើរកម្សាន្តគឺជាង ៧០០ ដុល្លារក្នុងម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmQq7wuhsPxalkDh8oiXlNfyGMuvqrVNSRPklpc85_A-dSQOo0ULV2Egmsb_6N_mnk18yXSYun0H3vn63oObo73AGxR8OFZQumUHfwkLhg0Mvrpw-x2kHiFkXtTCYqKi7tZxVqqHbhi8sFWXwXRJmx2RH7y7OmCK437_-4ZFmMYMsoHAKM0gqURuHsiBud/s1024/image_2024-11-07_13-47-39%20(2).png
៣.កោះហុកកៃដូ ប្រទេសជប៉ុន៖ កោះហុកកៃដូ ជាចំណុចភាគខាងជើងបំផុតនៃប្រទេសជប៉ុន មានភាពល្បីល្បាញខ្លាំងដោយសារអាកាសធាតុត្រជាក់សមរម្យសម្រាប់លំហែកាយ។ ក្នុងរដូវរងារ កោះហុកកៃដូគឺមានព្រិលធ្លាក់យ៉ាងស្រស់ស្អាត ត្រូវបានចាត់ទុកថាជាឋានសួគ៌ជិះស្គី។ ទេសភាពនៃកោះហុកកៃដូត្រូវបានគ្របដណ្តប់ដោយព្រៃឈើ coniferous និងដើមស្រល់ដែលធន់ទ្រាំនឹងភាពត្រជាក់ក្នុងរដូវរងារ ផ្តល់ឱ្យវានូវរូបរាងដ៏អស្ចារ្យបំផុត។ ដូច្នេះសម្រាប់តម្លៃដំណើរកម្សាន្តគឺជិត ២,០០០ ដុល្លារក្នុងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL2mrNqYV72Zg-MzZiSBmULIF5vMvMNNZHGx_Ah8CKmChk1P_o9OkoA86TWy02RdAiOgbniKwhOdWHQQJ6OrSuwtyWO3TAEkG0GXhl-SGHcdsP_cZJKcGUUdztC1YZk1lAoYP9lDfZmK4CvpdBZQvBraxU_J7ebOXPY8sZLnryvkW-ZcKsTenQyNPQfdhA/s2048/image_2024-11-07_13-47-39%20(3).png

៤.ភូមិបុរាណ Shirakawa-go៖ ភូមិបុរាណ Shirakawa-go ក្នុងខេត្ត Gifu គឺជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តវប្បធម៌ជប៉ុន។ ជាពិសេសក្នុងរដូវរងារ ដោយពិធីបុណ្យពន្លឺនឹងធ្វើឡើងចាប់ពីខែធ្នូដល់ខែកុម្ភៈ ក្នុងអំឡុងពេលនេះ សីតុណ្ហភាពនៅក្នុងតំបន់ Gifu ត្រូវបានធ្លាក់ចុះដល់ដក ៥ អង្សាសេ ដូច្នេះភូមិនេះនឹងត្រូវបានគ្របដណ្ដប់ដោយព្រិលក្រាស់ បង្កើតបានជាទិដ្ឋភាពវេទមន្តដូចរឿងនិទាន។ អ្នកទស្សនាដែលមកទីនេះនឹងទទួលបានបទពិសោធន៍សប្បាយរីករាយជាច្រើន ហេតុនេះសម្រាប់តម្លៃដំណើរកម្សាន្តគឺចាប់ពី ១,០០០ ដុល្លារឡើងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_eRico8u1ps7B5oYeBCdC0dX7oPzwGvned75S7rmmRzoypTZvDKqsGS_4kxMnOOI-mD4esOXOsFjKiUeDWyy5wuF5PVdepNROXCGoCqTFp6Irs_MoYMmSHLtI4lSRBkrpS_ET8wRpf39GviK5oAoPta2biIMQISAYjiOjH4GtXSxwv5Yv4Rh6d1w3jKwM/s1500/image_2024-11-07_13-47-41.png